ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមប្រយ័ត្ន ! ឆេះឃ្លាំងស្តុកគ្រឿងម៉ាសុីនត្រជាក់ ផ្អើលពលរដ្ឋនៅក្រោយវត្តគល់ទទឹង

9 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឃ្លាំង​ស្តុក​គ្រឿង​ម៉ាស៊ីនត្រជាក់ ដែល​ម្ចាស់​ចាក់សោ​ទុក​ចោល​ត្រូវ​បាន​អគ្គិភ័យ​ឆេះ​ដោយសារ​កើត​ចេញពី​ឆ្លង​ចរន្តអគ្គិសនី ។ ហេតុការណ៍​នេះ​កើតឡើង កាលពី​វេលា​សៀ​ល​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០២៥ នៅ​ចំណុច​ឃ្លាំង​មួយ​កន្លែង​នៅ​ក្រោយ​វត្ត​គល់​ទទឹង…

រាជធានី​ភ្នំពេញ ៖ ឃ្លាំង​ស្តុក​គ្រឿង​ម៉ាស៊ីនត្រជាក់ ដែល​ម្ចាស់​ចាក់សោ​ទុក​ចោល​ត្រូវ​បាន​អគ្គិភ័យ​ឆេះ​ដោយសារ​កើត​ចេញពី​ឆ្លង​ចរន្តអគ្គិសនី ។

ហេតុការណ៍​នេះ​កើតឡើង កាលពី​វេលា​សៀ​ល​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០២៥ នៅ​ចំណុច​ឃ្លាំង​មួយ​កន្លែង​នៅ​ក្រោយ​វត្ត​គល់​ទទឹង តាម​បណ្តោយ​ផ្លូវ​បេតុង ដែល​ស្ថិត​ក្នុងភូមិ​កោះក្របី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដើរ​កាត់​ចំណុច​នោះ បានអោយ​ដឹង​ថា មុន​កើតហេតុ គាត់​បាន​ធុំក្លិន​ឈ្ងៀម​ឆេះ​ជ័រ ។ ខណៈនោះ គាត់​ក៏​រត់​ទៅ​មើល​ពី​ចំហៀង​ឃ្លាំង តែ​មិនឃើញ​អ្វី​ឡើយ ។ លុះ​ដើរទៅ​មុខ​បាន​បន្តិច ក៏​ស្រាប់តែ​ឮ​សំឡេង​ផ្ទុះ​ទើប​បង្ក​ការ​ឆោឡោ ថា មានការ​ផ្ទុះ​សេ​ខ្សែភ្លើង​ចេញពី​ខាងក្នុង​ឃ្លាំង ។

ភ្លាម​ៗ​គាត់​ប្រញាប់ប្រញាល់រ​ត់ទៅ​ផ្ទះ ដើម្បី​ប្រាប់​អ្នក​ជិតខាង​អោយ​ជួយ​ទាក់ទង​សមត្ថកិច្ច ដើម្បី​ចេញ​រថយន្ត​មក​ពន្លត់​ឃ្លាំង​ខាងលើ​នេះ​កុំអោយ​មានការ​រាលដាល​កាន់តែ​ខ្លាំង ។

លោក ចេ​ង មុន្នី​រ៉ា អភិបាល​ខណ្ឌ​ច្បារ​អំពៅ បាន​បញ្ជា​អោយ​លោក ញាណ ច័ន្ទ​សោភា អភិបាលរង​ខណ្ឌ ដឹកនាំ​កម្លាំង រួម​រថយន្ត​ពន្លត់អគ្គីភ័យ​ខណ្ឌ​ច្បារ​អំពៅ ចេញ​ជួយ​អន្តរា​គម​ភ្លាម​ៗ ។

ចំពោះ​ការ​ឆាបឆេះ​នេះ​បាន​បណ្តាល​អោយ​ផ្នែក​ខាងក្រោយ​នៃ​ឃ្លាំង​ស្តុក​គ្រឿង​ម៉ាស៊ីនត្រជាក់​ឆេះ​អស់​ក្រដាស​ឡាំង​មួយ​ចំនួន​ធំ និង​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​របស់​សាលា​ខណ្ឌ ០១​គ្រឿង , រថយន្ត​បុរី​ប៉េង ហួត​ចំនួន​០៣​គ្រឿង បាញ់​អោយរ​លត់​ជា​ស្ថាពរ ។ រីឯ​មូលហេតុ កម្លាំង​ជំនាញ​បាន​សន្និដ្ឋាន​ថា បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ