ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ទាហានម្នាក់ប្រើហិ.ង្សាលើស្ត្រីមេម៉ាយក្នុងវង់ផឹ.ក ខឹ.ងរឿងបា.ត់ស្រា១ដប

6 ម៉ោង មុន
  • សៀមរាប

ខេត្តសៀមរាប​៖ មន្ត្រី​យោធា ស័ក្តិ ១ ម្នាក់ ជម្លោះ​រឿង​បាត់​ស្រា ១ ដប ហ៊ាន​ប្រើ​ហិង្សា​លើ​ស្ត្រី​មេម៉ាយ ថា…

ខេត្តសៀមរាប​៖ មន្ត្រី​យោធា ស័ក្តិ ១ ម្នាក់ ជម្លោះ​រឿង​បាត់​ស្រា ១ ដប ហ៊ាន​ប្រើ​ហិង្សា​លើ​ស្ត្រី​មេម៉ាយ ថា លួច​ស្រា ខណៈ​កំពុង​ផឹកស៊ី​ក្នុង​កម្មវិធី​ខួបកំណើត​កូន​អភិបាលរង​ស្រុក​ពួក រហូត​មក​ដល់​ថ្ងៃ​ទី ២៤ ខែមេសា ឆ្នាំ​២០២៥ នេះ​គេ​នៅ​ពុំ​ទាន់​ឃើញ​ក្រសួងការពារជាតិ​ចេញ​សេចក្ដី​វិធានការ​ណា មួយ​ទៅ​លើ​មន្ត្រី​យោធា​ដែល​បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​ទៅ​លើ​ស្ត្រី​មួយ​រូប​បណ្ដាល​ឱ្យ​របួស​នោះ​នៅឡើយ​ទេ ប៉ុន្តែ​ត្រូវ​បាន កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ពួក កោះហៅ មក​ធ្វើ ការ​សម្របសម្រួល គ្នា​រួចរាល់​ហើយ នៅ​ថ្ងៃ​ទី​២៣ ខែ​៤​នេះ​។

​បើ​តាម​សេចក្ដី​បំភ្លឺ​របស់​រដ្ឋបាល​ស្រុក​ពួក នៅ​ថ្ងៃ​ទី​២១ ខែ មេ​សា ឆ្នាំ​២០២៥ បាន​បញ្ជាក់​ថា ការ​ប្រើ​អំពើ​ហិង្សា​ពី សំណាក់​មន្ត្រី​យោធា​ទៅ​លើ​ស្ត្រី​មេម៉ាយ​រូប​នោះ នៅ​ក្នុង​កម្មវិធី​ខួបកំណើត​មួយ​របស់​អភិបាលរង​ស្រុក​ពួក គឺ​ផ្ដើម​ឡើយ​ចេញពី​ការ​បាត់​ស្រា​១​ដប ដោយ​មន្ត្រី​យោធា​រូប​នោះ​ចោទ​ទៅ​ស្ត្រី​មេម៉ាយម្នាក់​​ថា លួច​ហើយ​ក៏​ត្រូវ​អំពើ​ហិង្សា​តែ​ម្ដង​។

អាជ្ញាធរ​ស្រុក​ពួក​បាន​បញ្ជាក់​ថា ករណី​ហឹ​ង្សា​នេះ​បាន​កើត ឡើង​កាលពី​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០២៥ មាន​ផេ​ក​ហ្វេ​ស​  ប៊ុ​ក ឈ្មោះ សៀមរាប​ប៉ុស្តិ៍ បាន​ចុះ​ផ្សាយ​ថា នៅ​ស្រុក​ពួក ខេត្តសៀមរាប មាន​បុរស​ម្នាក់ ជា​មន្ត្រី​យោធា រង​ការ​រិះគន់​ប្រើ​អំពើ​ហិង្សា​លើ​ស្ត្រី​មេម៉ាយ ក្នុង​វង់​ផឹកស៊ី យ៉ាង​ព្រៃផ្សៃ ស្ថិត នៅ​គេហដ្ឋាន​របស់​លោក​អភិបាលរង​ស្រុក​ពួក ក្នុង​កម្មវិធី​ខួបកំណើត​កូន ក្នុងភូមិ​ប្រឡាយ ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប​។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ​ដែរ រដ្ឋបាល​ស្រុក​ពួក សូម​ធ្វើការ​ជម្រាប ជូន​សាធារណៈជន​ដូច​ខាងក្រោម​៖
១.​ចំពោះ​ករណី​ប្រព្រឹត្ត​អំពើ​ហិង្សា​នេះ​គឺ​ផ្តើម​ចេញ ពី​ទំនាស់​ពាក្យ​សម្តី​រឿង​បាត់ (​ស្រា​១​ដប​) រវាង​ឈ្មោះ ប៊ូ ហ៊ា ភេទ​ប្រុស អាយុ ៣០​ឆ្នាំ មុខរបរ​មន្ត្រី​យោធា ដោយ​ចោទ​ថា ឈ្មោះ សា ខា​វី ជា​ស្ត្រី​មេម៉ាយ បាន​លួច ស្រា​របស់​ខ្លួន រហូត​ដល់​កើត ឡើងជា​អំពើ​ហិង្សា នៅ​គេហដ្ឋាន​របស់​លោក​អភិបាល រង​ស្រុក​ពួក ក្នុង​កម្មវិធី​ខួបកំណើត​កូន ស្ថិត​នៅ​ភូមិ​ប្រឡាយ ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប ដែល​រៀបចំ​ឡើងជា​លក្ខណៈ​គ្រួសារ​។

២.​ករណី​អំពើ​ហិង្សា​នេះ គឺ​កើតឡើង​រវាង​បុគ្គល និង​បុគ្គល មិន​ពាក់ព័ន្ធ​នឹង លោក​អភិបាលរង ស្រុក​ពួក​ទេ ដោយសារ​នៅ​ក្នុង​ហេតុការណ៍​នោះ លោក​អភិបាលរង​ស្រុក​ពួក មិន​បាន​នៅ​គេហដ្ឋាន​ទេ ដោយ​លោក​ជាប់រវល់​ចូលរួម​កម្មវិធី​១ ទៀត នៅ​ក្នុង​ក្រុង​សៀមរាប តាំងពី​ម៉ោង ៥​ល្ងាច រហូត​ដល់​ម៉ោង ១១​យប់ ទើប​ត្រឡប់​មក​គេហដ្ឋាន​វិញ​។ លុះ​ព្រឹក​ឡើង​ថ្ងៃ​បន្ទាប់ ភរិយា​បាន​ប្រាប់​ពី​ហេតុការណ៍​ឱ្យ​លោក​បានដឹង និង​ប្រាប់​ថា ឈ្មោះ សា ខា​វី ដែល​ជា​ស្ត្រី​រង​គ្រោះ បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ខ្នាត​។

ចំពោះ​ករណី​នេះ លោក គិត​ថា ជា​សមត្ថកិច្ច​របស់​មន្ត្រី​នគរ បាល​យុត្តិធម៌ ក្នុង​ការ​កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់ ហើយ​លោក​ក៏​មិន​បាន​ធ្វើការ​សួរនាំ ឬ​អន្តរាគមន៍​អ្វី​ឡើយ​ចំពោះ​ករណី​ហិង្សា​នេះ​។ រីឯ​ការ​លើក​ឡើង​ថា ស្រា​១​ដប​មាន​តម្លៃ​រាប់​ពាន់​ដុល្លារ គឺ​មិនមែន​ជា​ការ​ពិត​នោះ​ទេ ដែល​ស្រា​នោះ​ម៉ាក​Esprit de Pavie ផលិត​ឆ្នាំ​២០១៨ មាន​តម្លៃ​ប្រហែល​ជាង ១០​ដុល្លារ​តែ​ប៉ុណ្ណោះ​។

៣.​ពាក់ព័ន្ធ​ករណី​នេះ រដ្ឋបាល​ស្រុក​ពួក បាន​ជំរុញ​ឱ្យ​អធិការដ្ឋាន​នគរបាល​ស្រុក និង​ប៉ុស្តិ៍​នគរបាល រដ្ឋបាល​ខ្នាត បន្ត​នីតិវិធី​ករណី​នេះ​ឱ្យ​បាន​លឿន​បំផុត ប៉ុន្តែ​ខាង​កម្លាំង​អធិការដ្ឋាន​នគរបាល ស្រុក​ពួក មិន​បាន​ដោះស្រាយ​ទេ ព្រោះ​មន្ត្រី​យោធា ប្រគល់​ឱ្យ​កម្លាំង មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ពួក ជា​អ្នក​ដោះស្រាយ​វិញ​។

បច្ចុប្បន្ន មន្ត្រី យោធា និង​ស្ត្រី​រង​គ្រោះ ត្រូវ​បាន​បញ្ចប់​ក្នុង​វិវាទ​ទំនាស់​ពាក្យ​សម្តី នៅ​ក្នុង​កម្មវិធី ផឹកស៊ី ខួបកំណើត​កូន​អភិបាល​រង​ស្រុក​ពួក រួចរាល់​អស់ហើយ ខណៈ​មន្ត្រី​យោធា ក្រោយស្វាងស្រា​បាន​សុំ​ទោស​ទៅ​លើ​ស្ត្រី​មេម៉ាយ​ដែល​ជា​ជន​រង​គ្រោះ ព្រោះ​អ្នក​ទាំង​២ ត្រូវ​ជាប់​សាច់ឈាម និង​គ្នា​ផង ។ នេះ​បើ​តាម​ពាក្យ​សម្តី​របស់​មន្ត្រី​កងរាជអាវុធហត្ថ មូលដ្ឋាន​ស្រុក​ពួក ប្រាប់​ភ្នាក់ងារ​កោះសន្តិភាព នៅ​ល្ងាច​ថ្ងៃ​ទី​២៤ ខែមេសា​ឆ្នាំ​២០២៥ នេះ ។

ព័ត៌មានបន្ថែមនឹងមានផ្សាយនៅលើកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ