ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យប្រច័ណ្ឌប្រពន្ធជាមួយប្តីដើម ចូលទៅ​កា.ប់​នាងជាច្រើនកាំបិ.ត ឡើងសុ.សសា.ច់

53 វិនាទី មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ ស្ត្រី​ម្នាក់ ត្រូវ​បាន​បុរស​ជា​ប្ដី​កាប់​ជា​ច្រើន​កាំបិត​បង្គា​ក់ បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ ក្រុម​គ្រូពេទ្យ​ដេរ​អស់ 40​ថ្នេរ ហើយ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ត​នៅ​ឯ​រាជធានី​ភ្នំពេញ ដែល​អំពើ​ហិង្សា​នេះ​ត្រូវ​បាន​គេ​អះអាង​ថា កើតឡើង​ដោយសារ​តែ​ភ្លើង​ប្រចណ្ឌ​។…

ខេត្ត​ព្រៃវែង ៖ ស្ត្រី​ម្នាក់ ត្រូវ​បាន​បុរស​ជា​ប្ដី​កាប់​ជា​ច្រើន​កាំបិត​បង្គា​ក់ បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ ក្រុម​គ្រូពេទ្យ​ដេរ​អស់ 40​ថ្នេរ ហើយ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ត​នៅ​ឯ​រាជធានី​ភ្នំពេញ ដែល​អំពើ​ហិង្សា​នេះ​ត្រូវ​បាន​គេ​អះអាង​ថា កើតឡើង​ដោយសារ​តែ​ភ្លើង​ប្រចណ្ឌ​។

ករណីខាងលើ​​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង 12 និង 20 នាទី​យប់ ថ្ងៃ​ទី 23 ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី 24 មេ​សា នៅ​ក្នុងភូមិ​អ្នក​លឿង ឃុំ​អ្នក​លឿង​ស្រុក​ពាម​រក៍ ខេត្តព្រៃវែង​។

ស្ត្រី​រង​គ្រោះ​មានឈ្មោះ​ជិន សា​គា រ​អាយុ 35 ឆ្នាំ ត្រូវ​ជនសង្ស័យ​ជា​ប្ដី កាប់​ត្រូវ​ចំនួន 9 កាំបិត​បង្គា​ក់ រង​របួស​ធ្ងន់ធ្ងរ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ត​នៅ​រាជធានី​ភ្នំពេញ​ភ្លាម​ៗ​ក្រោយ​ពី​ការ​ហេតុ​ដោយឡែក​បុរស​ជា​ប្ដី​មានឈ្មោះ ហម​អូន​ អាយុ 46 ឆ្នាំ​ត្រូវ​បាន​ចាប់​ឃាត់ខ្លួន​នៅ​ព្រឹក​ថ្ងៃ​បន្ទាប់​។

យោង​តាម​ការ​រៀបរាប់​ពី​សាក្សី​នៅ​ក្បែរ​ផ្ទះ​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ធ្លាប់​មាន​ប្ដី​មុន​នឹង​មានកូន​ម្នាក់​រួច​មក​ហើយ ប៉ុន្តែ​ដោយសារ​ប្ដី​មុន​រត់​ចោល​នាង​បាត់ នាង​ក៏​សម្រេចចិត្ត​យកប្ដី​ក្រោយ​ទៀត ដែល​ប្ដី​ក្រោយ​នេះ ត្រូវជា​បង​បង្កើត​របស់​ប្ដី​មុន ហើយ​ក៏​រួមរស់​ជាមួយ​គ្នា​រហូត​បានកូន​មួយ​។

ប្រភព​ដដែល​នេះ​បាន​បញ្ជាក់​ថា ប៉ុន្មាន​ថ្ងៃមុន​កើតហេតុ​នេះ ប្ដី​ដើម​របស់​នារី​រង​គ្រោះ​បាន​ត្រឡប់​មក​វិញ ហើយ​បាន​ចេញចូល​ទៅ​លេង​កូន​ញឹកញាប់ ទំនង​ធ្វើ​ឲ្យ​បងប្រុស​ដែល​ជា​ប្ដី​ក្រោយ​ខឹង​ប្រច​ណ្ឌ័ ទើប​នៅ​យប់​កើតហេតុ ខណៈ​ពេល​ដែល​ស្ត្រី​រង​គ្រោះ​កំពុង​ដេក​ក្នុង​មុង​ជាមួយ​ម្ដាយក្មេក ក៏​ស្រាប់តែ​ត្រូវ​ប្ដី​ទាញ​កាំបិត​ផ្គាក់ ចូល​ទៅ​កាប់​សន្ធាប់​ជា​ច្រើន​កាំបិត បណ្ដាល​ឱ្យ​នាងរង​របួស​សុះសាច់ ទើប​បុរស​ជា​ប្ដី​រត់​ចេញ​ទៅ​វិញ​បាត់​។

ក្រោយ​ការ​ហេតុ​ភ្លាម​ៗ ក៏​មានការ​ផ្អើល​ឆោឡោ​ឡើង ហើយ​នារី​រង​គ្រោះ​ក៏​ត្រូវ​បាន​សាច់ញាតិ​នាំ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​អ្នក​លឿង ត្រូវ​ក្រុម​គ្រូពេទ្យ​ដេរ​មុខរបួស​ជិត 40 ថ្នេរ រួច​ក៏​បញ្ជូន​បន្ត​ទៅ​សង្គ្រោះ​នៅ​រាជធានី​ភ្នំពេញ​ភ្លាម​ៗ ។ ចំណែក​ជន​បង្ក​ដែល​ជា​ប្ដី​ត្រូវ​បាន​កម្លាំង​កង​រាជ​រូប​ហាត់​ចាប់​ឃាត់ខ្លួន​បាន​នៅ​វេលា​ម៉ោង 7 និង 10 នាទី​ព្រឹក​ថ្ងៃ​បន្ទាប់ នៅ​ចំណុច​អតីត​កំពង់ចម្លង​ចម្លង​អ្នក​លឿង រួច​កសាង​សំណុំរឿង​ចាត់ការ​ទៅ​តាម​នីតិវិធី​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ