ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ម្នាក់​បាន​ធ្វើ​សកម្មភាព​វាយ​ទៅ​លើ​ស្ត្រី ( អ្នក​សុំទាន​កូន ខ្ចី )​និង​ជេរ​ប្រមាថ​.​ត្រូវ ប៉ូ​លី​ស​ខេត្ត​ឃាត់ខ្លួន​ទៅ​គុក​!!!!!!!

36 វិនាទី មុន
  • សៀមរាប

​ខេត្ត​សៀម​រា​ប ៖ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ សហការ​ជាមួយ កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ និង​កម្លាំង​ផែន​ការងារ​នគរបាល​យុត្តិធម៌ នៃ​អធិការ ដ្ឋា​ន​នគរបាល​ក្រុង​សៀមរាប បាន​ចុះ ស្រាវជ្រាវ…

​ខេត្ត​សៀម​រា​ប ៖ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ សហការ​ជាមួយ កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ និង​កម្លាំង​ផែន​ការងារ​នគរបាល​យុត្តិធម៌ នៃ​អធិការ ដ្ឋា​ន​នគរបាល​ក្រុង​សៀមរាប បាន​ចុះ ស្រាវជ្រាវ រហូត​ឈាន​ដល់​ឃាត់​បាន​យុវជន​ដែល​បាន​ធ្វើ​សកម្មភាព​វាយ​ទៅ​លើ​ស្ត្រី ( អ្នក​សុំទាន កូន​.​ខ្ចី ) និង​ជេរ​ប្រមាថ​. បញ្ជូន​ទៅ​តុលាការ​ខេត្តសៀមរាប​ចាត់ការ​បន្ត​។

បើ​តាម​ប្រភព​ពី​កម្លាំង​នគរបាល​ជំនាញ បាន​ប្រាប់​តាមតេ​លេ​ក្រាម នៅ​ល្ងាច​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០២៥ នេះ​ថា​ ក្រោម​កិច្ចសហការ​ដ៏​ល្អ រវាង​កម្លាំង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប សហការ​ជាមួយ កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ និង​កម្លាំង​ផែន​ការងារ​នគរបាល​យុត្តិធម៌ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប ក្រោម​ការ​យក ចិត្ត​ទុកដាក់​ជា ប្រចាំ​ពី សំណាក់​លោក​ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្តសៀមរាប ចំពោះ​បងប្អូន​ប្រជា ពលរដ្ឋ​ក្នុង​ខេត្តសៀមរាប ទាំងមូល អំពី​បញ្ហា​សន្តិសុខ សុវត្ថិ​ភាព និង​មាន​កិច្ច​សម្រប​សម្រួល​នីតិវិធី​ពី​ឯកឧត្តម មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​។

តាម​​ប្រភព​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០២៥ មាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Ro Bito បាន​បង្ហោះ​ឃ្លី​ប​វី​ដេ​អូ​ខ្លី​មួយមាន​រយះ​ពេល២៤​វិនាទី ដោយ​ភ្ជាប់​រូបភាព​មាន​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា ( វាយ​អ្នក​សុំទាន​សរសៃ​ខ្ចី ) ប្រព្រឹត្ត​នៅ​ត្រង់​ចំណុច មុខ​ម៉ាត 7 ELEVEN ស្ថិត​ក្នុងភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយ​ដង្គំ ក្រុង ខេត្តសៀមរាប កាលពី​វេលា​ម៉ោង ១ និង ៤៥​នាទី​រំលង​អធ្រាត្រ (​ម៉ោង​កាំ​មេ​រ៉ា​សុវត្ថិភាព​) ឈាន​ចូល​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០២៥ បង្ក​ឡើង​ដោយ​ជនសង្ស័យ​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ បាន​ធ្វើ​សកម្មភាព​វាយ​ទៅ​លើ​ស្ត្រី​អ្នក​សុំទាន កូនខ្ចី ម្នាក់ និង​បាន​ជេរ​ប្រមាថ​ផង​ដែរ ក្រោយ​ពី​ធ្វើ​សកម្មភាព​រួច​ជនសង្ស័យ ក៏​បាន​គេចខ្លួន​បាត់ ចំណែក​ជន​រង​គ្រោះជា​ស្ត្រី​រង​គ្រោះ ក៏​បាន​បាត់​ខ្លួន​មិនដឹង​ទៅ​រស់នៅ​ទីណា​ដែរ​។

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​តាម​រយះ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Ro Bito បាន​បង្ហោះ​ឃ្លី​ប​វី​ដេ​អូ​ខ្លី​ករណី​ខាងលើ​នេះ​ភ្លាម លោក​ឧត្តមសេនីយ៍ទោ ស្នងការ​នគរបាល​ខេត្ត​សៀម រាប បាន​ដាក់​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់ ចាត់​ឱ្យ​កម្លាំង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប សហការ​ជា​កម្លាំង​ផែន​ការងារ​នគរបាល​យុត្តិធម៌ នៃ​អធិការ ដ្ឋា​ន​នគរបាល​ក្រុង​សៀមរាប ចុះ​ធ្វើការ​ស្រាវជ្រាវ​ជុំវិញ​ករណី នេះ រហូត​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ​បាន មាន​ទីលំនៅ​បច្ចុប្បន្ន​រស់នៅ​រាជធានី​ភ្នំពេញ​។ បន្ទាប់​មក​នៅ​ថ្ងៃ​ទី ២២ ខែ មេ​សា ឆ្នាំ​២០២៥ កម្លាំង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ស្នើ​សុំ​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដើម្បី​សហការ​ជាមួយ ធ្វើ ការ ស្រាវជ្រាវ​រហូត​ដល់​នាំ​ខ្លួន​ជនសង្ស័យ​ឈ្មោះ ឡេ ថា​រ៉ូ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ (​ជា​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Ro BiTo ) យក​មក​ធ្វើការ​សាកសួរ ជុំវិញ​ករណី​រឿងហេតុ​ខាងលើ ។

យោង​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ឈ្មោះ ឡេ ថា​រ៉ូ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ (​ជា​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Ro BiTo )  មានស្រុក​កំណើត និង​ទីលំនៅ​បច្ចុប្បន្ន​នៅ​សង្កាត់​ចោម​ចៅ​ទី​២ ខ័​ណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ បាន​ឆ្លើយ​សារភាព​ថា រូប​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​វាយ​ទៅ​លើ​ស្ត្រី​រង​គ្រោះ​ខាងលើ​និង​បាន​ជេរ​ប្រមាថ​ពិតប្រាកដ​មែន​។ ដោយនៅ​វេលា​ម៉ោង ១ និង ៤៥​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី ២០ ខែមេសា ឆ្នាំ​២០២៥ រូប​ខ្លួន​បាន​ទៅ​អង្គុយ​ហូប​ហ្វឺ នៅ​ជាប់​នឹង​ម៉ាត 7 ELEVEN ជិត​pub street ក្នុង​ក្រុង​សៀមរាប ពេល​នោះ​រូប​ខ្លួន​បានឃើញ​ស្ត្រី​អ្នក​សុំទាន​ម្នាក់ និង​មានកូន​តូច កំពុង​អង្គុយ​មុខ​ម៉ាត 7 ELEVEN ដើម្បី​សុំ​ប្រាក់​ពី​ភ្ញៀវ ។ ភ្លាម​នោះ​រូប​ខ្លួន​បាន​ដើរទៅ​និយាយ​ណែនាំ និង ឱ្យ​ស្ត្រី​សុំទាន​រូប​នោះ​ចេញពី​មុខ​ម៉ាត ប៉ុន្តែ​ស្ត្រី​សុំទាន​រូប​នោះ​មិន​ព្រម​ស្តាប់ រូប​ខ្លួន​ខឹង​ក៏​បាន​យក​ទូរ​សព្ទ​ដៃ​របស់​ខ្លួន ថត​វី​ដេ​អូ និង​បាន​ធ្វើ​សកម្មភាព វាយ​ទៅ​លើ​ស្ត្រី​សុំទាន​រូប​នោះ ចំនួន​០២​ដៃ ចំ​ថ្ពាល់​ខាងឆ្វេង និង​បាន​ជេរ​ប្រមាថ​ទៅ​លើ​ស្ត្រី​សុំទាន​ថែម​ទៀត​ផង បន្ទាប់​មក​ស្ត្រី​សុំទាន​រូប​នោះ​បាន​គេច​ចេញ​បាត់ រូប​ខ្លួន​ក៏​បាន​យក​វី​ដេ​អូ​សកម្មភាព​ខាងលើ មក​បង្ហោះ​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ឈ្មោះ Ro BiTo តែ​ម្តង ។​  

​ក្រោយ​កើតហេតុ កម្លាំង​នគរបាល​ជំនាញ​យើងខ្ញុំ​សូម​ធ្វើការ​អំពាវនាវ ដើម្បី​ស្វែងរក​ស្ត្រី ជន​រង​គ្រោះ កូនខ្ចី ម្នាក់​ ដើម្បី​ឱ្យ​មក​ដាក់​ពាក្យបណ្តឹង​ផង​ដែរ ។

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវ​បាន​កម្លាំង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ នៃ​ស្នង​ដ្ឋា​ន​នគរបាល​ខេត្តសៀមរាប កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​ចំណាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ