ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្សេឡិនស្គី​បង្ខំ​ចិត្ត​វិល​ចូល​ស្រុក​ជា​បន្ទាន់​បន្ទាប់​ពី​រុស្ស៊ីវា.យ​ប្រហារ​ខ្លាំង

21 ម៉ោង មុន

ទី​ក្រុង​កៀវ៖ កាល​ពី​​យប់​មិញ​ រុស្ស៊ី​វាយ​ប្រហារ​យ៉ាង​ខ្លាំង​ក្លា​ទៅ​លើ​ប្រទេស​អ៊ុយ​ក្រែន។​​ គ្រាន់​តែ​នៅ​រដ្ឋ​ធានី​កៀវ រុស្ស៊ី​វាយ​ប្រហារ​ផ្គួប​គ្នា​ដោយ​យន្ត​ហោះ​ដ្រូន និង​មីស៊ីល​បណ្ដាល​ឱ្យ​​​ស្លាប់​មនុស្ស​យ៉ាង​តិច​៩​នាក់​ និង​របួស​ជាង​៧០​នាក់​។ កាល​ពី​ល្ងាច​ថ្ងៃ​ពុធ​ យន្ត​ហោះ​ដ្រូន​របស់​រុស្ស៊ី​ក៏​បាន​​បាញ់​ត្រូវ​ចំ​រថ​យន្ត​បឺស​ដឹក​កម្ម​ករ​អណ្ដូង​រ៉ែ​បណ្ដាល​ឱ្យ​ស្លាប់​៩​នាក់​ដូច​គ្នា​។ មេ​​ដឹក​នាំអ៊ុយ​ក្រែន​…

ទី​ក្រុង​កៀវ៖ កាល​ពី​​យប់​មិញ​ រុស្ស៊ី​វាយ​ប្រហារ​យ៉ាង​ខ្លាំង​ក្លា​ទៅ​លើ​ប្រទេស​អ៊ុយ​ក្រែន។​​ គ្រាន់​តែ​នៅ​រដ្ឋ​ធានី​កៀវ រុស្ស៊ី​វាយ​ប្រហារ​ផ្គួប​គ្នា​ដោយ​យន្ត​ហោះ​ដ្រូន និង​មីស៊ីល​បណ្ដាល​ឱ្យ​​​ស្លាប់​មនុស្ស​យ៉ាង​តិច​៩​នាក់​ និង​របួស​ជាង​៧០​នាក់​។ កាល​ពី​ល្ងាច​ថ្ងៃ​ពុធ​ យន្ត​ហោះ​ដ្រូន​របស់​រុស្ស៊ី​ក៏​បាន​​បាញ់​ត្រូវ​ចំ​រថ​យន្ត​បឺស​ដឹក​កម្ម​ករ​អណ្ដូង​រ៉ែ​បណ្ដាល​ឱ្យ​ស្លាប់​៩​នាក់​ដូច​គ្នា​។

មេ​​ដឹក​នាំអ៊ុយ​ក្រែន​ លោ​កហ្សេ​ឡិនស្គី ដែល​បំពេញ​ទស្សន​កិច្ច​នៅ​អាហ្វ្រិក​ខាង​ត្បូង​សុខ​ៗ​ត្រូវ​តែ​បង្ខំ​ចិត្ត​វិល​ត្រឡប់​ទៅ​មា​តុ​ភូមិ​វិញ​ទាំង​ប្រញាប់​ប្រញាល់​ដើម្បី​គ្រប់​គ្រ​ង​សភាព​ការណ៍​ដែល​កំពុង​ពុះ​កញ្ជ្រោល​។ លោក​​​បង្ហោះ​សារ​នៅ​​លើ​បណ្ដាញ​តេ​​ឡេ​ក្រាម​ថា​បន្ទាប់​ពី​ជួប​ពិភាក្សា​​​ជាមួយ​ប្រធានា​ធិបតី​អាហ្វ្រិក​ខាង​ត្បូង​រួច​​​ លោ​កនឹង​វិល​ត្រឡប់​ទៅ​ទី​ក្រុង​កៀវ​ជា​បន្ទាន់​។

កង​ទ័ព​អ៊ុយ​ក្រែន​ថ្លែង​ថា​រុស្ស៊ី​​វាយ​ប្រហារ​ដោយ​​យន្ត​ហោះ​ដ្រូន និង​មីស៊ីល​ផ្លោង​។ អ៊ុយ​ក្រែន​ចាប់​បាន​រូប​ភាព​យន្ត​ហោះ​ដ្រូន​រុស្ស៊ី​យ៉ាង​តិច​៤៥​គ្រឿង​។ នៅ​តំបន់​ខឺសុន​ រុស្ស៊ី​វាយ​ប្រហារ​ស្លាប់​​មនុស្ស​ម្នាក់​ និង​របួស​៩​នាក់​។ នៅ​រដ្ឋ​ធានី​កៀវ​ មនុស្ស​៤២​នាក់​រង​របួស​ធ្ងន់​ត្រូវ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ជា​បន្ទាន់​។ ក្រុ​មអ្នក​ជួយ​សង្គ្រោះ​បន្ត​ស្វែង​រក​​មនុស្ស​ជា​ច្រើន​នាក់​​ដែល​កប់​នៅ​ក្នុង​គំនរ​បាក់​បែក​នៃ​អគារ​។

នៅ​ទី​តាំង​អគារ​ជន​ស៊ីវិល​មួយ​កន្លែង​ដែល​ត្រូវ​មីស៊ីល​របស់​រុស្ស៊ី​វាយ​ប្រហារ​សឹង​តែ​ក្លាយ​ជា​ផេះ គេ​ឃើញ​​ថា​ក្រុម​អ្នក​ជួយ​សង្គ្រោះ​ត្រូវ​បង្ខំ​ចិត្ត​រើ​កកាយ​គំនរ​បាក់​បែក​ដោយ​ដៃ​ទទេ​។ គេ​ទទួល​ដំណឹង​ថា​មាន​ភ្លើង​ឆេះ​អគារ​របស់​ជន​ស៊ីវិល​ជា​ច្រើន​កន្លែង​។ ការ​វាយ​ប្រហារ​នោះ​​ចាប់​ផ្ដើម​ពី​ម៉ោង​១​រំលង​អធ្រាត្រ​ ​និង​វាយ​ចំ​ទី​តាំង​ជន​ស៊ីវិល​យ៉ាង​តិច​៥​កន្លែង​នៅ​រដ្ឋ​ធានី​កៀវ​​។

លោក​ទៅ​អាហ្វ្រិក​ខាង​ត្បូង​លើក​នេះ​ដើម្បី​បញ្ចុះ​បញ្ចូល​ឱ្យ​ប្រទេស​នេះ​គាំទ្រ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​បញ្ចប់​សង្គ្រាម​។ ករណី​វាយ​ប្រហារ​ទី​ក្រុង​កៀវ​កាល​ពី​យប់​មិញ​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់​ពី​ដំណើរ​ការ​ចរ​ចា​ហាក់​ដូច​ជា​នៅទ្រឹង​១​កន្លែង​។ លោក​ត្រាំ​ហាក់​ដូច​ជា​ផ្ទុះ​កំហឹង​យ៉ាង​ខ្លាំង​។​ សេត​វិមាន​ថា​​​លោកត្រាំ​​ហាក់​ដូច​ជា​អស់​ការ​អត់​ធ្មត់​ត​ទៅ​ទៀត​​បន្ទាប់​ពី​លោ​ក​ហ្សេ​ឡិន​ស្គី​ប្រឆាំង​ដាច់​ខាត​នឹង​ផែន​ការ​របស់​ត្រាំ​ដែល​ចង់​កាត់​ទឹក​ដី​គ្រី​ម៉េ​ទៅ​ឱ្យ​រុស្ស៊ី​ដោយ​ស្រប​ច្បាប់​ជា​ថ្នូរ​នឹង​សន្តិ​ភាព​។

ត្រាំ​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ថា​លោក​ហ្សេឡិនស្គី​ចង់​អូស​បន្លាយ​អំពើ​កាប់​សម្លាប់​ឱ្យ​កាន់​តែ​វែង​ឆ្ងាយ​ត​ទៅ​មុខ​ទៀត។​​ គាត់​មិន​ព្រម​ទទួល​ស្គាល់តំបន់​​​​គ្រី​ម៉េ​ជា​ទឹក​ដី​រុស្ស៊ី​ទេ។ ក្រោយ​មក លោ​កត្រាំ​ថ្លែង​បន្ថែមទៀត​ថា​លោក​ហ្សេឡិន​ស្គី​ពិបាក​និយាយ​គ្នា​ជាង​រុស្ស៊ី​ទៅ​ទៀត​។ ​លោ​កហ្សេឡិន​ស្គី​ធ្លាប់​និយាយ​ជា​ច្រើន​ដង​ហើយ​ថា​ការ​ប្រកាស​ទទួល​ស្គាល់​ទឹក​ដី​ដែល​បាន​បាត់​បង់​ជា​របស់​រុស្ស៊ី​ដោយ​ស្រប​ច្បាប់​ជា​ការ​ដើរ​ហួស​បន្ទាត់​ក្រហម​​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ