ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់​កន្ត្រាក់ វាយប្រហារ​លំនៅ​ឋាន ២៣​ខ្នង នៅ​ស្រុក​រុក្ខ​គិរី

13 ម៉ោង មុន

ខេត្តបាត់ដំបង ៖ លំនៅ​ឋាន យ៉ាងតិច​២៣​ខ្នង បាន​រង​ការ​ខូចខាត ដោយសារ​ខ្យល់​កន្ត្រាក់ វាយប្រហារ កាលពី​ល្ងាច​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០២៥​…

ខេត្តបាត់ដំបង ៖ លំនៅ​ឋាន យ៉ាងតិច​២៣​ខ្នង បាន​រង​ការ​ខូចខាត ដោយសារ​ខ្យល់​កន្ត្រាក់ វាយប្រហារ កាលពី​ល្ងាច​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០២៥​ នៅ​ក្នុង​ឃុំ​ព្រែកជីក ស្រុក​រុក្ខ​គិរី ប៉ុន្តែ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ ។

តាម​សេចក្ដី​រាយ​ការ​ណ៏ បាន​ឲ្យ​ដឹង​ថា ខ្យល់​កន្ត្រាក់ បាន​វាយប្រហារ​ខ្លាំង តែ​ក្នុង​រយៈពេល​ថ្មី ជាមួយនឹង​ផ្ទ​រ រន្ទះ និង​ភ្លៀង​មួយ​មេ​ផង​។

សេចក្ដី​រាយ​ការ​ណ៏ បាន​បញ្ជាក់​ថា លំនៅ​ឋាន ដែល​ការ​ខូចខាត ដោយសារ​ខ្យល់​កន្ត្រាក់ ភាគច្រើន​ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី និង​ប្រក់​ក្បឿង ហើយ​ស្ទើរ​ទាំងអស់ សុទ្ធតែ​របើក​ដំបូល​។ ប៉ុន្តែ​យ៉ាងណា សេចក្ដី​រាយ​ការ​ណ៏ មិន​បាន​និយាយ​ពី​ការ​គ្រោះថ្នាក់​ដល់​មនុស្ស ឬ​ផលដំណាំ​ទេ​។

ក្រោយ​កើតហេតុ សមត្ថកិច្ច និង​អាជ្ញាធរ ក៏​បាន​ចុះ​ពិនិត្យ​ពី​ស្ថានភាព​គ្រោះ​មហន្តរាយ​នានា ដែល​បាន​បំភ្លេច​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ ដើម្បី​មាន​វិធានការ​ជួយ​សង្គ្រោះ​បឋម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ