រាជធានីភ្នំពេញ ៖ រាជធានីភ្នំពេញរបស់ព្រះរាជាណាចក្រកម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ២លើពិភពលោក ឈ្មោះថាជាទីក្រុងប្រជុំដោយភាពរីករាយនៅពេលរាត្រី ។ នេះបើតាមការផ្សាយរបស់ VISA2FLY ដកស្រង់ដោយ SEA Infographics ។ ចំណាត់ថ្នាក់នេះ ត្រូវបានចាត់ដោយ VISA-2FLY ក្នុងចំណោមរាជធានីនិងទីក្រុងនៃបណ្ដាប្រទេសជុំវិញពិភពលោកចំនួន១៤ រួមមាន ៖

-លេខ១ បានទៅលើទីក្រុងបាងកក ប្រទេសថៃ
-លេខ២ រាជធានីភ្នំពេញ ប្រទេសកម្ពុជា
-លេខ៣ ទីក្រុងបាលី ប្រទេសឥណ្ឌូណេសុី
-លេខ៤ ទីក្រុងឌូបៃ សហភាពអារ៉ាប់រួម
-លេខ៥ ទីក្រុងហូជីមីញ ប្រទេសវៀតណាម
-លេខ៦ ទីក្រុងអុីស្តង់ប៊ុល ប្រទេសតួកគី
-លេខ៧ ទីក្រុងឡាសវេហ្កាស សហរដ្ឋអា
មេរិក

-លេខ៨ ទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់
-លេខ៩ ទីក្រុង អុីប៊ីហ្សា ប្រទេសអេស្ប៉ាញ
-លេខ១០ ទិីក្រុងម៉ៃអាមី សហរដ្ឋអាមេរិក
-លេខ១១ ទីក្រុងតូក្យូ ប្រទេសជប៉ុន
-លេខ១២ ទីក្រុងរីយ៉ូដឺ ហ្សាណេរ៉ូ ប្រទេស
ប្រេស៊ីល
-លេខ១៣ ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស
-លេខ១៤ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

រាជធានីភ្នំពេញដែលជាបេះដូងរបស់ប្រទេសកម្ពុជា ក៏ធ្លាប់បានជាប់ក្នុងចំណាត់ថ្នាក់លេខ៩ នៃគោលដៅទេសចរណ៍ពេញនិយមទាំង១០ នៅលើពិភពលោក សម្រាប់ឆ្នាំ២០២៤ផងដែរ ដែលគេហទំព័រឌីជីថលទេសចរណ៍ឈ្មោះ Agoda បានផ្តល់ចំណាត់ថ្នាក់លេខ១ ដល់រាជធានីភ្នំពេញ គឺជាទិសដៅចូលឆ្នាំសកល ដែលមានតម្លៃសមរម្យបំផុតនៅអាស៊ី ។

បន្ថែមលើនេះ បើតាម Tripadvisor រាជធានីភ្នំពេញក៏បានជាប់ជាទិសដៅពេញនិយមបំផុតទាំង ២៥ទីក្រុង នៅលើពិភពលោក សម្រាប់ឆ្នាំ២០២៥ ។ គួរបញ្ជាក់ថា ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ថា រាជធានីភ្នំពេញបានឈ្នះរាជធានី និងទីក្រុងធំៗបំផុតរបស់ពិភពលោក ជាគោលដៅកម្សាន្តពេលរាត្រីដ៏ទាក់ទាញបំផុតទីពីរ ។

នេះក៏ពាក់ព័ន្ធនឹងការបើកដំណើរការសាកល្បងនៃផ្លូវថ្មើជើង(Walk Street)រៀងរាល់ចុងសប្តាហ៍កន្លងទៅ ចាប់ពីម៉ោង៦ល្ងាច ដល់ម៉ោង១១យប់ កាលពីខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅ ដែលបាននិងកំពុងទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកកម្សាន្តកាន់តែច្រើនឡើងៗ ៕


ចែករំលែកព័តមាននេះ