ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​មាស​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត ខណៈ​សង្គ្រាម​​ពាណិជ្ជកម្ម​អា​មេ​រិ​ក​-​ចិន​ផុង​កាន់តែ​ជ្រៅ

8 ម៉ោង មុន

បរទេស ៖ នៅ​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២៥ តម្លៃ​មាស​អន្តរជាតិ​បាន​ហក់​ឡើង​បង្កើត​កំណត់​ត្រា​មិន​ធ្លាប់​ពី​មុន ខណៈ​ការ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​ឡើង​ពី​សង្គ្រាម​ពាណិជ្ជកម្ម​ពិភពលោក​បាន​ជំរុញ​ដល់​តម្រូវការ​មាស​កាន់តែ​ខ្លាំង​។ យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters គិត​ត្រឹម​ម៉ោង​៣:២០​នាទី​រសៀល​ថ្ងៃ​ទី​២១…

0:00
0:00

បរទេស ៖ នៅ​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២៥ តម្លៃ​មាស​អន្តរជាតិ​បាន​ហក់​ឡើង​បង្កើត​កំណត់​ត្រា​មិន​ធ្លាប់​ពី​មុន ខណៈ​ការ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​ឡើង​ពី​សង្គ្រាម​ពាណិជ្ជកម្ម​ពិភពលោក​បាន​ជំរុញ​ដល់​តម្រូវការ​មាស​កាន់តែ​ខ្លាំង​។

យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters គិត​ត្រឹម​ម៉ោង​៣:២០​នាទី​រសៀល​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២៥ តម្លៃ​មាស​អន្តរជាតិ​បាន​បំបែក​កំណត់​ត្រា​ខ្ពស់​បំផុត​មិន​ធ្លាប់​ពី​មុន ៣,៣៩៥​ដុល្លារ​ក្នុង​១​អោន ឬ ៤,០៩០​ដុល្លារ​ក្នុង​១​តម្លឹង​។ ស​ន្ទ​ស្សន៍​ប្រាក់​ដុល្លារ​អា​មេ​រិ​កបាន​ឈាន​ដល់​កម្រិត​ទាប​រយៈពេល​៣​ឆ្នាំ ដែល​ធ្វើ​ឱ្យ​មាស​កាន់តែ​មាន​ភាព​ទាក់ទាញ​សម្រាប់​អ្នក​កាន់​រូបិយប័ណ្ណ​ផ្សេង​ទៀត​។

លោក Yeap Junrong អ្នក​យុទ្ធសាស្ត្រ​ទីផ្សារ​នៅ​ក្រុមហ៊ុន​វេទិកា​ពាណិជ្ជកម្ម IG បាន​ថ្លែង​ថា «​ឈរ​ជា​មូលដ្ឋាន ទីផ្សារ​មាស​កំពុង​កំណត់​តម្លៃ​ស្ថិត​ក្នុង​ហានិភ័យ​ភូមិសាស្ត្រ​នយោបាយ​កំពុង​កើនឡើង ដែល​ត្រូវ​បាន​ជំរុញ​ដោយ​ភាព​តានតឹង​ផ្នែក​ពន្ធគយ​របស់​សហរដ្ឋអាមេរិក និង​ការ​ព្រួយបារម្ភ​អំពី​ការ​ជាប់​គាំង​ពាណិជ្ជកម្ម​ពិភពលោក​»​។

ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​ប្រកាស​យកពន្ធ​ទៅ​វិញ​ទៅ​មក​លើ​ប្រទេស​ជា​ច្រើន កាលពី​ថ្ងៃ​ទី​២ ខែមេសា​។ លុះ​ក្រោយមក​រដ្ឋបាល​របស់​លោក​បាន​ផ្អាក​ការ​យកពន្ធ​សម្រាប់​ប្រទេស​មួយ​ចំនួន ប៉ុន្តែ​បាន​កំណត់​សមរភូមិ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន​។ ជា​ការ​ឆ្លើយ​តប នៅ​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២៥ ប្រទេស​ចិន​បាន​ព្រមាន​នឹង​ចាត់វិធានការ​តបត​ក្នុង​លក្ខណៈ​ច្បាស់លាស់ និង​មាន​ទៅ​វិញ​ទៅ​មក បើ​ប្រទេស​ណាមួយ​ស្វែងរក​កិច្ចព្រមព្រៀង​ជាមួយ​រដ្ឋបាល​លោក ត្រាំ ដែល​កំពុង​រៀបចំ​ដាក់​សម្ពាធ​ប្រទេស​ផ្សេង​ទៀត​ឱ្យ​ដាក់​កម្រិត​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន​ជា​ថ្នូរ​នឹង​ការ​លើកលែង​ពន្ធ​ពី​សហរដ្ឋអាមេរិក​។

ទន្ទឹម​នឹង​នេះ​ដែរ លោក ត្រាំ បាន​ចាប់ផ្តើម​បើក​ការ​រិះគន់​ជា​បន្តបន្ទាប់​ប្រឆាំង​នឹង​លោក Jerome Powell ប្រធាន​ធនាគារកណ្តាល​អា​មេ​រិ​ក ដោយ​ក្រុម​របស់​លោក​ថែម​ទាំង​បាន​ធ្វើការ​វាយតម្លៃ​អំពី​លទ្ធភាព​បណ្តេញ​លោក Powell ចេញពី​តំណែង​ផង​ដែរ ដោយ​ពួក​គេ​អះអាង​ថា សកម្មភាព​ការងារ​លោក Powell ឆ្លើយ​តប​មិន​គ្រប់គ្រាន់​ទាន់​ពេល នៅ​ពេល​លោក ត្រាំ អំពាវនាវ​ឱ្យ​ធនាគារកណ្តាល​អា​មេ​រិ​កកាត់​បន្ថយ​អត្រា​ការ​ប្រាក់​។

នៅ​មួយ​ជ្រុង​ទៀត​ពាក់ព័ន្ធ​ភាព​តានតឹង​ភូមិសាស្ត្រ​នយោបាយ រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន បាន​ចោទប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​អំពី​ការ​វាយប្រហារ​ជា​បន្តបន្ទាប់​ឥត​ស្រាក់ស្រាន្ត​រាប់​ពាន់​ករណី​ដែល​បំពាន​បទ​ឈប់​បាញ់ បើ​ទោះបីជា​ប្រធានាធិបតី​រុ​ស្ស៊ី លោក វ្ល៉ា​ដឺ​មៀ ពូ​ទី​ន ប្រកាស​ផ្អាក​វាយប្រហារ​លើ​អ៊ុយ​ក្រែ​ន​នៅ​ថ្ងៃ​បុណ្យ Easter Day ក៏​ដោយ ខណៈ​ដែល​វិមាន​ក្រឹម​ឡាំង​បាន​ថ្លែង​ថា គ្មាន​បទបញ្ជា​ឱ្យ​ផ្អាក​ការ​វាយប្រហារ​លើ​សមរភូមិ​កំពុង​ប្រយុទ្ធ​គ្នា​យ៉ាង​ក្ដៅ​គគុក​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ