ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រឿងចក្រ​២​ក្រុម កំពុង​សប្បាយ​ជីកដី​បឹង យក​អាចម៍ដី​លក់​រាល់ថ្ងៃ អាជ្ញាធរ​ឆ្លើយ​ថា​បាន​ទៅ​ឃា.ត់​​ហើយ តែ​ឃា.ត់​មិន​ឈ្នះ

6 ម៉ោង មុន
  • កណ្តាល

ខេត្តព្រៃវែង ៖ បឹង​ធំ គឺជា​បឹង​សាធារណៈ​មួយ ដែល​ស្ថិត​នៅ​ក្នុង​ភូមិធំ ឃុំ​ព្រៃ​ស្រ​ឡឹ​ត ស្រុក​ពារាំង ខេត្តព្រៃវែង បច្ចុប្បន្ន​កំពុង​ត្រូវ​បាន​គ្រឿងចក្រ​ចំនួន​ពីរ​ក្រុម សំរុក​ជីក​យក​អាចម៌ដី​ពី​ក្នុង​បឹង…

ខេត្តព្រៃវែង ៖ បឹង​ធំ គឺជា​បឹង​សាធារណៈ​មួយ ដែល​ស្ថិត​នៅ​ក្នុង​ភូមិធំ ឃុំ​ព្រៃ​ស្រ​ឡឹ​ត ស្រុក​ពារាំង ខេត្តព្រៃវែង បច្ចុប្បន្ន​កំពុង​ត្រូវ​បាន​គ្រឿងចក្រ​ចំនួន​ពីរ​ក្រុម សំរុក​ជីក​យក​អាចម៌ដី​ពី​ក្នុង​បឹង ដឹក​លក់​យ៉ាង​សប្បាយ ខណៈ​អាជ្ញាធរ​ឃុំ​ស្រុក​នាំ​គ្នា​សំងំ​ស្ងាត់ឈឹង​ ដូចត្រូវដងត្រូវផ្លែគ្នា ។​

ពលរដ្ឋ​នៅ​ឃុំ​ព្រៃ​ស្រ​ឡឹ​ត​បាន​រៀបរាប់​ប្រាប់​ថា ដី​បឹង​ធំ​នេះ ត្រូវ​បាន​គ្រឿងចក្រ​ចំនួន​ពីរ​ក្រុម ដែល​មាន​ម្ចាស់​ឈ្មោះ តុង និង​ម្នាក់​ទៀត​ឈ្មោះ រឹទ្ធ នាំ​គ្នា​ជីក​យក​អាចម៍ដី​លក់ តាំងពី​មុន​ចូល​ឆ្នាំ​ខ្មែរ​មក​ម្ល៉េះ ហើយ​គេ​បាន​សម្រាក​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ប៉ុន្មាន​ថ្ងៃ រួច​ក៏​បន្ត​ចូល​ទៅ​ជីក​ទៀត​រហូត​ដល់​ថ្ងៃ​ទី 20 មេ​សា​នេះ មិន​ទាន់​ឃើញ​មាន​អាជ្ញាធរ​ឬ​សមត្ថកិច្ច​ណា​ចុះ​ទៅ​ហាមឃាត់​នោះ​ទេ​។

ចំពោះ​ករណី​នេះ​លោក​ជា​ស៊យ​មេឃុំ​ព្រៃ​ស្រឡិត​បាន​ប្រាប់​កោះសន្តិភាព​ថា ម្ចាស់​គ្រឿងចក្រ​ទាំង​២​នោះ លោក​បាន​ប្រាប់​ឲ្យ​ទៅ​សុំ​ច្បាប់​នៅ​សាលាស្រុក​ហើយ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​មិនដឹង​ថា​គេ​សុំ​ច្បាប់​បាន​ហើយ​ឬ​នៅ​នោះ​ទេ? ព្រោះ​ម្ចាស់​គ្រឿងចក្រ​ទាំង​២ មិន​ដែល​បាន​ប្រាប់​មក​ឃុំ​វិញ​ទេ​។

ដោយឡែក​លោក ចេ​ម ប្រា អភិបាលស្រុក​ពារាំង​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី 20 មេ​សា ថា រឿង​ដី​បឹង​ធំ​ត្រូវ​បាន​ក្រុម​ឈ្មួញ​នាំ​គ្នា​ជីក​យក​អាចម៍ដី​លក់​នេះ លោក​មិន​បានដឹង​ទេ ហើយ​លោក​នឹង​បញ្ជា​ឲ្យ​លោក​អធិការ​ស្រុក ព្រម​ជាមួយ​លោក​មេឃុំ ចុះ​ទៅ​សាកសួរ​ម្ចាស់​គ្រឿងចក្រ​នោះ​មើល តើ​មានច្បាប់​ពីរ​ខាង​ណា​ទើប​ហ៊ាន​តិច​ដី​បឹង​បែប​នេះ​។

ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​ខាង​អាជ្ញាធរ​ឃុំ​និង​ស្រុក ម្នាក់​ៗ​ព្យាយាម​ឆ្លើយ​ឲ្យ​តែ​រួចខ្លួន​ប៉ុណ្ណោះ ដោយ​លោក​មេឃុំ​ព្រៃ​ស្រ​ឡឹ​ត ដឹង​ថា​គេ​ជីកដី​បឹង​មិន​ទាន់​មានច្បាប់​ផង បែរជា​បណ្ដែតបណ្ដោយ​ឱ្យ​គេ​ធ្វើ​សកម្មភាព​រាល់ថ្ងៃ មិន​ខ្ចី​ខ្វល់ ដោយឡែក​លោក​អភិបាលស្រុក​ពេល​មាន​អ្នក​សារព័ត៌មាន​ខ​ល​សួរ​ទើប​ឆ្លើយ​ថា​ចាំ​ឲ្យ​សមត្ថកិច្ច​និង​លោក​មេឃុំ​ចុះ​ទៅ​សួរនាំ​មើល​។​ទាំង​ដែល​គេ​ជីក​ច្រើន​ថ្ងៃ​មក​ហើយ ចុះបើ​គ្មាន​អ្នក​ព័ត៌មាន​សួរ ច្បាស់​ជា​ម្ចាស់​គ្រឿងចក្រ​ទាំង​ពីរ​ក្រុម​នោះ ជីកដី​បឹង​លក់​យក​លុយ​យ៉ាង​សប្បាយ​តទៅ​ទៀត​ហើយ​។

ទោះជា​យ៉ាងណា​ក៏​ដោយ មហាជន​កំពុង​រង់ចាំ​មើល ថា​តើ​លោក​អភិបាលស្រុក​ពារាំង អាច​ការពារ​ដី​បឹង​ធំ ពី​ការ​ចូល​ជីក​ទន្ទ្រាន​របស់​ក្រុម​ឈ្មួញ​ទាំង​ពីរ​ក្រុម​នេះ​បាន​ដែរ​ឬទេ?

ទស្សនៈខ្លះថា បើចៅហ្វាយស្រុកឃាត់មិនឈ្នះទេ គួរឱ្យឈ្មួញដីឡើងធ្វើចៅហ្វាយស្រុកវិញ ទើបសមជាង…ហេ! ហេ! ។

ព័ត៌មានបន្ថែមនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ