ខេត្តកំពត ៖ ការបើកឱ្យប្រើប្រាស់ជាផ្លូវការនូវ «កំពង់ផែទេសចរណ៍អន្តរជាតិកំពត» ស្ថិតនៅ ក្នុងភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពតនាពេលនេះ គឺជាការ បើកទំព័រប្រវត្តិ សាស្ត្រថ្មី នៃការតភ្ជាប់វិស័យទេសចរណ៍កម្ពុ ជាតាមផ្លូវ សមុទ្រ ជាមួយប្រទេស ជិតខាង ក្នុងតំបន់ និងជាលក្ខណៈអន្តរជាតិ។ នេះបើតាមឯកឧត្តមប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន ។
ឯកឧត្តមប៉េង ពោធិ៍នា នាឱកាសអញ្ជើញចូលរួមពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ «កំពង់ផែទេសចរណ៍អន្តរជាតិកំពត» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ បានគូសបញ្ជាក់ថា «ការបើកឱ្យកំពង់ផែនេះប្រើប្រាស់ជាផ្លូវការចាប់ពីថ្ងៃនេះតទៅ គឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីនៃការតភ្ជាប់វិស័យទេសចរណ៍កម្ពុជាតាមផ្លូវសមុទ្រ ជាមួយប្រទេសជិតខាង ក្នុងតំបន់ និងជាលក្ខណៈអន្តរជាតិ។ ជាងនេះទៀត កំពង់ផែនេះ នឹងរួមចំណែកលើកកម្ពស់ការតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្រ ទៅកាន់គោលដៅទេ សចរណ៍ផ្សេងៗ ដូចជា ខេត្តកែប ខេត្តព្រះសីហនុ ខេត្តកោះកុង និងបណ្តាកោះនានាក្នុងព្រះរា ជាណាចក្រកម្ពុជា»។
ឯកឧត្តមរដ្ឋមន្ដ្រីបានបន្ដថា ការតភ្ជាប់ទាំងអស់នេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើ កកម្ពស់ សកម្មភាពសេដ្ឋកិច្ច-សង្គម តាមរយៈការផ្តល់ឱកាសការងារ និងបង្កើនប្រាក់ចំណូ លបន្ថែម ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងសហគ្រាស អាជីវកម្មក្នុងស្រុក ដូចជា ភោជនីយ ដ្ឋាន សណ្ឋាគារ ហាងលក់វត្ថុអនុស្សាវរីយ៍ និងក្រុមហ៊ុនទេសចរណ៍ជាដើម ព្រមទាំងជំរុញឱ្យ មានការ បង្កើតនូវទីតាំងកម្សាន្តថ្មីៗនៅក្នុងភូមិសាស្ត្រខេត្តកំពតនិយាយដោយឡែក និងបណ្តា ខេត្តផ្សេងទៀតនិយាយជារួម ដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត។
ជាមួយគ្នានោះដែរឯកឧត្តមរដ្ឋមន្ត្រីបានក៏បានឲ្យដឹងថាបច្ចុប្បន្ននេះកម្ពុជាមានកំពង់ផែសមុទ្រ និងកំពង់ផែទន្លេរចំនួន ១១៩កន្លែងក្នុងនោះមានកំពង់ផែតាមតំបន់មាត់សមុទ្រមានកំពង់ផែ ព្រះសីហនុ និងកំពង់ផែចំនួន៣០ផ្សេងទៀត និងកំពង់់ផែទន្លេរ មានកំពង់ផែស្វ័យតក្រុងភ្នំពេញនិងកំពុងផែចំនួន ៨៧ផ្សេងទៀត ដែលបានកំពុងចូលរួូមលើកកម្ពស់ ប្រសិទ្ធភាព និងវិសាលភាព ការដឹកជញ្ជូនតាមផ្លូវទឹកនិងផ្លូវសមុទ្រនៅកម្ពុជា។
សូមរំលឹកថា គម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិកំពត បានបើកការដ្ឋានសាង សង់កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ និងបានបញ្ចប់ការសាងសង់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដែលអនុវត្តការសាងសង់ដោយក្រុមហ៊ុន អេស.ប៊ី.ភី.អេច អ៊ិនជីនារីង & ខន់ស្ត្រាក់សិន ខូអិលធីឌី និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសដោយក្រុមហ៊ុន អេស ប៊ី ខេ រីស៊ើច អេនឌីវេឡុបមេន និងបានប្រើប្រាស់ថវិកាក្រោមឥណទានពីធនាគារអភិវ ឌ្ឍន៍អាស៊ីប្រ មាណ ១០លានដុល្លារអាម៉េរិក រួមជាមួយថវិកាបដិភាគមួយចំនួន របស់រាជរដ្ឋាភិបាលសម្រា ប់ពន្ធអាករផ្សេងៗ ការទ្រទ្រង់លើបន្ទុកបុគ្គលិក និងការបំពាក់ឧបករណ៍សម្ភារបរិក្ខារ ការិយាល័ យជាដើម៕


ចែករំលែកព័តមាននេះ