ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​ចា.ប់​ខ្លួ​.ន​មនុស្ស​៤​នាក់​ដាំ​សណ្ដែក​បណ្ដុះ​លាយ​សារ​ធាតុ​គីមី​ដ៏​គ្រោះ​ថ្នាក់

16 ម៉ោង មុន

ទី​ក្រុង​ហាណូយ៖ ថ្មី​ៗ​នេះ អាជ្ញាធរ​វៀតណាម​ចាប់​ខ្លួន​មនុស្ស​បួន​នាក់​នៅ​ខេត្ត​ញ៉ែ​អាន (Nghe An) ពី​បទ​សង្ស័យ​លួច​ដាក់​សារ​ធាតុ​គីមី​ដ៏​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​របស់​អ្នក​បរិភោគ​នៅ​ក្នុង​សណ្ដែក​​បណ្ដុះ​​​។ កាល​នោះ អាជ្ញា​ធរ​រឹប​អូស​សណ្ដែក​បណ្ដុះ​៣៥០០​តោន​ដែល​លាយ​សារ​ធាតុ​គីមី​ទាំង​នោះ​។ នេះ​ជា​សារ​ធាតុ​ដែល​រដ្ឋាភិបាល​ហាម​មិន​ឱ្យ​ប្រើ​ប្រាស់​ទេ​ចាប់​តាំង​ពី​ឆ្នាំ​២០២៤​។​ ជន​សង្ស័យ​ទាំង​នេះ​មាន​ឈ្មោះ​លូ​ម៉ាញ់​ហឿង…

ទី​ក្រុង​ហាណូយ៖ ថ្មី​ៗ​នេះ អាជ្ញាធរ​វៀតណាម​ចាប់​ខ្លួន​មនុស្ស​បួន​នាក់​នៅ​ខេត្ត​ញ៉ែ​អាន (Nghe An) ពី​បទ​សង្ស័យ​លួច​ដាក់​សារ​ធាតុ​គីមី​ដ៏​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​របស់​អ្នក​បរិភោគ​នៅ​ក្នុង​សណ្ដែក​​បណ្ដុះ​​​។ កាល​នោះ អាជ្ញា​ធរ​រឹប​អូស​សណ្ដែក​បណ្ដុះ​៣៥០០​តោន​ដែល​លាយ​សារ​ធាតុ​គីមី​ទាំង​នោះ​។ នេះ​ជា​សារ​ធាតុ​ដែល​រដ្ឋាភិបាល​ហាម​មិន​ឱ្យ​ប្រើ​ប្រាស់​ទេ​ចាប់​តាំង​ពី​ឆ្នាំ​២០២៤​។​

ជន​សង្ស័យ​ទាំង​នេះ​មាន​ឈ្មោះ​លូ​ម៉ាញ់​ហឿង អាយុ​៣២​ឆ្នាំ​, ​លូ​វ៉ាន់​ទ្រុង​ អាយុ​២៨​ឆ្នាំ​, ត្រឹង​ខាក​ឌុយ​ អាយុ​៣៥​ឆ្នាំ និង​ង្វៀន​វ៉ាន់​ហឿង​ អាយុ​២៧​ឆ្នាំ​។ ពួក​គាត់​បើក​ទី​តាំង​សិប្ប​កម្ម​បណ្ដុះ​សណ្ដែក​ជា​ច្រើន​កន្លែង​នៅ​ទី​ក្រុង​វេញ (Vinh) ខេត្ត​ញ៉ែ​អាន​។ នេះ​បើ​តាម​ការ​ស៊ើប​អង្កេត​របស់​សមត្ថ​កិច្ច​។

តាម​រយៈ​ការ​វាយ​ឆ្មក់​របស់​សមត្ថ​កិច្ច​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មេសា​ សមត្ថ​កិច្ច​រឹប​អូស​បាន​សណ្ដែក​បណ្ដុះ​ដែល​លាយ​សារ​ធាតុ​គីមី​ពុល​នេះ​ចំនួន​២៥​តោន​ច្រក​នៅ​ក្នុង​ស្បោង​ផ្លា​ស្ទិច​។ ក្រៅ​ពី​នេះ​រឹប​អូស​បាន​សារ​ធាតុ​គីមី​ឈ្មោះ​បង់​ហ្ស៊ីល​អាដេនីន (benzyl adenine) ឬ 6-BAP ​ចំណុះ​២៥​លីត្រ​។

ក្រុម​អ្នក​ស៊ើប​អង្កេត​រក​ឃើញ​ថា​​ពួក​​ឈ្មួញ​​ទាំង​នេះ​បាន​លាយ​សារ​ធាតុ​នេះ​១៥០​លីត្រ​ចូល​ទៅ​ក្នុង​សណ្ដែក​បណ្ដុះ​រួច​ជា​ស្រេច​​តាំង​ពី​មុន​ពេល​សមត្ថ​កិច្ច​វាយ​ឆ្មក់​ទៅ​ទៀត​។ បង់​ហ្ស៊ីល​អាដេនីន​ជា​សារ​ធាតុ​ហាម​ឃាត់​ព្រោះ​វា​ធ្វើ​ឱ្យ​ប៉ះ​ពាល់​សុខ​ភាព​របស់​អ្នក​ប្រើ​ប្រាស់​ធ្ងន់​ធ្ងរ​ណាស់​ ធ្វើ​ឱ្យ​ត្បៀត​សរ​សៃ​សួត និង​ស្លាប់​បើ​​សិន​ស្រូប​យក​សារ​ធាតុ​នេះ​ចូល​ទៅ​ក្នុង​ខ្លួន​ច្រើន​ពេក​។​

នៅ​ថ្ងៃ​វាយ​ឆ្មក់​ចូល​សិប្បកម្ម​នោះ សមត្ថ​កិច្ច​រក​ឃើញ​សណ្ដែក​បណ្ដុះ​២៥​តោន​ដែល​លាយ​សារ​ធាតុ​គីមី​នេះ​។ ជន​សង្ស័យ​បាន​ឆ្លើយ​សារ​ភាព​តាម​ត្រង់​ថា​ខ្លួន​​​បាន​ប្រើ​ប្រាស់​សារ​ធាតុ​នេះ​លាយ​ជា​មួយ​សណ្ដែក​បណ្ដុះពិត​មែន​ដើម្បី​ធ្វើ​ឱ្យ​សណ្ដែក​មាន​ពណ៌​ស​ល្អ និង​មើល​ទៅ​ឃើញ​ថ្លោស​ៗ​ល្អ​​ ធ្វើ​ឱ្យ​​អតិថិជនញ៉ាំ​យ៉ាង​​ឆ្ងាញ់​មាត់​។​ ពួក​គេ​អះ​អាង​ថា​សណ្ដែក​បណ្ដុះ​ទាល់​តែ​បែប​ហ្នឹង​ទើប​លក់​ដាច់​។ អាជ្ញា​ធរ​នឹង​បើក​ការ​ស៊ើប​អង្កេត​ដ៏​ទូលំ​ទូលាយ​ព្រោះ​សំណុំ​រឿង​នេះ​នៅ​វែង​ឆ្ងាយ​ត​ទៅ​ទៀត​។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​គេហ​ទំព័រ​វៀតណាម​អ៊ិច​ប្រែស​ (Vietnam Express)៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ