ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋជាង៨ម៉ឺន៦ពាន់នាក់​ទទួល​សេវា​រថយន្តក្រុងដោយឥតគិតថ្លៃទៅលេងស្រុកកំណើត ក្នុង​ឱកាសបុណ្យ​ចូលឆ្នាំខ្មែរ​

18 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ឆ្នាំម្សាញ់ មាន​បងប្អូន​ប្រជាពលរដ្ឋ​ជាង​៨​ម៉ឺន​៦​ពាន់​នាក់​បាន​ធ្វើ​ដំណើរ​តាម​រថយន្តក្រុង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដោយ​ឥត​គិតថ្លៃ ទៅ​លេង​ស្រុក​កំណើត ពោល គឺ​បាន​កើនឡើង​ប្រមាណ​២១% បើ​ប្រៀបធៀប​ជាមួយនឹង​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​២០២៤​កន្លង​មក…

រាជធានី​ភ្នំពេញ ៖ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ឆ្នាំម្សាញ់ មាន​បងប្អូន​ប្រជាពលរដ្ឋ​ជាង​៨​ម៉ឺន​៦​ពាន់​នាក់​បាន​ធ្វើ​ដំណើរ​តាម​រថយន្តក្រុង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដោយ​ឥត​គិតថ្លៃ ទៅ​លេង​ស្រុក​កំណើត ពោល គឺ​បាន​កើនឡើង​ប្រមាណ​២១% បើ​ប្រៀបធៀប​ជាមួយនឹង​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​២០២៤​កន្លង​មក ។

លោកស្រី ដោ សម្ផស្ស នាយករង​រដ្ឋបាល និង​ជា​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​នៅ​ព្រឹក ថ្ងៃ​ទី​១៩ មេ​សា​នេះ​ថា ៖ ក្នុង​រយៈពេល​៦​ថ្ងៃ (១២-១៧ មេ​សា ២០២៥) មាន​ពុក​ម៉ែ បងប្អូន​ប្រជាពលរដ្ឋ​ជាង​៨​ម៉ឺន​៦​ពាន់​នាក់ បាន​ធ្វើ​ដំណើរ​តាម​រថយន្តក្រុង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដោយ​ឥត​គិតថ្លៃ ដើម្បី​ទៅ​លេង​ស្រុក​កំណើត និង​ដំណើរ​កម្សាន្ត​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ ។

លោកស្រី​បន្ត​ថា ៖ តួលេខ​នេះ​បើ​ប្រៀបធៀប​ជាមួយនឹង​បុណ្យ​ភ្ជុំបិណ្ឌ ឆ្នាំ​២០២៤ កន្លង​មក គឺ​មានការ​កើនឡើង​ប្រមាណ​២១% ។ លោកស្រី​ដោ សម្ផស្ស ក៏​បាន​បញ្ជាក់​ដែរ​ថា ៖ ក្នុង​ចំណោម​ទាំង​២៤​ខេត្ត​អ្នក​ធ្វើ​ដំណើរ​តាម​រថយន្តក្រុង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដោយ​ឥត​គិតថ្លៃ​ទៅ​លេង​ស្រុក​កំណើត​នេះ គឺ​ខេត្តសៀមរាប ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១ ដោយ​មាន​ចំនួន​អ្នក​ជិះ​រហូត​ដល់​ជាង​២​ម៉ឺន​នាក់ ខេត្តបាត់តំបង​លេខ​២ មាន​ចំនួន​អ្នក​ជិះ​ជាង​១​ម៉ឺន​៣​ពាន់​នាក់ និង​ខេត្តបន្ទាយមានជ័យ ទទួល​បាន​ចំណាត់ថ្នាក់​លេខ​៣ ដោយ​មាន​ចំនួន​អ្នក​ជិះ​ជាង​១​ម៉ឺន​២​ពាន់​នាក់ ។

គួរ​បញ្ជាក់​ថា ៖ សម្រាប់​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ឆ្នាំ​ថ្មី ប្រពៃណី​ជាតិ​ឆ្នាំ​២០២៥​នេះ ដោយ​អនុវត្ត​តាម​អនុ​សាស​ន៌​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​រៀបចំ​រថយន្តក្រុង​ចំនួន ៥៩៧​គ្រឿង សម្រាប់​បម្រើសេវា​ដឹក​ជញ្ជូន​សាធារណៈ​ដោយ​មិន​បង់ប្រាក់​រយៈពេល​០៦​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០២៥ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ចំណាយ​របស់​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​លេង​ស្រុក​កំណើត​ជួបជុំ​បងប្អូន​ក្រុម​គ្រួសារ និង​ទៅ​កម្សាន្ត​សប្បាយ សង្ក្រាន្ត​ឆ្នាំ​ថ្មី នៅ​តាម​បណ្តា​ខេត្ត​នានា ក្នុង​ឱកាស​អបអរសាទរ ពិធី​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ