ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះអាវុ.ធប្រមាណជាង២០គ្រា.ប់ នៅពេលកម្លាំងនគរបាលចម្រុះចុះបង្ក្រាបបទល្មើសគ្រឿងញៀ.ននៅក្រុង​សិរី​សោភ័ណ

10 ម៉ោង មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ ផ្ទុះ​អា​វុ​.​ធ​ប្រមាណ​ជាង​២០​គ្រា​.​ប់ នៅ​ពេល​កម្លាំង​នគរបាល​ចម្រុះ​ចុះ​បង្ក្រាប​បទល្មើស​គ្រឿង​ញៀ​.​ន ឃាត់ខ្លួន​បាន​ម្នាក់​និង​រថយន្ត​១​គ្រឿង វត្ថុ​តាង​មួយ​ចំនួន នៅ​យប់​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០២៥ ក្បែរ​កន្លែង​លក់​ទូរស័ព្ទ…

បន្ទាយ​មាន​ជ័យ ៖ ផ្ទុះ​អា​វុ​.​ធ​ប្រមាណ​ជាង​២០​គ្រា​.​ប់ នៅ​ពេល​កម្លាំង​នគរបាល​ចម្រុះ​ចុះ​បង្ក្រាប​បទល្មើស​គ្រឿង​ញៀ​.​ន ឃាត់ខ្លួន​បាន​ម្នាក់​និង​រថយន្ត​១​គ្រឿង វត្ថុ​តាង​មួយ​ចំនួន នៅ​យប់​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០២៥ ក្បែរ​កន្លែង​លក់​ទូរស័ព្ទ ស្ថិត​ភូមិ​.​សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ។

ករណី​ផ្ទុះ​អា​វុ​.​ធ​ប្រមាណ​ជាង​២០​គ្រាប់ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង ជា​ករណី​បង្ក្រាប​គ្រឿង​ញៀ​.​ន​នៅ​ពេល​កម្លាំង​ចម្រុះ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ជនល្មើស បាន​ជិះ​រថយន្ត​បុក​រះ​បា​រ៉ា​ស់ កងកម្លាំង ទើប​បណ្តាល​មានការ​ផ្ទុះ​អា​វុ​.​ធ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដែល​ជា​មុខសញ្ញា​បទល្មើស​គ្រឿង​ញៀ​.​ន ដែល​ស្គាល់​រស់នៅ​ភូមិ​.​ឃុំ​ភ្នំ​តូច ស្រុក​មង្គល​បូ​រី និង​មធ្យោបាយ​រថយន្ត​កា​ម៉ា​រី ០៧ ចំនួន​១​គ្រឿង និង​វត្ថុ​តាង​មួយ​ចំនួន​ទៀត ។

ព័ត៌មាន​ទទួល​បាន​ថា ៖ ករណី​បង្ក្រាប​គ្រឿង​ញៀ​.​ន​មាន​កម្លាំង​នគរបាល​ជំនាញ​ប្រឆាំង​គ្រឿង​ញៀ​.​ន​ខេត្តបាត់ដំបង​សហការ​ជាមួយ​កម្លាំង​នគរបាល​ជំនាញ​ប្រឆាំង​គ្រឿង​ញៀ​.​ន​ខេត្តបន្ទាយមានជ័យ ជា​ច្រើន​នាក់ នៅ​ពេល​កម្លាំង​នគរបាល​ជំនាញ​ខេត្តបាត់ដំបង បាន​ឃាត់ខ្លួន​បក្ខពួក​ជនសង្ស័យ​នៅ​ភូមិសាស្ត្រខេត្តបាត់ដំបង និង​រឹបអូស​វត្ថុ​តាង​ជា​ច្រើន ក្រោយ​នាំ​យក​សាកសួរ តាម​ចម្លើយ​កម្លាំង​នគរបាល​ជំនាញ​បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​បក្ខពួក​ម្នាក់ នៅ​ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ដែល​ដកហូត​បាន​រថយន្ត​១​គ្រឿង និង​វត្ថុ​តាង​គ្រឿង​ញៀ​.​ន ។

ប្រតិបត្តិការ​បង្ក្រាប​គ្រឿង​ញៀ​.​ន​ទាំង​កណ្តាល​យប់ នៅ​ក្រុង​សិរី​សោភ័ណ បានការ​ផ្ទុះ​អា​វុ​.​ធ​ប្រមាណ​ជាង​២០​គ្រាប់ នៅ​ពេល​ផ្ទុះ​ដំបូង​២​គ្រាប់ ក្រោយមក​បាញ់​រះ​ជិត​២០​គ្រាប់ បង្ក​អោយ​ប្រជាពលរដ្ឋ​នៅ​ក្បែរ​រត់​ចូល​ផ្ទះ​បិត​ទ្វា​អស់ មានការ​ភ័យ​ខ្លាច​ពី​សុវត្ថិភាព ហើយ​ភ្លាម​ៗ​ឃើញ​ឃាត់ខ្លួន​សង្ស័យ​១​នាក់ និង​រថយន្ត​១​គ្រឿង ដែល​បើក​បុក​រះ​រថយន្ត​សមត្ថកិច្ច បណ្តាល​ឱ្យ​ក្រពឹត និង​ខូចខាត​ភ្លាម​ៗ​ឃើញ​ឃាត់​ចាប់​បញ្ជូន​រថយន្ត​ដឹក​ចេញ​បាត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ