ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុនចិនកាន់តែច្រើននឹងមកបណ្តាក់ទុននៅកម្ពុជានៅពេលខាងមុខ

1 ថ្ងៃ មុន
  • ភ្នំពេញ

ក្រុមហ៊ុនចិនកាន់តែច្រើននឹងមករកស៊ីនៅកម្ពុជានៅពេលខាងមុខនេះ ខណ:ដែលប្រទេសចិនបានសន្យាជំរុញការវិនិយោគនៅកម្ពុជាក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកប្រធានាធិបតី ស៊ី ជីនពីងនៅកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាដែលបានផ្សាយនៅថ្ងៃនេះ។ សេចក្តីប្រកាសព័ត៌មានបានបង្ហាញថាចិនជំរុញការធ្វើពាណិជ្ជកម្មនិងវិនិយោគជាមួយកម្ពុជា។ ឯកសារសរុបចំនួន៣៧ទាក់ទង ការវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ជាដើមបានចុះហត្ថលេខានៅក្នុងទស្សនកិច្ចរបស់លោក…

ក្រុមហ៊ុនចិនកាន់តែច្រើននឹងមករកស៊ីនៅកម្ពុជានៅពេលខាងមុខនេះ ខណ:ដែលប្រទេសចិនបានសន្យាជំរុញការវិនិយោគនៅកម្ពុជាក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកប្រធានាធិបតី ស៊ី ជីនពីងនៅកម្ពុជា។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាដែលបានផ្សាយនៅថ្ងៃនេះ។

សេចក្តីប្រកាសព័ត៌មានបានបង្ហាញថាចិនជំរុញការធ្វើពាណិជ្ជកម្មនិងវិនិយោគជាមួយកម្ពុជា។

ឯកសារសរុបចំនួន៣៧ទាក់ទង ការវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ជាដើមបានចុះហត្ថលេខានៅក្នុងទស្សនកិច្ចរបស់លោក ប្រធានាធិបតី ស៊ី ជីនពីងនៅកម្ពុជានៅល្ងាចនេះ។

សម្តេច ធិបតី ហ៊ុន ម៉ាណែត បាន ចូលរួមជាអធិបតីភាព ជាមួយ ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងពិធីផ្លាស់ប្តូរឯកសារ ពាក់ព័ន្ធវិស័យមួយចំនួនរួមមាន ការវិនិយោគ, វិស័យពាណិជ្ជកម្ម, វិស័យអប់រំ, វិស័យហិរញ្ញវត្ថុ, វិស័យព័ត៌មាន, ការងារយុវជន, វិស័យកសិកម្ម, វិស័យសុខាភិបាល, វិស័យធនធានទឹក, វិស័យទេសចរណ៍, វិស័យកិច្ចការនារី និងវិស័យផ្សេងទៀត សរុបចំនួន ៣៧ ឯកសារ។

ទស្សនកិច្ចរបស់លោកស៊ី ជីនពីង នៅកម្ពុជាពីថ្ងៃទី១៧ដល់១៨មេសា នឹងធ្វើអោយការវិនិយោគនិងពាណិជ្ជកម្មរវាងកម្ពុជានិងចិនមានសន្ទុះកាន់តែខ្លាំងថែមទៀត។

នៅក្នុងអត្ថបទមួយរបស់លោក ប្រធានាធិបតីស៊ី ចាប់ផ្តើមទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា លោក ស៊ី បានបង្ហាញពីការតាំងចិត្តដើម្បីជំរុញការអភិវឌ្ឍន៍ននៅកម្ពុជាដើម្បីជួយដល់ទំនើបកម្មនិងការអភិវឌ្ឍន៍នៅកម្ពុជា។

លោក ស៊ី បានចូលគាល់ព្រះមហាក្សត្រ ជួបជាមួយសម្តេចតេជោ និង មានកិច្ចប្រជុំទ្វេភាគីជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បន្ទាប់ពីបានចូលគាល់ព្រះមហាក្សត្រ។

ប្រទេសទាំងពីរបញ្ជាក់ជាថ្មីអំពីទំនាក់ទំនងដែកថែបរវាងប្រទេសទាំងពីរ។

គេរំពឹងថាទស្សនកិច្ចរបស់លោក ស៊ី នឹងផ្តល់ប្រយោជន៍ជាច្រើនដល់កម្ពុជាទាំងលើទិដ្ឋភាព នយោបាយ សន្តិសុខ និងសេដ្ឋកិច្ចពិសេសការវិនិយោគនិងការធ្វើពាណិជ្ជកម្ម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ