ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំពូជស្រូវ​​ដំណើប​​និង​គោយន្ត​​​កន្ត្រៃ​ជូន​ប្រជាពលរដ្ឋ​6ឃុំ​និងបំពាក់​​មេដាយជូន​មន្ត្រី​អភិរក្ស​ផ្សោត

12 ឆ្នាំ មុន

ខេត្ត​ស្ទឹងត្រែង ៖កាលពីវេលាម៉ោង១​រសៀលថ្ងៃទី១ កក្កដា លោកឡូយ សុផាត អភិ​បាលខេត្ត​​រួម​ដំណើរ​​ដោយលោកម៉ៅ ធនិន អភិ​បាលរង​ខេត្ត ព្រមទាំងប្រធានមន្ទីរកសិកម្ម​ខេត្តបាន​នាំយកពូជស្រូវដំណើបដែលនាំចូលពី​ ខេត្តអាង​យ៉ាងប្រទេសវៀតណាម​ជូនដល់​ប្រជាពលរដ្ឋ៦ឃុំក្នុងស្រុកសៀមបូក ក្នុងនោះ​​

ខេត្ត​ស្ទឹងត្រែង ៖កាលពីវេលាម៉ោង១​រសៀលថ្ងៃទី១ កក្កដា លោកឡូយ សុផាត អភិ​បាលខេត្ត​​រួម​ដំណើរ​​ដោយលោកម៉ៅ ធនិន អភិ​បាលរង​ខេត្ត ព្រមទាំងប្រធានមន្ទីរកសិកម្ម​ខេត្តបាន​នាំយកពូជស្រូវដំណើបដែលនាំចូលពី​ខេត្តអាង​យ៉ាងប្រទេសវៀតណាម​ជូនដល់​ប្រជាពលរដ្ឋ៦ឃុំក្នុងស្រុកសៀមបូក ក្នុងនោះ​​មានឃុំអូរម្រះ ឃុំកោះស្រឡាយ ឃុំកោះ​សម្ពាយ ឃុំស្រែ​ក្រសាំង​ ឃុំសៀមបូក និង​ឃុំ​កោះព្រះ។ ​ដោយ​ឡែក​​ឃុំ​សៀម​បូក​ទទួល​​បាន​គោយន្ត​កន្ត្រៃ​​សម្រាប់ភ្ជួរ​​​​រាស់​១គ្រឿង ។ ក្នុង​ពិធី​នោះ​​ក៏​មាន​​ការ​បំពាក់​គ្រឿង​ឥស្សរិយយស​ដល់មន្ត្រីដែលមានស្នាដៃល្អ ក្នុងការបំពេញភារ​កិច្ច​លើការងារអភិរក្ស និងអភិវឌ្ឍន៍តំបន់ទេស​ចរណ៍សត្វផ្សោត​ទន្លេ​មេគង្គ និងអ្នកមាន​ស្នាដៃ​ក្នុងការបង្ក្រាប ទប់ស្កាត់បទល្មើសនេសាទ​ក្នុង​រដូវបិទនេសាទ។

លោកឡូយ សុផាត បានក្រើនរំលឹកដល់​ប្រជាពលរដ្ឋជាកសិករប្រកបរបរធ្វើស្រែចំការ ​ច្បារដំណាំកសិកម្ម ឧស្សាហកម្មឱ្យខិតខំ​ធ្វើ​ឱ្យ​​​បាន​ទាន់ពេលវេលា ជាពិសេសនារដូវវស្សា​ដើម្បី​ឱ្យ​ក្រុមគ្រួសារមានជីវភាពសម្បូរ​សប្បាយ​ក្រោយពីទទួលបានពូជស្រូវនាំចូលមកពីប្រទេសវៀត​ណាម ។ ជាងនេះទៅទៀត លោកអភិបាល ខេត្ត​បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋឱ្យ​នាំគ្នាជួយ​ថែរក្សាធនធានមច្ឆជាតិទន្លេមេគង្គ សេកុង សេសាន ស្រែពកទាំងបួនក្នុងខេត្តស្ទឹងត្រែងនេះ ជា​ពិសេស​សត្វផ្សោតដែលជាពូជត្រីកម្រ ហើយ​មាន​​តែ២-៣អន្លង់ ​ក្នុងមួយអន្លង់មានប្រហែល​១៥​ ទៅ១៦ក្បាលប៉ុណ្ណោះ ដូច្នេះត្រូវនាំ​គ្នា​ថែ​រក្សា ពីព្រោះក្នុងមួយឆ្នាំវាមានកូនតែ​មួយ​ជួន​កាលអត់កូន​ក៏មាន ។

ក្រោយពីមាន​ប្រសាសន៍សំណេះសំណាល​ជាមួយប្រជាពលរដ្ឋរួចមក លោកឡូយ សុផាត អភិ​បាលខេត្ត និងលោកម៉ៅ ធនិន អភិ​បាល​រង​ខេត្តបាន បំពាក់មេដាយការងារតាម​លំដាប់​ថ្នាក់​ជូន​មន្ត្រីប្រចាំការតាមតំបន់ និងប៉ុស្តិ៍អភិរក្សក្នុង​ខេត្ត​ចំនួន១២រូប​ដែលមាន​ស្នាដៃ​ល្អក្នុងការ​បំពេញភារ កិច្ចលើការងារអភិរក្ស និងអភិ​វឌ្ឍន៍តំបន់ទេសចរណ៍សត្វផ្សោត​ទន្លេ​មេគង្គ និងជូនរង្វាន់ជានាឡិកាដៃលើកទឹក​ចិត្តដល់​មន្ត្រីមាន​ស្នាដៃបង្ក្រាបបទល្មើស​នេសាទ​ខុស​ច្បាប់ក្នុង​រដូវបិទនេសាទដែលបាន​ឃាត់​និង​ចាប់​រឹបអូសវត្ថុ​តាងឧបកណ៍ឆក់ត្រីមួយចំនួន ព្រម​ទាំង​បញ្ជូន​ខ្លួនជនល្មើសទៅតុលាការ​បាន​ចំនួន​៦នាក់ ។ បន្ទាប់មកលោកអភិបាលខេត្ត​បាន​ប្រគល់ពូជ​ស្រូវដំណើប និងគោយន្តកន្ត្រៃ​មួយ​គ្រឿង​ដល់ឃុំសៀមបូក​សម្រាប់​ប្រើ​ប្រាស់រួម​ក្នុង​ឃុំ។

លោកប៊ុត ខាំថន មេឃុំសៀមបូកបាន​សម្តែង​នូវ​ភាពរីក​រាយចំពោះវត្តមានរបស់​លោក​អភិបាល អភិបាលរងខេត្តដែល​តែងយកចិត្ត​ទុកដាក់ដល់ប្រជាពល រដ្ឋនិងឆ្លៀតឱកាសដ៏​មមា​ញឹកចុះមកសួរសុខទុក្ខប្រជាពលរដ្ឋ ​និង​នាំ​យកនូវអំណោយដ៍ថ្លៃថ្លាមកប្រគល់ដល់ឃុំយើង ។​ជួសមុខឱ្យប្រជាពលរដ្ឋក្នុងឃុំសៀម​បូកទាំងមូល សូមថ្លែងអំណរគុណយ៉ាងជ្រាល​ជ្រៅដល់​លោកអភិបាល អភិបាលរងខេត្ត និង​ប្រធាន​មន្ទីរ​កសិ​កម្មខេត្ត និង​សូម​ជូន​​ពរ​​ដល់​អស់​លោកជួបប្រទះ​តែសេចក្តីសុខ សុខភាពល្អ ដើម្បី​បំពេញ​ភារ​កិច្ចជូនជាតិ ៕