ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា និង​ចិន​ សម្ពោធ​កម្មវិធី «​ប្រយោគ​បុរាណ​ចិន ដែល​ឯកឧត្តម Xi Jinping ចូល​ចិត្ត​»

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ អគ្គ​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​មជ្ឈិម​ចិន សហការ​ជាមួយ​ក្រសួង​ព័ត៌មាន​កម្ពុជា ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក្រសួងទេសចរណ៍ និង​រាជបណ្ឌិត្យសភាកម្ពុជា នៅ​រសៀល​ថ្ងៃ​ទី​១៧…

រាជធានី​ភ្នំពេញ ៖ អគ្គ​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​មជ្ឈិម​ចិន សហការ​ជាមួយ​ក្រសួង​ព័ត៌មាន​កម្ពុជា ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក្រសួងទេសចរណ៍ និង​រាជបណ្ឌិត្យសភាកម្ពុជា នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០២៥​នេះ បាន​រៀបចំ​សម្ពោធ​ការ​ចាក់​ផ្សាយ​កម្មវិធី «​ប្រយោគ​បុរាណ​ចិន ដែល​លោក ស៊ី ជី​ន​ភីង ចូល​ចិត្ត​» ក្នុង​ឱកាស​ដែល ​ឯកឧត្តម Xi Jinping ប្រធានាធិបតី​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ។

ពិធី​នេះ​ ធ្វើ​ឡើង​ក្រោម​វត្តមាន​ឯកឧត្តម​រដ្ឋមន្ត្រី Shen Haixiong អនុរដ្ឋមន្ត្រី​ក្រសួង​ឃោសនាការ នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន និង​ជា​អគ្គនាយក និង​និពន្ធ​នាយក​ នៃ​អគ្គ​ស្ថានីយ​វិទ្យុ​ ​និង​ទូរទស្សន៍​មជ្ឈិម​ចិន ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​, លោក​ជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​, ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា​, ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំង​ថ្នាក់ដឹកនាំ​ជា​ច្រើន​រូប​ទៀត ​។

សម្តេច​តេ​ជោ ហ៊ុន ​សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា ​បាន​ផ្ញើ​សារលិខិត ដើម្បី​សម្តែង​ការ​អបអរសាទរ​យ៉ាង​កក់ក្តៅ​ចំពោះ​ការ​ចាក់​ផ្សាយ​កម្មវិធី​នេះ​នៅ​កម្ពុជា ។

សម្តេច​តេ​ជោ បាន​បង្ហាញ​នូវ​សេចក្តី​សោមនស្ស​រីករាយ ​ដោយ​មើលឃើញ​ថា កម្មវិធី ​«​ប្រយោគ​បុរាណ​ចិន ​ដែល​លោក ស៊ី ជិន​ពីង ចូល​ចិត្ត​» ​ដែល​ផលិត​ដោយ​អគ្គ​ស្ថានីយ​វិទ្យុ ​និង​ទូរទស្សន៍​មជ្ឈិម​ចិន កំពុង​ចាក់​ផ្សាយ​នៅ​កម្ពុជា ហើយ​សម្តេច​ សង្ឃឹមកម្មវិធី​មួយ​នេះ​នឹង​បំពេញបន្ថែម​ នូវ​ថាមពល​វប្បធម៌​ទៅ​ក្នុង​ការ​ពង្រឹង​មិត្តភាព ​និង​ការ​ប្រាស្រ័យ​ទាក់ទង​របស់​ភាគី​ទាំង​ពីរ ក៏​ដូច​ជា​បំផុសគំនិត​ សម្រាប់​ដោះស្រាយ​បញ្ហា​ចំណុចក្ដៅ​ ដែល​ពិភពលោក​កំពុង​ប្រឈម ។

សម្ដេច​ជឿជាក់​ថា ព្រឹត្តិការណ៍​ថ្ងៃនេះ​ នឹង​បង្កើត​ជា​ស្ពាន​ថ្មី​មួយទៀត ​សម្រាប់​ប្រទេស​ទាំង​ពីរ កម្ពុជា​ និង​ចិន ​ក្នុង​ការ​ពង្រឹង​ការ​យល់​ដឹង ​និង​បង្កើន​ទំនុកចិត្ត​ទៅ​វិញ ​ទៅ​មក​ ព្រមទាំង​ជំរុញ​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា​-​ចិន​ ឱ្យ​មានការ​អភិវឌ្ឍ ​ប្រកបដោយ​ស្ថិរភាព​ និង​យូរអង្វែង ។

នៅ​ក្នុង​ឱកាស​នោះ លោក Shen Haixiong បាន​ថ្លែង​ថា ប្រទេស​ចិន ​និង​កម្ពុជា ​ជា​មិត្ត​ដែកថែប​ ដែល​តែងតែ​រួមសុខ​រួមទុក្ខ និង​ជួយ​យកអាសា​គ្នា​ទៅ​វិញ​ទៅ​មក ចែករំលែក​សុខទុក្ខ និង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​។ ស្រប​ជាមួយនឹង​កិច្ច​សហប្រតិបត្តិការ​លើ​គំនិត​ផ្តួចផ្តើម “​ខ្សែក្រវាត់ និង​ផ្លូវ​” ​នៃ​ប្រទេស​ទាំង​ពីរ ក៏​ដូច​ជា​ការ​កសាង​សហគមន៍​រួម ​ជោគវាសនា​ចិន​-​កម្ពុជា​បន្ត មាន​ភាព​កាន់តែ​ស៊ីជម្រៅ ។

ឯកឧត្តម នេត្រ ភក្ត្រា បាន​ថ្លែង​ថា តាម​រយៈ​កម្មវិធី «​ប្រយោគ​បុរាណ​ចិន​ ដែល​ឯកឧត្តម ស៊ី ជី​ន​ភីង ចូល​ចិត្ត​» នេះ យើង​អាច​បន្ត​រៀន​ពី​គំនិត​អភិវឌ្ឍន៍​របស់​ប្រទេស​ចិន និង​លើកកម្ពស់​ការ​ផ្លាស់​ប្តូរ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​រវាង​ប្រទេស​ទាំង​ពីរ ព្រមទាំង​កត់ត្រា​ នូវ​ការ​អនុវត្ត​ជាក់ស្តែង​រវាង​កម្ពុជា ​និង​ចិន ក្នុង​កិច្ច​សហប្រតិបត្តិការ​ត្បូង​ពេជ្រ ការ​រួម​គ្នា​កសាង​ច្រករបៀង​ឧស្សាហកម្ម​ និង​បច្ចេកវិទ្យា និង​ច្រករបៀង​ត្រី ​និង​អង្ករ ដើម្បី​បង្កើន​នូវ​ការ​ផ្លាស់​ប្តូរ​វប្បធម៌​ក្នុង​វិស័យ​ជា​ច្រើន​រវាង​ប្រទេស​ទាំង​ពីរ សម្រាប់​ជា​ប្រយោជន៍​ដល់​ប្រជាជន​ នៃ​ប្រទេស​ទាំង​ពីរ ​។

លោក​ជំទាវ ភឿ​ង ស​កុ​ណា ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ បាន​ថ្លែង​ថា ព្រឹ​ត្ត​ការណ៍​ផ្សព្វផ្សាយ​កម្មវិធី “​ប្រយោគ​បុរាណ​ចិន ​ដែល​ឯកឧត្តម​ប្រធាន Xi Jinping ចូល​ចិត្ត​” គឺជា​ភស្តុ​តាង និង​ជា​ផ្លែផ្កា ​នៃ​ការ​ផ្សព្វផ្សាយ និង​ផ្លាស់​ប្តូរ​វប្បធម៌ ​ដ៏​មាន​សារសំខាន់​បំផុត ​សម្រាប់​ប្រជាជាតិ និង​ប្រជាជន​កម្ពុជា​-​ចិន​។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ថ្លែង​ថា ការ​ចាក់​ផ្សាយ​កម្មវិធី «​ប្រយោគ​បុរាណ​ចិន ​ដែល​ឯកឧត្តម ស៊ី ជី​ន​ពីង ចូល​ចិត្ត​» គឺជា​ការ​ផ្សព្វផ្សាយ​ឱ្យ​កាន់តែ​ទូលំទូលាយ​ នូវ​វប្បធម៌​របស់​ប្រយោគ​បុរាណ​ចិន ដែល​មាន​អត្ថន័យ​ដ៏​ជ្រាលជ្រៅ និង​ឆ្លុះ​បញ្ចាំង​ពី​វប្បធម៌ ប្រពៃណី និង​ការ​អប់រំ​ផ្នត់គំនិត​ទៅ​កាន់​ប្រជាជន​យើង​ទាំង​ពីរ ។​ កម្មវិធី​នេះ​ ជា​កម្មវិធី​ផ្តល់​ចំណេះដឹង​ ដែល​មានការ​គ្រាំ​ទ្រ​ពី​សំណាក់​មហាជន ទាំង​នៅ​កម្ពុជា ចិន និង​ទូ​ទាំង​សាកលលោក ​។

ឯកឧត្តម សុខ ទូច​ បាន​ថ្លែង​ថា រាជបណ្ឌិត្យសភាកម្ពុជា​ នឹង​ធ្វើការ​ផ្លាស់​ប្តូរ​វប្បធម៌​កាន់តែ​ស៊ីជម្រៅ ​ជាមួយ​មជ្ឈដ្ឋាន​នានា​របស់​ប្រទេស​ចិន ដើម្បី​ផ្តល់​ជា​វេទិកា​ផ្លាស់​ប្តូរ ​កាន់តែ​ធំ​ទូលាយ​ចំពោះ​ប្រជាជន​ នៃ​ប្រទេស​ទាំង​ពីរ ជំរុញ​ការ​ផ្លាស់​ប្តូរ​រវាង​ប្រជាជន ​និង​ប្រជាជន​កម្ពុជា​ និង​ចិន ឱ្យ​ឡើង​ដល់​កម្រិត​ខ្ពស់ និង​រួមចំណែក​ចារ​ទំព័រ​ថ្មី ​នៃ​ទំនាក់ទំនង​មេត្រីភាព​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​ត្រចះត្រចង់ រឹង​មាំ មាន​ស្ថិរភាព និង​ភាព​ធន់​ ។

តាម​រយៈ​វី​ដេ​អូ ឯកឧត្តម Wang Wenbin សង្ឃឹមថា ប្រព័ន្ធ​ផ្សព្វផ្សាយ​ នៃ​ប្រទេស​ទាំង​ពីរ នឹង​សហការ​គ្នា​ឱ្យ​បាន​កាន់តែ​ជិត​ស្និទ្ធ​ថែម​ទៀត ក្នុង​ការ​រៀបចំ​សកម្មភាព​ផ្លាស់​ប្តូរ​ប្រជាជន ​និង​ប្រជាជន​ដ៏​សម្បូរ​បែប ដើម្បី​លើកកម្ពស់​ការ​យល់ចិត្ត​គ្នា និង​ភាព​ស្និទ្ធស្នាល​រវាង​ប្រជាជន ​នៃ​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង និង​រួមចំណែក​ថ្មី ​ក្នុង​ការ​កសាង​សហគមន៍​រួម ​វាសនា​រវាង​ជោគវាសនា​រួម​ចិន​និង​-​កម្ពុជា​ក្នុង​យុគសម័យ​ថ្មី ​។

សូម​បញ្ជាក់​ថា កម្មវិធី ​«​ប្រយោគ​បុរាណ​ចិន​ដែល​លោក Xi Jinping ចូល​ចិត្ត​» (​ភាសា​ខ្មែរ​) ​បាន​សម្រង់​កំណាព្យ និង​សុភាសិត​បុរាណ​ចិន ដែល​ដកស្រង់​ចេញពី​សុន្ទរកថា អត្ថបទ និង​កិច្ច​សន្ទនា​សំខាន់​ៗ​របស់​លោក Xi Jinping ប្រធាន​រដ្ឋ​ចិន ផ្តោត​សំខាន់​លើ​ប្រធានបទ​ដូច​ជា សហគមន៍​រួម​វាសនា ​នៃ​មនុស្សជាតិ ការ​ការពារ​បរិស្ថាន ការ​បន្តវេន ​និង​ការ​ច្នៃប្រឌិត​វប្បធម៌ ការ​ផ្លាស់​ប្តូរ​ និង​ការ​រៀនសូត្រ​ពី​គ្នា​ខាង​អរិយធម៌​ទៅ​វិញ​ទៅ​មករ​វាង​អរិយធម៌​នានា​ជាដើម ដកស្រង់​ និង​អធិប្បាយ​អំពី​ខ្លឹមសារ​ នៃ​យុគសម័យ​ថ្មី​ និង​តម្លៃ​សកលភាវូបនីយកម្ម​ នៃ​វប្បធម៌​ប្រពៃណី​ចិន ដែល​បង្ហាញ​ពី​មូលដ្ឋាន​វប្បធម៌​ នៃ​ការ​ធ្វើ​ទំនើប​កម្ម​តាម​បែបផែន​ចិន និង​បង្ហាញ​យ៉ាង​រស់​រវើក​ពី​តម្រិះ​ប្រាជ្ញា​នយោបាយ​ដ៏​ឆ្នើម មនោសញ្ចេតនា​ វប្បធម៌​មនុស្សជាតិ​ និង​ទស្សនៈ​ប្រវត្តិសាស្ត្រ​ទូទៅ​និង​ទស្សនៈ​ពិភពលោក​ដ៏​ទូលំទូលាយ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ