ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាជន​ជិត​៣​លាន​នាក់ ​មក​លេង​កម្សាន្ត​​សង្ក្រាន្ត​វត្ត​ភ្នំ​ រយៈពេល​៣​ថ្ងៃបុណ្យចូលឆ្នាំខ្មែរ​

1 ថ្ងៃ មុន

រាជធានីភ្នំពេញ ​៖ ​រយៈពេល​៣​ថ្ងៃ ​មាន​ប្រជាពលរដ្ឋ ​រួម​ជាមួយ​ភ្ញៀវ​ទេសចរ​ជាតិ ​និង​អន្តរជាតិ​យ៉ាងច្រើន​កុះករ​ ប្រមាណ​ជិត​៣​លាន​នាក់ ​បាន​នាំ​គ្នា​មក​លេង​កម្សាន្ត យ៉ាង​សប្បាយ​រីករាយ នៅ​តំបន់​ត្រជាក់ចិត្ត…

រាជធានីភ្នំពេញ ​៖ ​រយៈពេល​៣​ថ្ងៃ ​មាន​ប្រជាពលរដ្ឋ ​រួម​ជាមួយ​ភ្ញៀវ​ទេសចរ​ជាតិ ​និង​អន្តរជាតិ​យ៉ាងច្រើន​កុះករ​ ប្រមាណ​ជិត​៣​លាន​នាក់ ​បាន​នាំ​គ្នា​មក​លេង​កម្សាន្ត យ៉ាង​សប្បាយ​រីករាយ នៅ​តំបន់​ត្រជាក់ចិត្ត “​សង្ក្រាន្ត​វត្ត​ភ្នំ​” ២០២៥​នៃ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ ប្រពៃណី​ជាតិខ្មែរ​ នា​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ​ក្រោម​ម្លប់​សុខ​សន្តិភាព ​ដោយ​មានការ​ការពារ​សន្តិសុខ និង​សណ្ដាប់ធ្នាប់​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ​បាន​យ៉ាង​ល្អ​ប្រសើរ ​។

បើ​យោង​តាម​ការ​ឱ្យ​ដឹង​ពី​លោកស្រី ​ដោ សម្ផស្ស នាយករង​រដ្ឋបាល​ និង​ជា​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ នា​យប់​ថ្ងៃ​ទី​១៦ ​មេ​សា ​២០២៥​ ​ថា​ ៖ ​នៅ​ថ្ងៃ​ទី​៣ ​ជា​ថ្ងៃ​វារៈ​ឡើងស័ក នៃ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ ប្រពៃណី​ជាតិខ្មែរ​ នា​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ ត្រូវ​នឹង​ថ្ងៃ ទី១៦ ​ខែមេសា ឆ្នាំ២០២៥ ​មាន​ប្រជាពលរដ្ឋ​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​ចំនួន​១​លាន​៥​សែន​នាក់ ​បាន​នាំ​គ្នា​មក​លេង​កម្សាន្ត​នៅ​តំបន់​ត្រជាក់ចិត្ត​ «​ស​ង្ក្រា​ន​វត្ត​ភ្នំ​២០២៥» ​និង​នៅ​តំបន់​ផ្លូវ​ថ្មើរជើង (Walk Street) មាត់ទន្លេ​ ក្រោម​កិច្ច​ការពារ​សន្តិសុខ និង​សណ្ដាប់ធ្នាប់​ របៀបរាបរយ​ បាន​យ៉ាង​ល្អ​ពី​សំណាក់​សមត្ថកិច្ច​ និង​អាជ្ញាធរ​រាជធានី​ភ្នំពេញ ​។

លោកស្រី​ បន្ត​ថា​ ​កាលពី​ថ្ងៃ​ទី​២ វារៈ​វ័ន​បត ​នៃ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ នា​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ​ត្រូវ​ថ្ងៃ ទី១៥ ខែមេសា ឆ្នាំ ២០២៥ ​មាន​ប្រជាពលរដ្ឋ​ភ្ញៀវ​ទេសចរ​ជាតិ ​និង​បរទេស​ ចំនួន​៨០​ម៉ឺន ​នាំ​គ្នា​មក​លេង​កម្សាន្ត​នៅ​តំបន់​ត្រជាក់ចិត្ត​ «​ស​ង្ក្រា​ន​វត្ត​ភ្នំ​២០២៥» ​និង​នៅ​តំបន់​ផ្លូវ​ថ្មើរជើង (Walk Street) មាត់ទន្លេ ​។

នៅ​ថ្ងៃ​ទី​១ ​នៃ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ មាន​ប្រជាពលរដ្ឋ​ និង​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​យ៉ាងច្រើន​កុះករ​ សម្រុក​មក​លេង​កម្សាន្ត​សប្បាយ​នៅ​តំបន់​ត្រជាក់ចិត្ត​ «​ស​ង្ក្រា​ន​វត្ត​ភ្នំ​២០២៥»​ និង​នៅ​តំបន់​ផ្លូវ​ថ្មើរជើង (Walk Street) មាត់ទន្លេ​មាន​ប្រមាណ​៤៨​ម៉ឺន​នាក់ ​ត្រូវ​នឹង​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ ២០២៥​។

លោកស្រី ​ដោ សម្ផស្ស បាន​បន្ត​ថា​ ​ប្រជាពលរដ្ឋ​ ភ្ញៀវ​ទេសចរ​ជាតិ ​និង​អន្តរជាតិ​ មក​លេង​កម្សាន្ត​នៅ​តំបន់​ត្រជាក់ចិត្ត​ស​ង្ក្រា​ន​វត្ត​ភ្នំ​២០២៥​ មានការ​កើនឡើង​រាល់ថ្ងៃ​ ដោយ​កាលពី​ថ្ងៃ​ទី​១​ តែ​ចំនួន​៤៨​ម៉ឺន​នាក់​ទេ ​ហើយ​ថ្ងៃ​ទី​២​កើន​ដល់​ចំនួន​៨០​ម៉ឺន​នាក់ ​និង​នៅ​ថ្ងៃ​ទី​៣ ​កើន​ដល់​ចំនួន​១​លាន​៥​សែន​នាក់​ ហើយ​នេះ​មិន​បាន​រាប់​បញ្ជូន​ស​ង្ក្រា​ន ​តាម​សាលា​ខណ្ឌ​ទាំង​១៤​ និង​នៅ​តាម​វត្ត​អារាម ​និង​តំបន់​ទេសចរ​ផ្សេង​ទៀត​នោះ​ទេ​ ។

គួរ​រំលឹក​ថា​ «​សង្ក្រាន្ដ​វត្ត​ភ្នំ ឆ្នាំ​២០២៥» ក៏​មាន​រៀបចំ​កម្មវិធី​សាសនា និង​កម្មវិធី​ជា​ច្រើន​ផ្សេង​ទៀត ដើម្បី​បង្ក​លក្ខណៈ​ឲ្យ​ប្រជាពលរដ្ឋ​លេង​កម្សាន្ដ​សប្បាយ​រីករាយ​អបអរសាទរ​ទទួល​អំណរ​សាទរ​ឆ្នាំ​ថ្មី ​។

ក្នុង​រយៈ​ពេល​បុណ្យចូលឆ្នាំ​ខ្មែ​រ ​៣​ថ្ងៃនេះ​ លោក ​ឃួ​ង ស្រេង ​អភិបាល​រាជធានី​ភ្នំពេញ និង​លោក​ជំទាវ ​ក៏​បាន​ចូលរួម​លេង​កម្សាន្ត​ជាមួយ​ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​លេង​នៅ​សង្ក្រាន្ត​វត្ត​ភ្នំ​ផង​ ដឹកនាំ​បញ្ជា​កងកម្លាំង​សមត្ថកិច្ច​ និង​អាជ្ញាធរ​ក្នុង​កិច្ច​ការពារ​សន្តិសុខ និង​សណ្ដាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​បាន​យ៉ាង​ល្អ​ប្រសើរ ​។

ក្រៅពី​រៀបចំ​កម្មវិធី​សប្បាយ​ជូន​ប្រជាពលរដ្ឋ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ តែងតែ​ដឹកនាំ​បើក​កិច្ចប្រជុំ​ជាប់​ជា​ប្រចាំ​រៀបចំ​សណ្តាប់ធ្នាប់ និង​ថែរក្សា​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​មក​លេង​កម្សាន្ត​ ។

សូម​ជម្រាប​ដែរ​ថា​ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​រៀបចំ​ព្រឹត្តិការណ៍ «​សង្ក្រាន្ដ​វត្ត​ភ្នំ ឆ្នាំ​២០២៥» ដើម្បី​អបអរ​ឆ្នាំ​ថ្មី ឆ្នាំម្សាញ់ នៅ​រមណីយដ្ឋាន​ប្រវត្តិសាស្ដ្រ​វត្ត​ភ្នំ មាន​រយះ​ពេល​៣​ថ្ងៃ​ពី​ថ្ងៃ​ទី​១៤ ​ដល់​ថ្ងៃ​ទី​១៦ ​មេ​សា ​ដោយឡែក​តំបន់ Walk Street មាត់​ទ​ន្ល​រ​មាន​រយៈ​ពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃ​សៅរ៌​ ទី​១២​ដល់​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២៥​ ។

ក្នុង​នោះ​ដែរ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​រៀបចំ​លម្អ បង្ហាញ​ពី​សោ​ភណ​ភាព​ប្រពៃណី​ដ៏​ស្រស់​ស្អាត ធានា​បាន​នូវ​សុវត្ថិភាព សន្តិសុខ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​មក​ទស្សនា និង​កម្សាន្ត​ជាមួយ​ល្បែង​ប្រជាប្រិយ​ខ្មែរ​យ៉ាង​សម្បូរ​បែប​ថែម​ទៀត​ផង​៕

default
default
default
default
default
default
default
default

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ