របបសឹកភូមាដោះលែងទណ្ឌិត៥ពាន់នាក់ដើម្បីអបអរបុណ្យចូលឆ្នាំថ្មី
ទីក្រុងរ៉ង់ហ្គូន៖ ថ្ងៃនេះ របបសឹកមីយ៉ាន់ម៉ាសម្រេចដោះលែងទណ្ឌិតជិត៥ពាន់នាក់ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិរបស់ខ្លួន។ នៅក្នុងចំណោមទណ្ឌិតទាំង៤៨៩៣នាក់នោះក៏មានជនជាតិបរទេស១៣នាក់ផងដែរ។ នេះបើយោងតាមការផ្សាយរបស់ទូរទស្សន៍រដ្ឋអឹមអ័រធីវី (MRTV)។ ទូរទស្សន៍ដដែលនេះមិនបាននិយាយលម្អិតអំពីអ្នកទោសនយោបាយដែលជាអតីតមន្ត្រីនៅក្នុងរបបដឹកនាំរបស់លោកស្រីស៊ូជីទេ។ តាមរយៈវីឌីអូឃ្លីបដែលចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ខាងលើនេះ គេឃើញទណ្ឌិតដែលទទួលបានការលើកលែងទោសមានចិត្តសប្បាយរីករាយណាស់។ ពួកគាត់ដើរចេញពីពន្ធនាគារ…
ចែករំលែកព័តមាននេះ