ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី ស៊ី ជី​ន​ពីង នឹង​ធ្វើ​អោយ​ចិន​ រកស៊ី​ និង​ជួញដូរ​កាន់តែ​ច្រើន​ជាមួយ​កម្ពុជា

1 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ ទស្សនកិច្ច​របស់​លោក​ ស៊ី ជី​ន​ពីង នៅ​កម្ពុជា​ ចាប់ពី​ថ្ងៃ​ទី​១៧​ ដល់​១៨ ​មេ​សា ទំនងជា​នឹង​ធ្វើ​អោយ​ការ​វិនិយោគ…

រាជធានីភ្នំពេញ ៖ ទស្សនកិច្ច​របស់​លោក​ ស៊ី ជី​ន​ពីង នៅ​កម្ពុជា​ ចាប់ពី​ថ្ងៃ​ទី​១៧​ ដល់​១៨ ​មេ​សា ទំនងជា​នឹង​ធ្វើ​អោយ​ការ​វិនិយោគ ​និង​ពាណិជ្ជកម្ម​រវាង​កម្ពុជា​និង​ចិន ​មាន​សន្ទុះ​កាន់តែ​ខ្លាំង​ថែម​ទៀត​ ។

នៅ​ក្នុង​អត្ថបទ​មួយ​របស់​លោកប្រធានាធិបតី ​ស៊ី ចាប់ផ្តើម​ទស្សនកិច្ច​ផ្លូវ​រដ្ឋ ​នៅ​កម្ពុជា លោក ស៊ី បាន​បង្ហាញ​ពី​ការ​តាំងចិត្ត ​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍន៍​នៅ​កម្ពុជា​ ដើម្បី​ជួយ​ដល់​ទំនើប​កម្ម​ និង​ការ​អភិវឌ្ឍន៍​នៅ​កម្ពុជា ​។

លោក ស៊ី បាន​ចូល​គាល់​ព្រះមហាក្សត្រ ជួប​ជាមួយ​សម្តេច​តេ​ជោ និងមាន​កិច្ចប្រជុំ​ទ្វេភាគី​ ជាមួយ​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បន្ទាប់​ពី​បាន​ចូល​គាល់​ព្រះមហាក្សត្រ​ ។ ប្រទេស​ទាំង​ពីរ​ បញ្ជាក់​ជា​ថ្មី​អំពី​ទំនាក់ទំនង​ដែកថែប ​។

គេ​រំពឹង​ថា ​ទស្សនកិច្ច​របស់​លោក ស៊ី នឹង​ផ្តល់​ប្រយោជន៍​ជា​ច្រើន​ដល់​កម្ពុជា​ ទាំង​លើ​ទិដ្ឋភាព នយោបាយ សន្តិសុខ និង​សេដ្ឋកិច្ច ​ពិសេស​ការ​វិនិយោគ​ និង​ការ​ធ្វើ​ពាណិជ្ជកម្ម​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ