ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លៀសហាល៣តោន ប្រវែង១០០០ម៉ែត្រ នៅខេត្តកំពង់ចាមនៃសង្ក្រាន្តឆ្នាំថ្មី ៣ថ្ងៃទាក់ទាញមនុស្សជិត៣លាននាក់

1 ថ្ងៃ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​រដ្ឋបាល​ខេត្តកំពង់ចាម បាន​បង្កើត​ឲ្យ​មាននៅ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​កាន់តែ​មាន​ភាព​ប្លែក​ឡើង​ៗ ។ ជាមួយ​នោះ នៅ​តាម​តំបន់​រមណីយដ្ឋាន​ធម្មជាតិ និង​រមណីយដ្ឋាន​កែ​ច្នៃ​ក្នុង​រយៈពេល​៣​ថ្ងៃ ដោយ​ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​១៦…

ខេត្តកំពង់ចាម ៖ ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​រដ្ឋបាល​ខេត្តកំពង់ចាម បាន​បង្កើត​ឲ្យ​មាននៅ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​កាន់តែ​មាន​ភាព​ប្លែក​ឡើង​ៗ ។ ជាមួយ​នោះ នៅ​តាម​តំបន់​រមណីយដ្ឋាន​ធម្មជាតិ និង​រមណីយដ្ឋាន​កែ​ច្នៃ​ក្នុង​រយៈពេល​៣​ថ្ងៃ ដោយ​ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​១៦ មេ​សា ឆ្នាំ​២០២៥ គឺ​បាន​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​មក​លេង​យ៉ាងច្រើន​កុះករ​រហូត​ដល់​រាប់​លាន​នាក់​ឯណោះ ។

ជាមួយ​នោះ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ត្រូវ​បាន​គេ​ដាក់​ពង្រាយ​តាម​គោលដៅ​សំខាន់​ៗ ដើម្បី​ធានា​សុវត្ថិភាព​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​មក​កម្សាន្ត​លេង​ពី​គ្រប់​ទិស​ទី ។

លោក​ស៊ា​ន សុ​គុណ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ក្រោម​ការ​ដឹកនាំ​ពី​សំណាក់​ឯកឧត្តម​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត នៅ​ឆ្នាំ​នេះ​បាន​បង្កើត​ឲ្យ​មាន​ព្រឹត្តិការណ៍​សង្ក្រាន្ត​ឆ្នាំ​ថ្មី ដោយ​បាន​ទាក់ទាញ​បងប្អូន​ប្រជាពលរដ្ឋ​មក​លេង​នៅ​រមណីយដ្ឋាន​ទឹកឆា ក្នុងស្រុក​ព្រៃឈរ រមណីយដ្ឋាន​ប្រាសាទ​នគរ​បា​ជ័យ ភ្នំ​ហាន់ជ័យ ស្រុក​កំពង់សៀម ។

ជាមួយ​នោះ កងកម្លាំង​សមត្ថកិច្ច​ចម្រុះ​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​តាម​គោលដៅ​សំខាន់​ៗ​ជា​ច្រើន ដើម្បី​រក្សា​សុវត្ថិភាព​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ។

លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​មាន​ប្រសាសន៍​បន្ត​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​មាន​ដូច​ខាងក្រោម ៖
ស្ថិតិ​ប្រចាំ​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០២៥
-​ទេសចរ​ជាតិ​សរុប ចំនួន​៩៣១,៣១៧​នាក់ ទេសចរ​បរទេស​សរុប​ចំនួន​១២៦​នាក់ សរុប ៖ ៩៣១,៤៤៣ នាក់ ។
ស្ថិតិ​ប្រចាំ​ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២០២៥
-​ទេសចរ​ជាតិ​សរុប​ចំនួន ១,១១០,៨២៧ នាក់
-​ទេសចរ​បរទេស​សរុប​ចំនួន ១៤១ នាក់
សរុប​៖ ១,១១០,៩៦៨​នាក់ ។

ស្ថិតិ​ប្រចាំ​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២៥ ទេសចរ​ជាតិ​សរុប​ចំនួន ៧៥០,៨៧២​នាក់ ទេសចរ​បរទេស​សរុប​ចំនួន ៨៦​នាក់ សរុប​៖ ៧០៥,៩៥៨ នាក់ ។ ស្ថិតិ​សរុប​រយៈពេល​៣​ថ្ងៃ ថ្ងៃ​ទី​១៤-១៥-១៦ ខែមេសា ឆ្នាំ​២០២៥ ទេសចរ​ជាតិ​សរុប​ចំនួន ២,៧៤៧,៨៧៥ នាក់ ទេសចរ​បរទេស​សរុប​ចំនួន ៣៥៣ នាក់
សរុប​៖ ២,៧៤៨,២២៨ នាក់ ។

ចំណែក​លោកស្រី សុ​ភ័ក្ត្រ អ្នកនាំពាក្យ​សាលាខេត្ត​កំពង់ចាម​វិញ​មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា តាម​ការ​សង្កេត​ដោយ​ផ្ទាល់​ក្នុង​រយៈពេល​៣ ថ្ងៃ​នៃ​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ រដ្ឋបាល​ខេត្ត​បាន​រៀបចំ​សង្ក្រាន្ត​នៅ​ក្រុង​កំពង់ចាម ដោយ​បាន​ទាក់ទាញ​មនុស្ស​មក​ពី​គ្រប់​ទិស​ទី​លេង​កម្សាន្ត​នៅ​តំបន់​ត្រជាក់​មុខ​សាលាខេត្ត ដោយ​ក្នុង​នោះ​មានការ​រៀបចំ​លៀស​ហាល​ទម្ងន់​បី​តោន ប្រវែង​១០០០​ម៉ែត្រ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​មានការ​ចាប់អារម្មណ៍​មក​ពី​គ្រប់​មជ្ឈដ្ឋាន​ខ្លះ​នៅ​ខេត្ត​ព្រះ​សីហ​នុ កំពង់ស្ពឺ​ត្បូងឃ្មុំ ព្រៃវែង​រួម​ទាំង​ខេត្ត​មួយ​ចំនួន​ទៀត​ដោយ​ភ្លក់​លៀស​ហាល នៅ​ចំ​ថ្ងៃ​កណ្ដាល ទី​១៥ មេ​សា ដែល​មាន​រសជាតិ​ឆ្ងាញ់ ។ ស​ង្ក្រា​ន​មិន​ត្រឹមតែ​មានការ​រៀបចំ​នៅ​ក្នុង​ក្រុង​នោះ​ទេ គឺ​មាននៅ​តាម​បណ្ដា​ស្រុក​ទាំង​ប្រាំបួន នៅ​ខេត្តកំពង់ចាម គឺ​សុទ្ធសឹងតែ​មាន​មនុស្ស​មក​លេង​ច្រើន​កុះករ​ទាំងអស់ ។

ក្រោម​ការ​ដឹកនាំ​ពី​សំណាក់​ឯកឧត្តម​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត គឺ​បាន​ដឹកនាំ​បងប្អូន​ប្រជាពលរដ្ឋ​លេងល្បែង​ប្រជាប្រិយ​ដោយ​ផ្ទាល់​នៅ​បរិវេណ​វាលស្មៅ​មុខ​សាលាខេត្ត រូប​លោក​មាន​ជំនឿ​បុត​មាំ​ថា នៅ​ឆ្នាំ​២០២៦​ខាង​មុខ​នេះ រដ្ឋបាល​ខេត្តកំពង់ចាម និង​បង្កើត​ឲ្យ​មាន​ព្រឹត្តិការណ៍​សប្បាយ​រីករាយ​តាម​រយៈ​កម្មវិធី​ប្លែក​ៗ​ដែល​ស្រ​ដៀង និង​លៀស​ហាល​ជាមួយ​នោះ​បញ្ហា​សន្តិសុខ និង​សណ្ដាប់ធ្នាប់​ត្រូវ​បាន​រៀបចំ​បាន​ល្អ​ប្រសើរ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ