ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលថ្មីខ្មែរខេត្តតាដំបងគ្រញូងឆ.ក់ យកបេះដូងភ្ញៀវទេសចរបានជាង១,៧លាននាក់

1 ថ្ងៃ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋ​ក្នុង​ខេត្ត ភ្ញៀវ​ទេសចរ​ជាតិ និង​ភ្ញៀវ​អន្តរជាតិ យ៉ាងតិច​ជាង​១,៧​លាន​នាក់​បាន​ធ្វើ​ដំណើរ​ចូល​មក​កម្សាន្ត​តាម​រម​នី​យ​ដ្ឋា​ន​នានា​យ៉ាង​ភ្លូក​ទឹក ភ្លូក​ដី ក្នុង​ទឹកដី​ខេត្តបាត់ដំបង ក្នុង​រយៈពេល​០៣​ថ្ងៃ​នៃ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ក្នុង​ឆ្នាំ​២០២៥​នេះ ។…

ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋ​ក្នុង​ខេត្ត ភ្ញៀវ​ទេសចរ​ជាតិ និង​ភ្ញៀវ​អន្តរជាតិ យ៉ាងតិច​ជាង​១,៧​លាន​នាក់​បាន​ធ្វើ​ដំណើរ​ចូល​មក​កម្សាន្ត​តាម​រម​នី​យ​ដ្ឋា​ន​នានា​យ៉ាង​ភ្លូក​ទឹក ភ្លូក​ដី ក្នុង​ទឹកដី​ខេត្តបាត់ដំបង ក្នុង​រយៈពេល​០៣​ថ្ងៃ​នៃ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ក្នុង​ឆ្នាំ​២០២៥​នេះ ។ នេះ​បើ​យោង​តាម​របាយការណ៍​បូក​សរុប​របស់​មន្ទីរ​ទេសចរណ៍​ខេត្ត ក្រោយ​ពិធីបុណ្យ​ប្រពៃណី​ខ្មែរ​ដ៏​ធំ​សម្បើម​នេះ​បាន​បិទ​បញ្ចប់ ។

តាម​រយៈ​របាយការណ៍​បូក​សរុប​លោក អ៊ុ​ច អ៊ុំ​ភី​នី​ស្សា​រ៉ា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​ឲ្យ​ដឹង​ថា រយៈពេល​០៣​ថ្ងៃ (១៤,១៥.១៦-២០២៥) នៃ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត ភ្ញៀវ​ជាតិ និង​ភ្ញៀវ​អន្តរជាតិ​សរុប​ប្រមាណ​១,៧៤១,៧៩៥​នាក់ បាន​ធ្វើ​ដំណើរ​ចូល​មក​កម្សាន្ត​នៅ​តាម​រមណី​ដ្ឋា​ន​នានា​នៅ​ក្នុង​ទឹកដី​ខេត្តបាត់ដំបង ដែល​ជា​ខេត្ត​វ័យ​ចំណាស់​មួយ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​សម្បូរ​ទៅ​ដោយ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ និង​រមណីយដ្ឋាន​ធម្មជាតិ​រាប់រយ​កន្លែង ។

លោក អ៊ុ​ច អ៊ុំ​ភី​នី​ស្សា​រ៉ា បាន​បញ្ជាក់​ថា ក្នុង​ចំនួន​ភ្ញៀវ​ទេសចរ​ជាតិ និង ភ្ញៀវ​អន្តរជាតិ​ដ៏​ច្រើន​សម្បើម​នា​ឆ្នាំ​នេះ​បាន​កើនឡើង​ជាង​ឆ្នាំទៅ​ម៉ិ​ញ (២០២៤) គួរ​ឲ្យ​កត់សម្គាល់ ។

សូម​បញ្ជាក់​ផង​ដែរ ក្នុង​ចំណោម​ភ្ញៀវ​សរុប​ចំនួន​១,៧៤១,៧៩៥​នាក់ ដែល​បាន​ធ្វើ​ដំណើរ​កម្សាន្ត​ក្នុង​ទឹកដី​ខេត្តបាត់ដំបង​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ក្នុង​ឆ្នាំ​២០២៥ ខាងលើ​នេះ​ក្នុង​នោះ​មាន​ភ្ញៀវ​អន្តរជាតិ​ចំនួន​២,៨៨៩​នាក់ ។ ហើយ​ចំនួន​ភ្ញៀវ​អន្តរជាតិ​នេះ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំទៅ​ម៉ិ​ញ (២០២៤) ក៏​មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​ផង​ដែរ ។ នេះ​បើ​ផ្អែក​លើ​របាយការណ៍​បូក​សរុប​របស់​មន្ទីរ​ទេសចរណ៍​ខេត្ត ។

យើង​ងាក​មក​ចាប់អារម្មណ៍​នឹង​កំណើន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដែល​មាន​ចំនួន​កាន់តែ​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​បាន​ធ្វើ​ដំណើរ​សម្រុកចូល​មក​កម្សាន្ត​លើ​ទឹកដី​ដ៏​មាន​វ័យ​ចំណាស់​របស់​ខេត្ត​លោកតា​ដំបងគ្រញូង​វិញ ។

មានការ​កត់​សម្គាល់ថា ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​នៃ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ រដ្ឋបាល​នៃ​ខេត្ត​នេះ​ហាក់​បាន​ពង្រីក​នូវ​ទីតាំង​«​ព្រឹត្តិការណ៍​សង្ក្រាន្ត​» កាន់តែ​ធំ​កាន់តែ​ច្រើន​កន្លែង ។ បំផុស​បន្ថែម​នៅ​តាម​មូលដ្ឋាន​ឲ្យ​បង្កើត​ព្រឹត្តិការណ៍​សង្ក្រាន្ត​នេះ សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​កម្សាន្ត ។ មិនតែប៉ុណ្ណោះ គ្រប់​ទីតាំង​កម្សាន្ត គេ​បាន​បង្កើត​ឲ្យ​មានកម្ម​វិធី​ប្រគុំ​តន្ត្រី សិល្បៈ​របាំ​គ្រប់​ប្រភេទ បង្កើត​ឲ្យ​ការ​លេងល្បែង​ប្រជាប្រិយ​ប្រពៃណី​ខ្មែរ​គ្រប់បែបគ្រប់យ៉ាង​នៅ​តាម​រម​នី​យ​ដ្ឋា​ន​នានា និង​នៅ​តាម​ទី​វត្ត​អា​រ៉ា​ម​នានា ។

មានការ​តុបតែង​បំពាក់​លម្អរ​នូវ​ភ្លើងពណ៌​ចម្រុះ បំពាក់​សម្ភារៈ​វត្ថុ​អនុស្សាវរីយ​ដែល​មាន​លក្ខណៈ​ប្រពៃណី​ខ្មែរ​ដែល​ជា​ផ្ទាំងទស្សនីយភាព​ដ៏​ប្លែក​ភ្នែក ។

ជា​ពិសេស​រដ្ឋបាល​ខេត្ត បាន​បង្កើត​«​តំបន់​ត្រជាក់ចិត្ត​» ដ៏​ធំ​នៅ​ចំ​កណ្ដាល​បេះដូង​ក្រុង​បេតិកភណ្ឌ (​បាត់ដំបង​) ដែល​ជាទី​ពេញចិត្ត ពេញ​ថ្លើម​យ៉ាង​ខ្លាំង​សម្រាប់​ភ្ញៀវ​ទេសចរ​រាប់​ម៉ឺន​នាក់​ចូល​រាំ​លេង​កម្សាន្ត ជាមួយនឹង​ការ​បាញ់​ស្រោច​ទឹក​យ៉ាង​ត្រជាក់ចិត្ត មុន​ពេល​បែក​គ្នា​វិល​ត្រឡប់​ទៅ​កាន់​កេ​ហ​ដ្ឋា​ន​រៀង​ៗ​ខ្លួន ។ នេះ​ជា​កម្មវត្ថុ ដ៏​ចម្បង​ដែល​នាំ​ឲ្យ​ខេត្ត​លោកតា​ដំបងគ្រញូង​ដ៏​មាន​វ័យ​ចំណាស់ និង​សម្បូរ​បែប​មួយ​នេះ ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ជាតិ និង​ភ្ញៀវ​អន្តរជាតិ កាន់តែ​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ នៅ​ពេល​មាន​ពិធីបុណ្យ​ប្រពៃណី​ជាតិ​ធំ​ៗ​ម្ដង​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ