ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង១មេធំបណ្តាលឱ្យជនលិចផ្លូវមិនអាចធ្វើដំណើរឆ្លងកាត់បាននិងដំណាំកសិផលប្រជាកសិករនៅម្តុំភ្នំវែងស្រុកម៉ាឡៃលិច

2 ថ្ងៃ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ ភ្លៀង​មួយ​មេ​ធំ​រយៈពេល​១​ថ្ងៃ បណ្តាល​ឱ្យ​ជន​លិច​ផ្លូវ​មិន​អាច​ធ្វើ​ដំណើរ​ឆ្លងកាត់​បាន និង​ដំណាំ​កសិផល​ប្រជា​កសិករ​នៅ​ម្តុំ​ភ្នំ​វែង នៅ​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២៥ នៅ​ស្រុក​ម៉ា​ឡៃ ។…

បន្ទាយ​មាន​ជ័យ ៖ ភ្លៀង​មួយ​មេ​ធំ​រយៈពេល​១​ថ្ងៃ បណ្តាល​ឱ្យ​ជន​លិច​ផ្លូវ​មិន​អាច​ធ្វើ​ដំណើរ​ឆ្លងកាត់​បាន និង​ដំណាំ​កសិផល​ប្រជា​កសិករ​នៅ​ម្តុំ​ភ្នំ​វែង នៅ​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២៥ នៅ​ស្រុក​ម៉ា​ឡៃ ។

ប្រជា​កសិករ​បាន​ប្រាប់​ថា ៖ មាន​ភ្លៀង​មួយ​មេ​ធំ​រយៈពេល​១​ថ្ងៃ​ពេញ​បង្ក​មាន​ទឹកជំនន់​ធ្លាក់​ពី​ភ្នំ​វែង បណ្តាល​ជន​លិច​ផ្លូវ​មិន​អាច​ឆ្លងកាត់​បាន និង​បណ្តាល​លិច​ដំណាំ​កសិផល​ប្រជា​កសិករ​មាន​ដំឡូង​មី​ទើប​និង​ដាំ និង​មិន​ទាន់​ដក ព្រោះ​ដំឡូង​មី​ថោក និង​ពោត​ដែល​មិន​ទាន់​ប្រមូល​ផល​អស់​ត្រូវ​បាន​អណ្តែត​រហាត់​តាម​ទឹក​ហូរ ។

ប្រជា​កសិករ​បាន​បញ្ជាក់​ថា ៖ ក្រោយ​ជំនន់​ទឹកភ្លៀង​ជន​លិច​ផ្លូវ​បណ្តាល​ប្រជា​កសិករ​ដែល​បើកបរ​គោ​យន្ត និង​ត្រាក់ទ័រ​ត្រឡប់​ពី​ភ្ជួរស្រែ និង​ចម្ការ​មិន​អាច​ឆ្លងកាត់​បាន ព្រោះ​ទឹក​ហូរ​កាត់​ផ្លូវ​អាច​ប្រឈម​គ្រោះថ្នាក់​ទើប​នាំ​គ្នា​រក​ទីទួល​សម្រាក រង់ចាំ​ភ្លៀង​រាំង​ទឹក​ស្រក​អាច​បន្តដំណើរ​មក​ផ្ទះ​បាន ។

ប្រជា​កសិករ​បាន​បញ្ជាក់​ថា ៖ ជំនន់​ទឹកធ្លាក់​ពី​ភ្នំ​វែង​ជាប់​ព្រំប្រទល់​ខេត្តបន្ទាយមានជ័យ និង​ខេត្តបាត់ដំបង នៅ​ពេល​មាន​ភ្លៀង​ធា្ល​ក់​ខ្លាំង​រយៈពេល​១​ថ្ងៃ អាច​លិច ព្រោះ​ទឹកធ្លាក់​ពី​ភ្នំ​វែង​បង្ក​អោយ​មាន​ជំនន់​ទឹកភ្លៀង បានអោយ​ជន​លិច​ផ្លូវ និង​ដំណាំ​កសិផល​ប្រជា​កសិករ​តែ​មាន​រយៈពេល​ខ្លី បើ​ភ្លៀង​រាំង​រយៈពេល​២​ទៅ​៣​ថ្ងៃ​ទឹក​ស្រក​ទៅ​ផ្នែក​ខាងក្រោម​ស្រក​អស់​លឿន អាច​ធ្វើ​ដំណើរ​បាន តែ​ដំណាំ​កសិផល​អាច​ខូច​ដូច​ជា ដំឡូង​មី​ដាំ​ថ្មី និង​មិន​ទាន់​ប្រមូល​ផល ។

លោក ស្វាយ ជា អភិបាលស្រុក​ម៉ា​ឡៃ បាន​បញ្ជាក់​ថា ៖ ដូច​ជា​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​ពី​អាជ្ញាធរ​មូលដ្ឋាន​ភូមិ​.​ឃុំ​នៅឡើយ​ទេ តែ​ស្រុក​ម៉ា​ឡៃ មាន​ភ្លៀង​ធ្លាក់​ពិតមែន រយៈពេល​ជិត​១​ថ្ងៃ តែ​មិន​ទាន់​បានដឹង​មាន​ជំនន់​ប៉ះពាល់​កន្លែង​ណា​នៅឡើយ បើ​មាន​ក៏​មិនយូរ​ដែរ​ព្រោះ​ជំនន់​ទឹកភ្លៀង​ធ្លាក់​ពីលើ​ភ្នំ​ស្រង់​ស្រក​លឿន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ