ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​១​គ្រឿងបើក​ធ្លាក់​កំពង់ដ​ស្វាយ​តានី​ ត្រើ​យ​ខាង​កើ​ត លិចទៅ​បាត់​ក្នុង​ទឹកទន្លេ

2 ថ្ងៃ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ព័ត៌មានបឋម ​មាន​ករណី​រថយន្ត​មួយ​គ្រឿង បើក​ធ្លាក់​កំពង់ដ​ស្វាយ​តានី​ ត្រើ​យ​ខាង​កើ​ត លិចទៅ​បាត់​ក្នុង​ទឹកទន្លេ សំណាងល្អ​ ត្រូវ​ប្រជាពលរដ្ឋ​នាំ​គ្នា​ជួយ​ទាន់​ពេល ។…

ខេត្តកណ្តាល ៖ ព័ត៌មានបឋម ​មាន​ករណី​រថយន្ត​មួយ​គ្រឿង បើក​ធ្លាក់​កំពង់ដ​ស្វាយ​តានី​ ត្រើ​យ​ខាង​កើ​ត លិចទៅ​បាត់​ក្នុង​ទឹកទន្លេ សំណាងល្អ​ ត្រូវ​ប្រជាពលរដ្ឋ​នាំ​គ្នា​ជួយ​ទាន់​ពេល ។

បុរស​ម្នាក់​បើករថយន្ត​ព្រុស​មួយ​គ្រឿង​បើក​ចុះ​កំពង់ដ​ស្វាយ​តានី ត្រើយ​ខាងកើត ដើម្បី​ឆ្លង​ទៅ​ត្រើយម្ខាង​ទៀត ប៉ុន្តែ​ខណៈ​កំពុង​បើក​ចុះ​ដល់​លើ​ទូកដ ក៏​បាន​ជ្រុល​ល្បឿន​បើក​ហួស​ធ្លាក់​ចូល​ក្នុង​ទន្លេ​តែ​ម្តង ភ្លាម​ៗ​ក៏​ត្រូវ​បាន​បងប្អូន​ប្រជាពលរដ្ឋ​នាំ​គ្នា​ជួយ អ្នក​ក្នុង​រថយន្ត​ចំនួន​០៣​នាក់ ស្រី​០១​នាក់ ទាន់​ពេលវេលា ចំណែកឯ​រថយន្ត​បាន​លិច​ចូល​ទឹកទន្លេ​បាត់ ។

ហេតុការណ៍​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​ព្រលឹម នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០២៥ នៅ​ចំណុច​កំពង់ចម្លង​ដ ស្វាយ​តានី ត្រើយ​ខាងកើត ស្ថិត​ក្នុង​ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្ដាល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ