ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃចុងបញ្ចប់នៃបុណ្យចូលឆ្នាំ ភ្លៀងកក់ខែមួយមេធំលាយឡំខ្យល់កន្ត្រាក់ប៉ះពាល់១ក្រុង និង១ស្រុក ខូចខាតផ្ទះ៣៤ខ្នង

2 ថ្ងៃ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ នៅ​ល្ងាច​ថ្ងៃ​ទី​១៦ ខែមេសា​នេះ ក្រោយ​ពី​មេឃ​ភ្លៀង​មាន​លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់ ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៣៤​ខ្នង បាន​រង​នូវ​ការ​ខូចខាត នៅ​ស្រុក​ស្វាយចេក និង​ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ…

ខេត្តបន្ទាយមានជ័យ ៖ នៅ​ល្ងាច​ថ្ងៃ​ទី​១៦ ខែមេសា​នេះ ក្រោយ​ពី​មេឃ​ភ្លៀង​មាន​លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់ ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៣៤​ខ្នង បាន​រង​នូវ​ការ​ខូចខាត នៅ​ស្រុក​ស្វាយចេក និង​ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។

នគរបាល​ក្រុង​សិរី​សោភ័ណ បាន​ឲ្យ​ដឹង​ថា ៖ នៅ​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១៦ ខេ​មេ​សា ឆ្នាំ​២០២៥ មាន​ភ្លៀង​កក់ខែ​មួយ​មេ​យ៉ាង​ធំ លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់ បក់​បោក​បង្ក​ឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​២​សង្កាត់ រង​នូវ​ការ​ខូចខាត​ក្នុង​នោះ ៖ សង្កាត់​ម្កាក់ ចំនួន​១០​ខ្នង លើក​៦​ភូមិ និង​សង្កាត់​កំពង់ស្វាយ ចំនួន​១១​ខ្នង លើ​៦​ភូមិ សរុប​២១​ខ្នង ។

នៅ​ល្ងាច​ថ្ងៃ​ដដែល​វេលា​ម៉ោង​៤​និង​៤២​នាទី នៅ​ស្រុក​ស្វាយចេក ក៏​មាន​ភ្លៀង​កក់ខែ​មួយ​មេ​យ៉ាង​ធំ​ផង​ដែរ ដោយ​លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់ បង្ក​ឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៣​ឃុំ សរុប​ចំនួន​១៣​ខ្នង បាន​រង​ការ​ខូចខាត ។

នគរបាល​ស្រុក​ស្វាយចេក បាន​បញ្ជាក់​ថា ៖ ផ្ទះ​ប្រជាពលរដ្ឋ​រង​ការ​ខូចខាត​មាន ៖ ឃុំ​ស្ល​ក្រាម មាន​ផល​ប៉ះពាល់​លើ​០៣​ភូមិ គឺ ១/- ភូមិ​កកោះ​០១​ខ្នង (​ធ្ងន់​ទាំងស្រុង​) ។ ២/- ភូមិ​ទ័ព​សៀម​០១​ខ្នង​. ៣/-​ភូមិ​ខ្លែង​ពណ៌​ត្បូង​០១​ខ្នង ។ ឃុំ​តា​ផូ ប៉ះពាល់​០១​ខ្នង គឺ ១/-​ភូមិ​តា​ផូ ០១​ខ្នង ។ ឃុំ​ទ្រាស​ប៉ះពាល់​០២​ភូមិ គឺ​១/-​ភូមិ​ប្រី​យ៍​០៨​ខ្នង ក្នុង​នោះ​ជង្រុក​ស្រូវ​០១​ខ្នង ។ ២.​ភូមិ​អូរ​កកោះ​០១​ខ្នង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ