ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​ទី​២នៃ​ព្រឹត្តិការណ៍សង្ក្រាន្ត​​ខេត្តកំពង់ស្ពឺ ទទួល​បាន​ភ្ញៀវ​ទេសចរ​ជិត​៦០​ម៉ឺន​នាក់មក​លេង​កម្សាន្ត

2 ថ្ងៃ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ ថ្ងៃ​ទី​២​នៃ​ព្រឹត្តិការណ៍​សង្ក្រាន្ត​ឆ្នាំ​ថ្មី ឆ្នាំម្សាញ់ ខេត្តកំពង់ស្ពឺ ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ មក​ស្នាក់​នៅ និង​លេង​កម្សាន្ត​សប្បាយ​តាម​គោលដៅ​ទេសចរណ៍ ប្រមាណ ជា​៥៧៧,៣២៥…

ខេត្តកំពង់ស្ពឺ​៖ ថ្ងៃ​ទី​២​នៃ​ព្រឹត្តិការណ៍​សង្ក្រាន្ត​ឆ្នាំ​ថ្មី ឆ្នាំម្សាញ់ ខេត្តកំពង់ស្ពឺ ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ មក​ស្នាក់​នៅ និង​លេង​កម្សាន្ត​សប្បាយ​តាម​គោលដៅ​ទេសចរណ៍ ប្រមាណ ជា​៥៧៧,៣២៥ នាក់​។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ស្ពឺ លោក រស់ សុខ បាន​និយាយ​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២៥​នេះ​ថា នៅ​ថ្ងៃ​ទី​២​នៃ​សង្ក្រាន្ត​កំពង់ស្ពឺ នា​ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២០២៥ មាន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ មក​ដើរ​លេង​កំសាន្ត​ក្នុង​ព្រឹត្តិការណ៍​កំពង់ស្ពឺ​សង្ក្រាន្ត និង​ស្នាក់​នៅ​តាម​គោលដៅ​រមណីយដ្ឋាន សហគមន៍​ទេសចរណ៍ ក្នុង​ខេត្តកំពង់ស្ពឺ ឆ្នាំ​២០២៥ មាន​ចំនួន​សរុប​ប្រមាណ ៥៧៧,៣២៥ នាក់ ក្នុង​នោះ ភ្ញៀវ​ទេសចរ​ជាតិ​មាន​ចំនួន ៥៧៦,៣៥០​នាក់ និង​ភ្ញៀវ​ទេសចរណ៍​អន្តជាតិ​ចំនួន ៩៧៥​នាក់​។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ស្ពឺ លោក រស់ សុខ បាន​បញ្ជាក់​ថា សម្រាប់​ភ្ញៀវ​ទេសចរ​ផ្ទៃក្នុង ដែល​មក​លេង​កម្សាន្ត​ព្រឹត្តិការណ៍​កំពង់ស្ពឺ​សង្ក្រាន្ត​ឆ្នាំ​២០២៥ នា​ថ្ងៃ​ទី​២ មាន​ចំនួន​សរុប​ប្រមាណ ៥៥៥,៨០០​នាក់ ក្នុង​នោះ ភ្ញៀវ​ទេសចរ​ជាតិ ៥៥៥,០០០​នាក់ និង​ភ្ញៀវ​ទេសចរ​អន្តជាតិ ៨០០​នាក់​។

លោក រស់ សុខ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ស្ពឺ បាន​លើក​ឡើង​ថា ក្រោម​ការ​រៀបចំ​យ៉ាង​សំបូរ​បែប​នូវ​ទស្សនីយភាព​ប្លែក​ៗ របស់​ខេត្តកំពង់ស្ពឺ បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ប្រជាពលរដ្ឋ ភ្ញៀវ​ជាតិ អន្តរជាតិ មក​លេង​កម្សាន្ត​ច្រើន​លើសលប់ ខុស​ពី​បណ្តា​ឆ្នាំ​កន្លង​ទៅ​។ ហើយ​ទន្ទឹម​និង​ការ​រៀបចំ​ខាងលើ​នេះ​ដែរ នៅ​តាម​បណ្តា​រមណីយដ្ឋាន​នានា សន្ទុះ​ភ្ញៀវ ក៏​មាន​កើនឡើង​ខ្ពស់ ពិសេស​រមណីយដ្ឋាន​ក​សិ​ទេសចរណ៍​ម៉ុង​ឬ​ទ្ធី​សែន​ជ័យ​។

ជាមួយ​និង​កំណើន​ភ្ញៀវ​ទេសចរណ៍​ក្នុង​ឱកាស​សង្ក្រាន្ត​ឆ្នាំ​ថ្មី​នេះ មន្ទីរ​ជំនាញ បាន​ធ្វើការ​ណែនាំ​ទៅ​ប្រជា​សហគមន៍​នៅ​តាម​គោលដៅ​ទេសចរណ៍​ទាំងអស់ ឱ្យ​បង្កើន​គុណភាព​ម្ហូបអាហារ អនាម័យ សេវា​បម្រើ និង​មិន​ឱ្យ​មានការ​ឡើងថ្លៃ​នោះ​ទេ ពិសេស គឺ​ផ្ទះសំណាក់ សណ្ឋាគារ​ផង​ដែរ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ