ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ឃួ​ង ស្រេង និង​មន្ត្រី​ក្រសួង​ការងារ ជូន​ដំណើរ​ពលរដ្ឋ​ឡើ​ង​ជិះ​រថយន្តក្រុង ​ឥត​គិតថ្លៃ​ទៅ​ស្រុក​កំ​ណើត ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ

2 ថ្ងៃ មុន

រាជធានីភ្នំពេញ ​៖ ​សម្រាប់​បុណ្យចូលឆ្នាំ​ថ្មី ​ប្រពៃណី​ជាតិ​ ឆ្នាំ​២០២៥​នេះ កំណើន​ប្រជាពលរដ្ឋ​ និង​បងប្អូន កម្មករ កម្មការិនី​រោងចក្រ មក​ទទួល​សេវាកម្ម…

រាជធានីភ្នំពេញ ​៖ ​សម្រាប់​បុណ្យចូលឆ្នាំ​ថ្មី ​ប្រពៃណី​ជាតិ​ ឆ្នាំ​២០២៥​នេះ កំណើន​ប្រជាពលរដ្ឋ​ និង​បងប្អូន កម្មករ កម្មការិនី​រោងចក្រ មក​ទទួល​សេវាកម្ម ដោយ​ជិះ​រថយន្តក្រុង ​ទៅ​លេង​ស្រុក​កំណើត ​មាន​កំណើន​ច្រើន​ ជាង​បណ្ដាល​ឆ្នាំ​មុន​ៗ ខណៈ​ដែល​នៅ​ឆ្នាំ​២០២៤ មាន​ប្រមាណ​ជាង​៧​ម៉ឺន​នាក់ ហើយ​ប្រជាពលរដ្ឋ​ បាន​ចំណេញ​ពី​ការ​ដឹក​ជញ្ជូន​មិន​គិតថ្លៃ​ បាន​ប្រមាណ​ជាង​១​លាន​២​សែន​ដុល្លារ​អា​មេ​រិ​ក ​។

នេះ​បើ​តាម​ការ​បញ្ជាក់​ឱ្យ​ដឹង​ពី​លោក ​ឃួ​ង ស្រេង​ អភិបាល ​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ​ក្នុង​ឱកាស​ ដែល​លោក ​និងឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​អញ្ជើញ​ជូន​ដំណើរ​បងប្អូន​ប្រជាពលរដ្ឋ កម្មករ​កម្មការិនី​ ឡើង​ជិះ​រថយន្តក្រុង​ ដោយ​មិន​គិតថ្លៃ​ នៅ​ទីលាន​ប្រជាធិបតេយ្យ មុខ​ឃ្លាំង​សាំង ក្នុង​ខណ្ឌ​ឫស្សី​កែវ ​នា​ព្រឹក​ព្រលឹម​ ថ្ងៃ​ទី​១២ ​ខែមេសា​ ឆ្នាំ​២០២៥​នេះ​ ។

លោក ឃួ​ង ស្រេង ​បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា​ នៅ​ក្នុង​ឆ្នាំ​២០២៥​នេះ ប្រជាពលរដ្ឋ​ក៏​ដូច​ជា​បងប្អូន​កម្មករ​កម្មការិនី​រោងចក្រ ដែល​ជិះ​រថយន្តក្រុង​ ទៅ​លេង​ស្រុក​កំណើត​ ជួបជុំ​បងប្អូន​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ ឆ្នាំម្សាញ់ ២០២៥​នេះ មាន​កំណើន​កើន​ជាង​ឆ្នាំ​មុន​។ ការ​កើន​ចំនួន​នេះ​ គឺ​ដោយសារ​តែ​បងប្អូន​ប្រជាពលរដ្ឋ មាន​ជំនឿ​ ជឿជាក់​លើ​រាជរដ្ឋាភិបាល ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​បវរ​អធិបតី ​ហ៊ុន ​ម៉ា​ណែ​ត ហើយ​ម្យ៉ាងទៀត ការ​ធ្វើ​ដំណើរ​ដោយ​រថយន្តក្រុង​នេះ ពួក​គាត់​ទទួល​បាន​សុវត្ថិ​ភាពល្អ​ ។

លោក ឃួ​ង ស្រេង​ អភិបាល​រាជធានី​ បាន​បន្ត​ថា​ ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​បវរ​ធិ​បតី ​ហ៊ុន ម៉ា​ណែ​ត អ្វី​ដែល​ជា​ការ​លំបាក​របស់​ប្រជាពលរដ្ឋ គឺជា​ការ​លំបាក​របស់​រាជរដ្ឋាភិបាល​។ ដូច្នេះ​ហើយ ​ទើប​រាជរដ្ឋាភិបាល ​តែង​យកចិត្តទុកដាក់​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​។​ ជាក់ស្ដែង ​ជា​រៀង​រាល់​ឆ្នាំ រាជរដ្ឋាភិបាល តែងតែ​បង្កើត​ឲ្យ​មាន​សេវាកម្ម​នៃ​ការ​ដឹក​ជញ្ជូន​ប្រជា​ព​រដ្ឋ ទៅ​លេង​ស្រុក​កំណើត ដោយ​មិន​គិតថ្លៃ​ នៅ​ក្នុង​ឱកាស​បុណ្យ​ជាតិ​ធំ​ៗ​ម្តង​ៗ ដើម្បី​ជួយ​សម្រួល​ទៅ​ដល់​ជីវភាព​របស់ពួក​គាត់។ ​ការងារ​នេះ ​បើ​យើង​មើល​មួយ​ភ្លែត​គិត​ថា​ វា​សាម​ញ្ញា ប៉ុន្តែ​វា​មិនមែន​សាមញ្ញ​ពេក​ទេ រាជរដ្ឋាភិបាល ​បាន​គិតគូរ​ពី​ជីវភាព​ប្រជាពលរដ្ឋ​ខ្លាំង​ណាស់ សូ​ម្បី​តែ​មួយ​កាក់​មួយ​មួយ​សេន​របស់​ប្រជាពលរដ្ឋ​ក៏​ដោយ​ ។

គួរ​បញ្ជាក់​ថា ​៖ សម្រាប់​បុណ្យចូលឆ្នាំ​ថ្មី​ ប្រពៃណី​ជាតិ​ ឆ្នាំ​២០២៥​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​រៀបចំ​រថយន្តក្រុង​ចំនួន ៥៩៧​គ្រឿង សម្រាប់​បម្រើសេវា​ដឹក​ជញ្ជូន​សាធារណៈ ដោយ​មិន​បង់ប្រាក់ រយៈពេល ០៦​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១២ ដល់ ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០២៥ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ចំណាយ​របស់ប្រជាពលរដ្ឋ​ទាំងអស់ ​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​លេង​ស្រុក​កំណើត ជួបជុំ​បងប្អូន​ក្រុម​គ្រួសារ និង​ទៅ​កម្សាន្ត​សប្បាយ សង្ក្រាន្ត​ឆ្នាំ​ថ្មី នៅ​តាម​បណ្តា​ខេត្ត​នានា ក្នុង​ឱកាស​អបអរសាទរ ពិធី​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ