ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​កូរ៉េ​ម្នាក់ ធ្លាក់​ពីលើ​លំនៅ​ដ្ឋា​ន​យីហោ​«​អូ​រៀ​» បាត់បង់​ជីវិត

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់ មាន​សញ្ជាតិ​កូរ៉េ បាន​ស្លា​.​ប់​បាត់បង់​ជីវិត បន្ទាប់​ពី​ធ្លាក់​ពីលើ​លំនៅ​ដ្ឋា​ន​យីហោ អូ​រៀ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៤​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០២៥…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់ មាន​សញ្ជាតិ​កូរ៉េ បាន​ស្លា​.​ប់​បាត់បង់​ជីវិត បន្ទាប់​ពី​ធ្លាក់​ពីលើ​លំនៅ​ដ្ឋា​ន​យីហោ អូ​រៀ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៤​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០២៥ នៅ​ចំណុច​លំនៅ​ដ្ឋា​ន​អូ​រៀ ដែល​មាន​កម្ពស់​១៧​ជាន់ ក្រោយ​ផ្សា​របឹង​កេងកង ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​៣៩២ ក្នុង​សង្កាត់​បឹង​កេងកង​ទី​០១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ។

បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ បាន​ប្រាប់​ជាបឋម​ថា មុន​កើតហេតុ​គេ បានឮ​សំឡេង​ធ្លាក់​ពី​ជាន់ខ្ពស់​មក​ក្រោម ប៉ុន្តែ​មិន​ច្បាស់​ជាន់​ទី​ប៉ុន្មាន​នោះ​ឡើយ​។ ខណៈ​ពេល​នោះ ក៏​មានការ​ឆោឡោ​ឡើង ផ្អើល​ប្រជាពលរដ្ឋរ​ត់ទៅ​មើល ក៏​ស្រាប់តែ​ប្រទះ​ឃើញ​បុរស​ជនជាតិ​កូរ៉េ​ម្នាក់ បាន​ស្លាប់​បាត់បង់​ជីវិត​ទៅ​ហើយ​។ ភ្លាម​ៗ ក៏​មាន​សន្តិសុខ បាន​ចេញ​មក​ត្រួតពិនិត្យ រួច​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន ចុះ​មក​អន្តរាគមន៍ តែ​ម្តង ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន ធ្វើការ​ហ៊ុម​ព័ទ្ធ​ជុំវិញ​ទីតាំង​ខាងលើ និង​សហការ​ជាមួយ​ជំនាញ ធ្វើ​កោសល​វិច័យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ត្រួតពិនិត្យ​សាកស​.​ព​ជន​រង​គ្រោះ​ផង​ដែរ ដោយ​មិន​អនុញ្ញាត​អោយ​មាន​នរណា​ចេញចូល​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ