ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខរបរ​ចម្លាក់​ប្រាក់​ស្ពាន់​របស់​អ្នកស្រុក​ពញាឮ នៅ​តែ​បន្ត​ទទួល​បានការ​គាំទ្រ​ពី​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ

2 ថ្ងៃ មុន

ខេត្តកណ្តាល ៖ ឯកឧត្តម​រដ្ឋមន្ត្រី ហួត ហាក់ និង​លោក​ជំទាវ រួម​ជាមួយ​លោក គួ​ច ចំរើន អភិបាល…

ខេត្តកណ្តាល ៖ ឯកឧត្តម​រដ្ឋមន្ត្រី ហួត ហាក់ និង​លោក​ជំទាវ រួម​ជាមួយ​លោក គួ​ច ចំរើន អភិបាល នៃ​គណៈ​អភិបាល​ខេត្តកណ្តាល អញ្ជើញ​ចុះ​ពិនិត្យ​មើល​ស្ថានភាព​ជាក់ស្តែង នៅ​មជ្ឈមណ្ឌល​សហព័ន្ធ ចម្លាក់​ប្រាក់​ស្ពាន់​កម្ពុជា ដែល​ប្រជា​សហគមន៍​កំពុង​ផលិតផល​សូន្យ​ធ្វើ​ដោយ​ដៃ នូវ​ចម្លាក់​ប្រាក់​ស្ពាន់ និង​ទង់ដែង ដែល​ច្នៃ​ពី​ទង់ដែង​ជ្រលក់​ទឹកប្រាក់ ឬ​ចម្លាក់​ប្រាក់​ស្ពាន់ មិន​ងាយ​និង​សាបសូន្យ ឬ​បាត់បង់​នោះ​ទេ ។

មាន​តែ​ការ​កើនឡើង និង​ការ​បញ្ជា​ទិញ ផ្គត់ផ្គង់​នៅ​ក្នុងស្រុក​ផង និង​ធ្វើការ​នាំ​ចេញ​ទៅ​ក្រៅប្រទេស​ផង កាន់តែ​ពិសេស​ជាង​នេះ​ទៅ​ទៀត ចម្លាក់​ប្រាក់​ស្ពាន់ មិន​មាន​ប្រទេស​ណា​យក​ក្បាច់​ខ្មែរ​បុរាណ​ទៅ​ចម្លង​ម៉ូត​បាន​ដូច​នោះ​ទេ ព្រោះ​ចម្លាក់​ប្រាក់​ស្ពាន់ ជា​ការ​សូន្យ​ធ្វើ​ដោយ​ដៃ និង​មាន​រចនា​បទ​ត្រឹមត្រូវ ។

សូម​បញ្ជាក់​ជូន​ថា ភ្ញៀវ​ទេសចរ​អញ្ជើញ​ធ្វើ​ដំណើរ​ឆ្លងស្ពាន​ព្រែក​ក្តាម ត្រើយ​ខាងកើត​ទន្លេ គឺ​ពិតជា​បានឃើញ​សកម្មភាព​ជាងទង​នៅ​មិន​ឆ្ងាយ​ពី​គល់​ស្ពាន ក្នុងភូមិ​ព្រែក​ក្តាម ឃុំ​កោះ​ចិន ស្រុក​ពញាឮ ខេត្តកណ្តាល ប្រជាពលរដ្ឋ​ទីនោះ​ប្រកប​មុខរបរ​ជាងទង​ឆ្លាក់​ស្ពាន់ ស្ទើរ​គ្រប់​ផ្ទះ​បែប​អាជីវកម្ម​មធ្យម និង​ជា​លក្ខណៈ​គ្រួសារ​តូច​ៗ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ