ខេត្តបន្ទាយមានជ័យ ៖ អគ្គិភ័យបានឆាបឆេះផ្ទះជាន់ទី២អស់១បន្ទប់ និងសម្ភារដែលជួលឱ្យជនជាតិឥណ្ឌូនេស៊ី កើតឡើងនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ ស្ថិតនៅភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

កម្លាំងពន្លត់អគ្គិភ័យបានប្រាប់ថា នៅពេលអគ្គិភ័យបានឆាបឆេះផ្ទះខាងលើ កម្លាំងជំនាញបានជួយអន្តរាគមន៍ មានរថយន្លត់អគ្គិភ័យចំនួន៦គ្រឿង និងកម្លាំងជាច្រើននាក់បានពន្លត់ តែភ្លើងឆាបឆេះអស់១បន្ទប់ និងសម្ភារអស់ទាំងស្រុង។

កម្លាំងអន្តរាគមន៍បានបញ្ជាក់ថា មូលហេតុដែលអគ្គិភ័យនេះកើតឡើងដោយសារឆ្លងចរន្តអគ្គិសនី
។ ដោយឡែក ជនជាតិឥណ្ឌូនេស៊ីបានចេញទៅធ្វើការចាក់សោទ្វារ ។

កម្លាំងពន្លត់អគ្គិភ័យបានបញ្ជាក់ថា អគ្គិភ័យដែលឆាបឆេះបានជួយអន្តរាគមន៍បានរថយន្តចំនួន៦គ្រឿងប្រើប្រាស់ទឹកអស់ចំនួន៤ឡាន និងបំពង់ពន្លត់អគ្គិភ័យចំនួន៤ធុង ដែលមានកម្លាំងជាច្រើននាក់បានជួយអន្តរាគមន៍ពន្លត់មានកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ កម្លាំងយោធាតំបន់ប្រតិបត្តិការសឹងរង និងកម្លាំងវរៈការពារព្រំដែនគោក ៕




ចែករំលែកព័តមាននេះ