មុនពេលរងខ្សែបន្ទាត់ពន្ធបដិការ ដែលសហរដ្ឋអាមេរិកបានប្រកាស កាលពីថ្ងៃទី០២ ខែមេសា ចំនួន៤៩ភាគរយ និងបានបញ្ចុះមកត្រឹម១០ភាគរយ រយៈពេល៩០ថ្ងៃ ពាណិជ្ជកម្មទ្វេរភាគីរវាងកម្ពុជានិងសហរដ្ឋអាមេរិកមានតម្លៃសរុបជាង២.៥០១លានដុល្លារ ។
ស្ថិតិដែលប្រកាសដោយអគ្គនាយកដ្ឋានគយ និងរដ្ឋករបានឲ្យដឹងថា ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៥ កម្ពុជានិងអាមេរិកបានបន្តកំណើនពាណិជ្ជកម្មសរុបជាង២២ភាគរយ ។
ប្រភពដដែលបានឲ្យដឹងថា នៅក្នុងរយៈពេលនេះ កម្ពុជានាំចេញទៅសហរដ្ឋអាមេរិកបាន២.៤២៦លានដុល្លារជាមួយនឹងកំណើនកើនឡើងប្រមាណជា២២.២ភាគរយ ហើយកម្ពុជានាំចូលពីសហរដ្ឋអាមេរិកមកវិញបានជាង៧៥លានដុល្លារជាមួយនឹងកំណើន៣១ភាគរយ ។
ក្រៅពីអាមេរិកមានតែវៀតណាមទេ ដែលកម្ពុជាអាចនាំចេញបានច្រើនលំដាប់ទី២ ជាមួយនឹងទឹកប្រាក់សរុបប្រមាណជា១.២៦៨លានដុល្លារធ្លាក់ចុះជិត៩ភាគរយ ។
ចែករំលែកព័តមាននេះ