ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុនចូលឆ្នាំខ្មែរ ជិះ​ម៉ូតូឌុប​ប្រពន្ធ​កូន​ទៅ​ស្រុក ត្រូវ​រថយន្ត​បុក​ស្លា.ប់​​២​នាក់​ប្តី​ប្រពន្ធ រីឯ​កូនស្រី​តូចរងរបួស

1 ថ្ងៃ មុន

ខេត្តកណ្តាល ៖ បុរស​ម្នាក់​ឈប់​សម្រាក​ពី​ការងារ​រោងចក្រ ជិះ​ម៉ូតូឌុប​ប្រពន្ធ​កូន​ទៅ​ស្រុក​កំណើត ដើម្បី​ជួបជុំ​ឪពុក​ម្តាយ​បងប្អូន នៅ​ថ្ងៃ​ចូល​ឆ្នាំ​ខាង​មុខ​នេះ ជា​អកុសល​កំពុង​ឆ្លងផ្លូវ ត្រូវ​រថយន្ត​បុក​ពេញទំហឹង ស្លា​.​ប់​ទាំង​២​នាក់ ភ្លាម​ៗ…

ខេត្តកណ្តាល ៖ បុរស​ម្នាក់​ឈប់​សម្រាក​ពី​ការងារ​រោងចក្រ ជិះ​ម៉ូតូឌុប​ប្រពន្ធ​កូន​ទៅ​ស្រុក​កំណើត ដើម្បី​ជួបជុំ​ឪពុក​ម្តាយ​បងប្អូន នៅ​ថ្ងៃ​ចូល​ឆ្នាំ​ខាង​មុខ​នេះ ជា​អកុសល​កំពុង​ឆ្លងផ្លូវ ត្រូវ​រថយន្ត​បុក​ពេញទំហឹង ស្លា​.​ប់​ទាំង​២​នាក់ ភ្លាម​ៗ ចំណែក​កូន​តូច​រង​របួសស្រាល រួច​ក៏​រថយន្ត​បង្ក​នោះ​បន្ថែម​ល្បឿន​បើក​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០២៥ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​២៨-២៩ ស្ថិត​នៅ​ភូមិ​ត្រពាំង​រាំង ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្ដាល ។

ស​.​ព​ជន​រង​គ្រោះ​ទី​០១ មានឈ្មោះ សឿ​ន សុធា​រ៉ា ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ (​ត្រូវជា​ប្តី​) រស់នៅ​ភូមិ​ត្រពាំង​ខ្ចៅ ឃុំ​ត្រាច​ទង ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ។ ជន​រង​គ្រោះ​ទី​០២ មានឈ្មោះ កែម សា​មាន ភេទ​ស្រី អាយុ​៤២ (​ត្រូវជា​ប្រពន្ធ​)​។ ចំណែក​កូនស្រី​ឈ្មោះ​ស​.​ស​.​ព អាយុ​៣​ឆ្នាំ (​របួសស្រាល​) ។

បើ​យោង​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក HONDA Beat C110 ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1LF-7970 បាន​ឌុ​ប​ប្រពន្ធ និង​កូន ដើម្បី​ទៅ​លេង​ស្រុក​កំណើត ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច (​ភ្នំពេញ​-​កំពង់ស្ពឺ​) លុះ​ពេល​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ម៉ូតូ​បាន​បត់​ឆ្វេង ដើម្បី​ឆ្លងផ្លូវ ស្រប​ពេល​នោះ ក៏​មាន​រថយន្ត​មួយ​គ្រឿង មិន​ស្គាល់​ម៉ាក បើកបរ​មក​បញ្ច្រាសទិស​គ្នា​ពី​លិចទៅ​កើត បាន​បុក​ម៉ូតូ​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ជន​រង​គ្រោះ​០២​នាក់​ប្តី​ប្រពន្ធ បែកក្បាល​ស្លា​.​ប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ខណៈ​ដែល​កូនស្រី​រង​របួសស្រាល ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​ទៅ​កាន់​មន្ទីរពេទ្យ ។ ចំណែកឯ​រថយន្ត បន្ថែម​ល្បឿន​បើក​រត់​បាត់​ស្រមោល​តែ​ម្តង ។

បច្ចុប្បន្ន ស​.​ព​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​ម៉ូតូ ត្រូវ​បាន​សមត្ថកិច្ច​វាស់វែង​យក​ម៉ូតូ​ទៅ​រក្សា​ទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក អង្គស្នួល ដើម្បី​រង់ចាំ​ក្រុម​គ្រួសារ​មក​ទទួលយក ចំពោះ​រថយន្ត កម្លាំង​ជំនាញ​បាន​កំពុងធ្វើការ​ស្រាវជ្រាវ​តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព ដើម្បី​យក​មក​ដោះស្រាយ​គ្នា តាម​និ​តិ​វិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ