ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​៨​ខែ​ឆ្នាំ​នេះ កម្ពុជា​រក​ចំណូល​បាន​ជាង​៣១​លាន​ដុល្លារ​ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ

4 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ រយៈពេល​៨​ខែ ឆ្នាំ​២០២៥​នេះ កម្ពុជា​រក​ចំណូល​បាន​ជាង​៣១​លាន​ដុល្លារ ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គ្រឹះស្ថាន​អង្គរ ។ គ្រឹះស្ថាន​អង្គរ បាន​បញ្ជាក់​ថា…

រាជធានី​ភ្នំពេញ ៖ រយៈពេល​៨​ខែ ឆ្នាំ​២០២៥​នេះ កម្ពុជា​រក​ចំណូល​បាន​ជាង​៣១​លាន​ដុល្លារ ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គ្រឹះស្ថាន​អង្គរ ។

គ្រឹះស្ថាន​អង្គរ បាន​បញ្ជាក់​ថា រយៈពេល​៨​ខែ ឆ្នាំ​២០២៥​នេះ ការ​លក់​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ប្រាសាទ​កោះកែរ ទទួល​បាន​ចំណូល​សរុប ៣១,០៦៨,៧៤៣​ដុល្លារ ពី​មាន​ភ្ញៀវ​ទេសចរ​បរទេស ចំនួន​៦៦៩,៦១៩​នាក់ កើនឡើង​២.៧២% ។

គ្រឹះស្ថាន​អង្គរ បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​រយៈពេល​៨​ខែ ឆ្នាំ​២០២៥​នេះ មាន​ភ្ញៀវ​ទេសចរ​បរទេស ១៣,៧៧៩​នាក់ បាន​ចូល​ទស្សនា នៅ​ប្រាសាទ​កោះកែ ដោយ​ទទួល​បាន​ចំណូល ២០៦,៦៨៥​ដុល្លារ ។

បន្ថែម​ពី​នេះ ក្នុង​រយៈពេល​៨​ខែ​នេះ ការ​លក់​សំបុត្រ នៅ​ប្រាសាទបេង​មាលា ទទួល​បាន​ចំណូល ១០១,៨៥០​ដុល្លារ ពី​ភ្ញៀវ​ចំនួន ១០,០៨០​នាក់​, ការ​លក់​សំបុត្រ នៅ​ភ្នំ​ក្បាលស្ពាន ទទួល​បាន​ចំណូល ៤,០៥០​ដុល្លារ ពី​ភ្ញៀវ​ចំនួន ៨១០​នាក់ និង​ចំណូល​ពី​ការ​លក់​សំបុត្រ​ទូក មាន​ចំនួន ៤២៣,៩២៦​ដុល្លារ ។

សូម​ជម្រាប​ថា រយៈពេល​៨​ខែ ឆ្នាំ​២០២៥​នេះ គ្រឹះស្ថាន​អង្គរ ឧបត្ថម្ភ​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា ចំនួន ១,៣៣៩,២៣៨​ដុល្លារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ