និស្សិតនគរបាលជិត២០នាក់ ទទួលបានអាហារូបករណ៍ ទៅសិក្សានៅតួកគី
រាជធានីភ្នំពេញ៖ និស្សិតនគរបាលកម្ពុជា ជិត២០នាក់ ទទួលបានអាហារូបករណ៍ ទៅសិក្សានៅប្រទេសតួកគី។ យោងតាមការចុះផ្សាយរបស់ក្រសួងមហាផ្ទៃ បានឱ្យដឹងថា នៅរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥…
រាជធានីភ្នំពេញ៖ និស្សិតនគរបាលកម្ពុជា ជិត២០នាក់ ទទួលបានអាហារូបករណ៍ ទៅសិក្សានៅប្រទេសតួកគី។ យោងតាមការចុះផ្សាយរបស់ក្រសួងមហាផ្ទៃ បានឱ្យដឹងថា នៅរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥…
រាជធានីភ្នំពេញ៖ និស្សិតនគរបាលកម្ពុជា ជិត២០នាក់ ទទួលបានអាហារូបករណ៍ ទៅសិក្សានៅប្រទេសតួកគី។
យោងតាមការចុះផ្សាយរបស់ក្រសួងមហាផ្ទៃ បានឱ្យដឹងថា នៅរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលជួបគ្រូ និងនិស្សិតនគរបាលអាហារូបករណ៍ នៃបណ្ឌិត្យសភានគរបាលកម្ពុជា ចំនួន ១៨នាក់ ចូលជួបសម្តែងការគួរសម និងជម្រាបលា ដើម្បីទៅសិក្សានៅសាធារណរដ្ឋតួកគី។
ក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានឧបត្ថម្ភថវិកាដល់គ្រូ និងនិស្សិតទាំង ១៨នាក់ ដោយក្នុងម្នាក់ៗ ចំនួន ១ពាន់ដុល្លារផងដែរ៕
ចែករំលែកព័តមាននេះ