រាជធានីភ្នំពេញ ៖ អភិបាលខណ្ឌ៧មករា ចុះសួរសុខទុកអាជីវករតាមច្រក(ឌឿងហែម)ក្នុងភូមិ និងពិនិត្យមើលការតុបតែងលម្អ ត្រៀមសង្ក្រាន្តតាមភូមិ ឃុំ សង្កាត់ក្នុងមូលដ្ឋាន ។
នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា រួមដំណើរដោយលោក ឌី រ័ត្នខេមរុណ អភិបាលរង លោក ណុប ផា អភិបាលរង និងលោកចៅសង្កាត់អូរឫស្សីទី២ បានចុះសួរសុខទុកប្រជាពលរដ្ឋអាជីវករ ដែរប្រកបមុខរបរតាមច្រក(ឌឿងហែម) និងបានចុះពិនិត្យមើលការរៀបចំតុបតែងលម្អ ត្រៀមទទួលទេវតាឆ្នាំថ្មី តាមបណ្តាភូមិ ក្នុងសង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា ។
លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានលើកឡើងថា ក្នុងការចុះពិនិត្យនេះដែរ ឃើញបងប្អូនប្រជាពលរដ្ឋ បានរៀបចំតុបតែងត្រៀមសង្ក្រាន្ត បានយ៉ាងល្អប្រសើរ ដើម្បីទទួលទេវតាឆ្នាំថ្មី និងបងប្អូនប្រជាពលរដ្ឋក្នុងភូមិ បានត្រៀមរៀបចំលេងល្បែងប្រជាប្រិយ និងរាំលេងកម្សាន្តផងដែរ ។
លោកអភិបាល បញ្ជាក់ថា ដោយមានការដឹកនាំ ដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យប្រជាពលរដ្ឋមានសន្តិភាព និងសន្តិសុខសង្គម ដោយរស់នៅគ្មានការភ័យខ្លាច និងធ្វើឱ្យបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស បានរៀបចំតុបតែងគេហដ្ឋានបានយ៉ាងស្អាតតាមប្រពៃណីខ្មែរ និងត្រៀមរៀបចំទទួលទេវតាឆ្នាំថ្មី ដោយក្តីសប្បាយរីករាយ ៕


ចែករំលែកព័តមាននេះ