រាជធានីភ្នំពេញ ៖ តាមព័ត៌មានជាបឋមបានអោយដឹងថា ចាប់តាំងពីម៉ោងប្រម៉ាណ១២ថ្ងៃត្រង់ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥នេះ មេការបានធ្វើពិធីជប់លៀង អោយកូនចៅជាកម្មករលីសែង ជួបជុំគ្នា ផឹកស៊ី និងរាំលេងយ៉ាងសប្បាយរីករាយ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី។ រហូតដល់វេលាយប់ នាំគ្នាលេងប៉ាតម្សៅតាមផ្លូវ បានកើតមានអំពើហិ.ង្សាឡើង នៅពេលមានយុវជនមួយក្រុមដែលធ្វើដំណើរឆ្លងកាត់បានចូលរួមលេងប៉ាតម្សៅដែរ ក៏បះគ្នា ដេញវាយគ្នា រត់ប្រសាចតាមដងផ្លូវ ។
ហេតុការណ៍នេះ បានធ្វើឱ្យមានការរំខានដល់សណ្តាប់ធ្នាប់សាធារណៈ និងភ័យខ្លាចដល់ប្រជាពលរដ្ឋជុំវិញ នៅម្ដុំផ្សារត្រពាំងពោធិ៍ ស្ថិតក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
ក្រោយកើតហេតុ ភ្លាមៗ គេឃើញកម្លាំងនគរបាលមូលដ្ឋាន បានចុះមកឃាត់ខ្លួនក្រុមយុវជនទាំងនោះ ប៉ុន្តែមិនដឹងថា មានចំនួនប៉ុន្មាននាក់ទេ នាំយកទៅសាកសួរ ៕


ចែករំលែកព័តមាននេះ