ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ពោះម៉ាយ ខូចចិត្ត​ប្រពន្ធ​រត់​ចោល​៥​ឆ្នាំ​ហើយ ស្រាប់តែ​ពេល​នេះបញ្ចប់ជីវិត​ខ្លួនឯង

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ពោះម៉ាយ ជា​អ្នក​រើស​អេ​ត​ចាយ​ម្នាក់ ក្រោយ​ពេល​ប្រពន្ធ​នាំ​កូនស្រី​២​នាក់ ចុះ​ចោល​បាត់ គ្មាន​អាល័យ បាន​ធ្វើ​ឲ្យ​គាត់​ខូចចិត្ត​យ៉ាង​ខ្លាំង ហើយ​បាន​យក​ស្រា​ធ្វើ​ជា​ត្រីមុខ ផឹក​ស្រវឹង​រាល់ថ្ងៃ…

រាជធានី​ភ្នំពេញ ៖ បុរស​ពោះម៉ាយ ជា​អ្នក​រើស​អេ​ត​ចាយ​ម្នាក់ ក្រោយ​ពេល​ប្រពន្ធ​នាំ​កូនស្រី​២​នាក់ ចុះ​ចោល​បាត់ គ្មាន​អាល័យ បាន​ធ្វើ​ឲ្យ​គាត់​ខូចចិត្ត​យ៉ាង​ខ្លាំង ហើយ​បាន​យក​ស្រា​ធ្វើ​ជា​ត្រីមុខ ផឹក​ស្រវឹង​រាល់ថ្ងៃ អស់​រយៈពេល​៥​ឆ្នាំ​មក​ហើយ គាត់​បាន​ស្នាក់​នៅ​ក្នុង​ខ្ទម​តូច​មួយ​ប្រក់​ដំបូល និង​បិទ​បាំងជញ្ជាំង​ស័ង្កសី​។ ស្រាប់តែ​នៅ​ពេល​ចុង​ក្រោយ​បំផុត​នេះ បុរស​ខាងលើ​ក៏​សម្រេចចិត្ត​បញ្ចប់ជីវិត​ខ្លួនឯង ឲ្យ​ផុត​ពី​លោ​កី​យើង​នេះ នៅ​ក្នុង​ខ្ទម​ស្នាក់​នៅ​របស់​ខ្លួន​នោះ​តែ​ម្ដង ។

សាកស​.​ព​របស់​គាត់ ត្រូវ​បាន​អ្នក​ជិតខាង​ប្រទះ​ឃើញ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​២០២៥ ស្ថិត​នៅ​ក្នុងភូមិ​ប៉ប្រក​ខាងជើង សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

បើ​តាម​អ្នក​រស់នៅ​ជិតខាង​គាត់ បាន​និយាយ​ថា បុរស​ពោះម៉ាយ​រូប​នោះ​ឈ្មោះ សាន្ត សុ​គ​ន្ធា ហៅ​កង អាយុ​៤៧​ឆ្នាំ មុខរបរ​រើស​អេ​ត​ចាយ ស្នាក់​នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ និង​មានស្រុក​កំណើត​នៅ​ភូមិ​ទួល​ចា​ខាងលិច ឃុំ​សំរោង ស្រុក​សំរោង ខេត្តតាកែវ បាន​យក​ក្រណាត់​ចង​.,​ក ជាប់​ជាមួយ​ដំបូល​រោង​ស្នាក់​នៅ​។ លោក សាន្ត សុ​គ​ន្ធា ហៅ​កង​នេះ បាន​ក្លាយទៅជា​បុរស​ពោះម៉ាយ អស់​រយៈពេល​៥​ឆ្នាំ​មក​ហើយ ដោយសារ​តែ​ប្រពន្ធ​នាំ​កូនស្រី​២​នាក់ ចុះ​ចោល​គ្មាន​អាល័យ ហើយ​ពុំ​មាន​នរណា​បានដឹង​ថា តើ​មូលហេតុ​អ្វី ទើបត្រូវ​ប្រពន្ធ​រត់​ចោល​នោះ​ឡើយ ។

អ្នក​ជិតខាង​ដដែល បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ចាប់តាំងពី​ក្រោយ​ពេល​ប្រពន្ធ​រត់​ចោល កាលណា​មក បាន​ធ្វើ​ឲ្យ​បុរស​នោះ​ខូចចិត្ត​យ៉ាង​ខ្លាំង ហើយ​គាត់​បាន​យក​ស្រា​ធ្វើ​ជា​ត្រីមុខ គឺ​ផឹក​ស្រវឹង​រាល់ថ្ងៃ​តែ​ម្ដង ហើយ​បាន​ស្នាក់​នៅ​ក្នុង​រោង​នោះ​តែ​ម្នាក់ឯង​ប៉ុណ្ណោះ​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​បុរស​នេះ បាន​ខំប្រឹង​តស៊ូ​រស់ ដោយ​ប្រកប​របរ​រើស​អេ​ត​ចាយ ដើម្បី​ចិញ្ចឹមជីវិត​ខ្លួនឯង រាល់ថ្ងៃ ដូច​ជា​អ្នក​ដទៃ​ដែរ តែ​ទោះជា​ខូចចិត្ត​យូរ​មក​ហើយ ពុំដែល​ឃើញ​គាត់​ចង់​ស្លា​.​ប់​ម្ដងណា​ឡើយ ស្រាប់តែ​ពេល​នេះ​បែរជា ចង​.,​ក ស​ម្លា​.​ប់​ខ្លួន​បែប​នេះ​ទៅ​វិញ ។

ប្រភព​ខាងលើ​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា នៅ​វេលា​ព្រឹក​ថ្ងៃ​កើតហេតុ អត់​ឃើញ​គាត់​ចេញ​ក្រៅ​សោះ ប៉ុន្តែ​ឃើញ​ទ្វារ​ខ្ទម ដែល​គាត់​ស្នាក់​នៅ​នោះ​ចំហរ ខណៈនោះ​ពួក​គាត់ ដែល​ជា​អ្នក​ជិតខាង​បាន​អឺត​មើល ក៏​ស្រាប់តែ​ឃើញ​បុរស​នោះ​ស្លា​.​ប់​បាត់​ទៅ​ហើយ​។ ទើប​ស្រែក​ប្រាប់ត​ៗ​គ្នា​ឲ្យ​ទៅ​ជួយ​មើល បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក ហើយ​សង្ស័យ​មូលហេតុ ដែល​ខូចចិត្ត​និង​ប្រពន្ធ​រត់​ចោល​នោះ​ហើយ ទើប​បុរស​នោះ​ដាច់​ចិត្ត​ស​ម្លា​.​ប់​ខ្លួន​បែប​នេះ ។

ក្រោយ​ពេល​កើតហេតុ ពួក​គាត់​បាន​ផ្ដល់​ដំណឹង​ដល់​ក្រុម​គ្រួសារ​សាច់ញាតិ​បុរស​នោះ​នៅ​ឯ​ខេត្តតាកែវ ដើម្បី​ទៅ​ទទួលយក​ស​.​ព ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រួច​រាយការណ៍​ជូន​នគរបាល​ប៉ុស្តិ៍​កា​កាប​ទី​១ ឲ្យ​ចុះ​ទៅ​ពិនិត្យ និង​ចាត់ចែង​ជាក់ស្ដែង​តាម​ជំនាញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ