រាជធានីភ្នំពេញ ៖ ក្រសួងកិច្ចការនារី អគ្គស្នងការនគរបាលជាតិ និងសមាគមន៍ខ្មែរឥស្លាម នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ បានសហការគ្នា អញ្ជើញម្ចាស់គណនីហ្វេសប៊ុកផេកឈ្មោះ Zea pov មកសាកសួរទៅតាមនីតិវិធីច្បាប់ នៅអគ្គស្នងការនគរបាលជាតិ នេះបើយោងតាមក្រសួងកិច្ចការនារី ។
សូមជំរាបថា កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥ មានផេកហ្វេសប៊ុកឈ្មោះ Zea Pov បានបង្ហោះនូវវីដេអូ ដោយប្រើប្រាស់ពាក្យសម្តីអសីលធម៌ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់តម្លៃស្ត្រី សីលធម៌សង្គម និងប្រពៃណីវប្បធម៌ខ្មែរដ៏ល្អផូរផង់ ហើយក៏ជាគម្រូមិនល្អសម្រាប់យុវជនខ្មែរគ្រប់រូបផងដែរ ជាហេតុធ្វើឱ្យមានការមិនពេញចិត្តពីសំណាក់ប្រជាពលរដ្ឋខ្មែរ និងអ៊ិស្លាម រហូតនាំឱ្យមានការរីករាលដាលទៅជាជម្លោះរវាងពុទ្ធសាសនិក និងឥស្លាមសាសនិក ថែមទៀតផង ។
ក្រោយពីបានធ្វើការណែនាំ សាម៉ីខ្លួនដែលមានឈ្មោះ Zea Pov បានទទួលស្គាល់កំហុស និងសន្យាថា នឹងមិនប្រើប្រាស់ពាក្សសំដី ដែលមិនសមរម្យទៅថ្ងៃមុខទៀតទេ។ គណៈកម្មាធិការក៏សូមអរគុណចំពោះប្រជាពលរដ្ឋគ្រប់រូប រួមទាំងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ការពារ និងលើកតម្កើងនូវកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី ៕


ចែករំលែកព័តមាននេះ