ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាបទីតាំងផលិតស្រាក្លែងក្លាយ​សុទ្ធតែម៉ាកល្បីៗ​

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​​ ៖ ​នៅ​ថ្ងៃ​ទី​១០ ​មេសា ឆ្នាំ​២០២៥ មន្ត្រី​ជំនាញ សាខា ក​.​ប​.​ប​. រាជធានី​ភ្នំពេញ សហ​ការ​ជាមួយ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ​​ ៖ ​នៅ​ថ្ងៃ​ទី​១០ ​មេសា ឆ្នាំ​២០២៥ មន្ត្រី​ជំនាញ សាខា ក​.​ប​.​ប​. រាជធានី​ភ្នំពេញ សហ​ការ​ជាមួយ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​រាជធានី​ភ្នំពេញ និង​ក្រោម​ការ​ដឹកនាំ សម្រប​សម្រួល ដោយ​​លោកស្រី ស៊ូ សុជាតា ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​ត្រួតពិនិត្យ និង​ឆែកឆេរ​ទីតាំង​ផលិត​ស្រា​ក្លែងក្លាយ ស្ថិត​នៅ​ឃ្លាំង​គ្មាន​លេខ​ផ្លូវ​បេតុង សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​ ។ នេះបើយោងតាមអគ្គការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាប​ការក្លែងបន្លំCCF ។

ក្រោយ​ពី​ការ​ត្រួតពិនិត្យ​បាន​រក​ឃើញ​មាន​ផលិតផល​ស្រា​ក្លែងក្លាយ​ជា​ច្រើន​ប្រភេទ រួម​ឧបករណ៍ សម្ភារៈ ស្រា សម្រាប់​លាយ និង​សំបក​ដប កេស​ទទេរ សម្រាប់​ច្រកចូល​ទៅ​តាម​ប្រភេទ​ដប​ស្រា មាន​ម៉ាក​ល្បី របស់​ក្រុមហ៊ុន​នានា ដែល​រួ​មាន ស្រា​សម្រាប់​លាយ​២៨៩​កេស ស្មើនឹង៣៣៩៦​ដប ស្រា​ក្លែងក្លាយ ចំនួន៨០​កេស ស្មើនឹង៩១៦​ដប ឧ​បរ​កណ៍​កែ​ច្នៃ សំបក​ដប និង​កេស​ទទេ មួយ​ចំនួន​ទៀត​។

វត្ថុ​តាង​ស្រាក្លែងក្លាយ​ទាំងនោះ ត្រូវ​បាន​លោកស្រី​ព្រះរាជអាជ្ញា​រង អនុញ្ញាត​ឱ្យធ្វើ​ការ​ដកហូត​យក​ទៅ​រក្សា​ទុកជា​បណ្តោះអាសន្ន​នៅ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. ដើម្បី​ចាត់វិធានការ​តាម​នីតិវិធី​បន្ត ដោយឡែក​សំបក​ដប និង​កេស​ទទេ បាន​រក្សា​ទុក​នៅ​ទីតាំង​ដដែល ហើយ​ត្រូវ​បាន​ឃ្លុំបេ​សៀ​ល​បិទ​ទីតាំង​ជា​បណ្តោះអាសន្ន​ ។

អគ្គនាយកដ្ឋាន ក​.​ប​.​ប​. នៃ​ក្រសួងពាណិជ្ជកម្ម សូម​អំពាវនាវ​ដល់​បុគ្គល​ដែល​ប្រព្រឹត្ត សូម​ផ្អាក​សកម្ម​ភាព​បែប​នេះ​ជា​បន្ទាន់ ជៀសវាង​នូវ​ការ​ទទួលទោស​ចំពោះ​មុខ​ច្បាប់ និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​កម្ពុជា ជា​ពិសេស​ យុវជន​ដែល​ជា​ទំពាំង​ស្នង​ប្ញ​ស្សី​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ