ចេះរកគុ.ក.ឃើញ បា.ញ់.គ្រា.ប់.សំណទម្លុះកញ្ចក់ឡានគេ
ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចនគរបាលបានឱ្យដឹងថា យោងតាមគណនីហ្វេសប៊ុកឈ្មោះ«បងបារាំង ទទួលដឹកអឺវ៉ាន់» កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង១០យប់ បានបង្ហោះថា…
ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចនគរបាលបានឱ្យដឹងថា យោងតាមគណនីហ្វេសប៊ុកឈ្មោះ«បងបារាំង ទទួលដឹកអឺវ៉ាន់» កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង១០យប់ បានបង្ហោះថា…
ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចនគរបាលបានឱ្យដឹងថា យោងតាមគណនីហ្វេសប៊ុកឈ្មោះ«បងបារាំង ទទួលដឹកអឺវ៉ាន់» កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង១០យប់ បានបង្ហោះថា «មេៗរត់ឡានផ្លូវជាតិលេខ៥ ប្រុងប្រយ័ត្នផង ប្រយ័ត្នលែងបានជួបមុខប្រពន្ធកូន ចន្លោះពីពោធិ៍សាត់មកក្រគរ បៀតសាលាឃុំត្នោតជុំ ។
ពួកវាបាញ់គ្រាប់សំណមករកក្បាលតែម្ដង ។ សំណាងល្អខុសបន្តិច ធ្លុះកញ្ចក់ឡានខាងមុខ» ។ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកវរសេនីយ៍ឯក មោក ភារម្យ អធិការនគរបាលស្រុកក្រគរ បានដាក់បទបញ្ជាឲ្យផែននគរបាលយុត្តិធម៌ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលត្នោតជុំ និងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកន្ទួត ចុះធ្វើការស្រាវជ្រាវ ។
លុះមកដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ទើបកំណត់មុខសញ្ញានិងឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ដែលបានធ្វើសកម្មភាពកាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង៤រសៀល ក្នុងករណីធ្វើឲ្យខូចខាតដោយចេតនា នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិត្រាំ ឃុំត្នោតជុំ ស្រុកក្រគរ ។ជនសង្ស័យទាំង ២នាក់នេះ មាន ៖១-ឈ្មោះ លាង សៅរ៉េ ភេទប្រុស អាយុ១៦ឆ្នាំ បច្ចុប្បន្នរស់នៅភូមិត្រពាំងកន្ទួត ឃុំបឹងកន្ទួត ស្រុកក្រគរ ។ ២-ឈ្មោះ រី ម៉េងហ៊ី ភេទប្រុស អាយុ១៤ឆ្នាំ ជាសិស្ស បច្ចុប្បន្នរស់នៅភូមិពោធិ៍របង ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ។
ជនទាំង២នាក់ ត្រូវឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកក្រគរ តាមបទបញ្ជាឯកឧត្តមកូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់ ដែលចៀសមិនរួចពីគុកឡើយ ៕
ចែករំលែកព័តមាននេះ