ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងបរិស្ថាន​សហការ​ស្វែងរក​ព្រានព្រៃ​ប្រដាប់​អាវុធ

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងបរិស្ថានបាន​ចេញ​សេចក្តី​ប្រកាស​មួយ​ ដោយ​បាន​បញ្ជាក់​ពី​ការ​កំពុង​សហ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ក្រសួង ស្ថាប័ន គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត និង​សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់ ស្វែងរក​ជនល្មើស ​និង​អ្នក​ពាក់ព័ន្ធ​នៃ​អំពើ​ល្មើសច្បាប់​ដែល​បាន​បាញ់​មក​លើ​មន្ត្រី​អនុវត្ត​ច្បាប់​នៅ​ខេត្តមណ្ឌលគិរី ។…

រាជធានី​ភ្នំពេញ ៖ ក្រសួងបរិស្ថានបាន​ចេញ​សេចក្តី​ប្រកាស​មួយ​ ដោយ​បាន​បញ្ជាក់​ពី​ការ​កំពុង​សហ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ក្រសួង ស្ថាប័ន គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត និង​សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់ ស្វែងរក​ជនល្មើស ​និង​អ្នក​ពាក់ព័ន្ធ​នៃ​អំពើ​ល្មើសច្បាប់​ដែល​បាន​បាញ់​មក​លើ​មន្ត្រី​អនុវត្ត​ច្បាប់​នៅ​ខេត្តមណ្ឌលគិរី ។

ជនល្មើស​ទាំងនោះ គឺជា​ក្រុម​ព្រានព្រៃ​ប្រដាប់​អាវុធ​ដែល​បាន​បាញ់​មក​លើ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ការពារ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ។ យោង​តាម​សេចក្តី​ប្រកាស​នៅ​ថ្ងៃ​ទី​៨ ខែមេសា ឆ្នាំ​២០២៥ របស់​ក្រសួងបរិស្ថាន​បានឱ្យ​ដឹង​ថា នៅ​តំបន់ការពារធម្មជាតិ​ក្នុងភូមិ​សាស្ត្រ​ខេត្តមណ្ឌលគិរី មាន​ករណី​ជនល្មើស​បាញ់​មក​លើ​មន្ត្រី​អនុវត្ត​ច្បាប់ និង​បណ្ដាល​ឱ្យ​បាត់បង់​អាយុជីវិត​ចំនួន​៣​រូប ក្នុង​ឆ្នាំ​២០១៨ ។

រីឯ​ថ្មី​ៗ​កន្លង​មកនេះ មាន​ករណី​ជនល្មើស​បាញ់​មក​លើ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែល​កំពុង​បំពេញបេសក​កម្ម​ល្បាត​ក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ក្នុងភូមិ​សាស្ត្រ​ខេត្តមណ្ឌលគិរី និង​មានការ​ផ្សព្វផ្សាយ​តាម​បណ្តាញ​ព័ត៌មាន​សង្គម​ថែម​ទៀត ។

​ក្រសួងបរិស្ថាន បាន​បញ្ជាក់​ជុំវិញ​បញ្ហា​នេះ​ថា «​ជនល្មើស​បាន​បាញ់​មក​លើ​មន្ត្រី​អនុវត្ត​ច្បាប់​នៅ​ខេត្តមណ្ឌលគិរី​ជា​អំពើ​ដ៏​ឃោរឃៅ ដោយ​ប្រើប្រាស់​អាវុធ​ខុសច្បាប់​ដើម្បី​រារាំង និង​គំរាមកំហែង​ដល់​អាយុជីវិត​មន្ត្រី​អនុវត្ត​ច្បាប់ ដែល​កំពុង​បំពេញភារកិច្ច​ក្នុង​បុព្វហេតុ​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​» ។

ក្នុង​ករណី​នេះ ក្រសួងបរិស្ថាន​បាន​ធ្វើការ​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ​ជនល្មើស​ដែល​បាន​បាញ់​មក​លើ​មន្ត្រី​អនុវត្ត​ច្បាប់ ដែល​បាន​និង​កំពុង​បំពេញ​តួនាទី​ក្នុង​នាម​ជា​មន្ត្រី​ទទួល​បន្ទុក​គ្រប់គ្រង​តំបន់ការពារធម្មជាតិ និង​បាន​អំពាវនាវ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ និង​ប្រជាពលរដ្ឋ សហការ​ជាមួយ​ក្រសួងបរិស្ថាន ដើម្បី​ចាប់​ជនល្មើស​នាំ​យក​មក​ផ្តន្ទាទោស​ច្បាប់​ជា​ធរមាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ