រាជធានីភ្នំពេញ ៖ បុរសម្នាក់ ត្រូវរថយន្តដឹកខ្សាច់ កិនស្លា.ប់នៅនឹងកន្លែង ខណៈពេលដែលរត់ទៅតោងរថយន្ត រួចទម្លាក់ខ្លួនចូលទៅក្រោមកង់រថយន្ត ។ ករណីនេះ គេសង្ស័យថា បុរសនោះធ្វើអត្តឃា.ត។ ទោះបីជាយ៉ាងណា គេពុំដឹងថា បុរសនោះ មានវិបត្តិអ្វីនោះទេ ។
ហេតុការណ៍នេះ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣៥នាទីថ្ងៃត្រង់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវជាតិលេខ០៥ ក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
បុរសរូបនោះពុំត្រូវគេស្គាល់អត្តសញ្ញាណឡើយ មានអាយុប្រមាណជាង៤០ឆ្នាំ ពាក់អាវដៃវែង ពណ៍ផ្ទៃមេឃ ស្លៀកខោខ្មៅជើងវែង ។
រថយន្តដែលកិនមនុស្សស្លាប់នោះ ម៉ាក់ហ៊ីយ៉ាន់ដាយ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 3H-7524 អ្នកបើកបរបានរត់គេចខ្លួនបាត់ ។
តាមប្រភព័ត៌មានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសរូបនោះ បានមកអង្គុយនៅចំណុចមុខដេប៉ូខ្សាច់ កន្លែងកើតហេតុខាងលើ មិនដឹងថា មានវិបត្តិអ្វីនោះទេ។ នៅមានរថយន្តដឹកខ្សាច់មួយគ្រឿង បើកចេញពីដេប៉ូខាងលើ ស្រាប់តែបុរសរូបនោះ បានរត់ទៅតោងរថយន្ត រួចទម្លាក់ខ្លួនចូលក្រោមកង់រថយន្តកិនស្លាប់តែម្ដង។
តាមកាមេរ៉ាសុវត្ថិភាពបុរសរូបនោះ ត្រូវបានរថយន្តកិនអូសជាច្រើនម៉ែត្រ ហើយអ្នកជិតខាង និងអ្នកធ្វើដំណើរបានស្រែក ទើបរថយន្តនោះឈប់ រួចអ្នកបើកបរ ក៏បានរត់គេចខ្លួនបាត់។ បន្ទាប់ពីកើតហេតុ នគរបាលមូលដ្ឋានបានចុះទៅកន្លែងកើតហេតុ រួចទាក់ទងទៅនគរបាលចរាចរណ៍ផ្លូវគោក ចុះទៅវាស់វែងយករថយន្តទៅរក្សាទុក នៅការិយាល័យរងចាំការដោះស្រាយ។ ចំណែកស.ព ត្រូវរថយន្តដឹកយកទៅតម្កល់នៅឈាបនដ្ឋាន ដើម្បីស្រាវជ្រាវរកសាច់ញាតិ ៕



ចែករំលែកព័តមាននេះ