ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អឺរ៉ុប​ប្រកាស​ព្យួរ​ទុក​ការ​ដំឡើង​ពន្ធ​លើ​ទំនិញ​អា​មេ​រិក​រយៈ​ពេល​៩០​ថ្ងៃ

6 ថ្ងៃ មុន

ទី​ក្រុង​ប្រ៊ុច​សែល​៖ បន្ទាប់​ពីលោក​ត្រាំ​ប្រកាស​ព្យួរ​ទុក​ការ​ដំឡើង​ពន្ធ​ទៅ​លើ​ទំនិញ​ប្រទេស​នានា​ទូទាំង​ពិភព​លោក​រួម​ទាំង​សហ​ភាព​អឺរ៉ុប​​ផង​ដែរ​នោះ អឺរ៉ុប​ក៏​ប្រកាស​ព្យួរ​ទុក​ដូច​គ្នា​នូវ​ការ​ដំឡើង​ពន្ធ​ទៅ​លើ​ទំនិញ​របស់​អាមេរិក​។ អាច​និយាយ​បាន​ថា​ជា​ការ​ដក​ថយ​១​​ជំហាន​ម្នាក់​។ នេះបើ​តាម​ការ​​បញ្ជាក់​របស់​ប្រធាន​គណៈ​កម្ម​ការ​អឺរ៉ុប​លោកស្រី​ឡី​យេន​ (Leyen)​។ ​មុន​ពេល​ដក​ថយ​១​ជំហាន អឺរ៉ុប​ប្រុង​ចាត់​ការ​ដំឡើង​ពន្ធ​អាមេរិក​ដើម្បីប្រមូល​លុយ​ពន្ធ​ឱ្យ​បាន​​​ជាង​២៣​ពាន់​លាន​ដុល្លារ​​ត្រឡប់​មក​វិញ​។ អឺរ៉ុបត្រៀម​អនុវត្ត​វិធាន​ការ​នេះ​នៅ​ថ្ងៃ​អង្គារ​សប្ដាហ៍​ក្រោយ​ដើម្បី​ឆ្លើយ​តប​​​ទៅ​លោក​ត្រាំ​ដែល​ដំឡើង​ពន្ធ​អឺរ៉ុប​២៥%​លើ​ដែក​ និង​អាលុយ​មីញ៉ូម​។…

ទី​ក្រុង​ប្រ៊ុច​សែល​៖ បន្ទាប់​ពីលោក​ត្រាំ​ប្រកាស​ព្យួរ​ទុក​ការ​ដំឡើង​ពន្ធ​ទៅ​លើ​ទំនិញ​ប្រទេស​នានា​ទូទាំង​ពិភព​លោក​រួម​ទាំង​សហ​ភាព​អឺរ៉ុប​​ផង​ដែរ​នោះ អឺរ៉ុប​ក៏​ប្រកាស​ព្យួរ​ទុក​ដូច​គ្នា​នូវ​ការ​ដំឡើង​ពន្ធ​ទៅ​លើ​ទំនិញ​របស់​អាមេរិក​។ អាច​និយាយ​បាន​ថា​ជា​ការ​ដក​ថយ​១​​ជំហាន​ម្នាក់​។ នេះបើ​តាម​ការ​​បញ្ជាក់​របស់​ប្រធាន​គណៈ​កម្ម​ការ​អឺរ៉ុប​លោកស្រី​ឡី​យេន​ (Leyen)​។

​មុន​ពេល​ដក​ថយ​១​ជំហាន អឺរ៉ុប​ប្រុង​ចាត់​ការ​ដំឡើង​ពន្ធ​អាមេរិក​ដើម្បីប្រមូល​លុយ​ពន្ធ​ឱ្យ​បាន​​​ជាង​២៣​ពាន់​លាន​ដុល្លារ​​ត្រឡប់​មក​វិញ​។ អឺរ៉ុបត្រៀម​អនុវត្ត​វិធាន​ការ​នេះ​នៅ​ថ្ងៃ​អង្គារ​សប្ដាហ៍​ក្រោយ​ដើម្បី​ឆ្លើយ​តប​​​ទៅ​លោក​ត្រាំ​ដែល​ដំឡើង​ពន្ធ​អឺរ៉ុប​២៥%​លើ​ដែក​ និង​អាលុយ​មីញ៉ូម​។

ទោះ​បី​ព្យួរ​ពន្ធ​ក៏​ដោយ ក៏​​អឺរ៉ុប​កំពុង​ត្រៀម​វិធាន​ការ​ថ្មី​ៗ​ជា​បន្ត​ទៀត​​ដែល​​លោក​ត្រាំ​រក្សា​ទុក​ការ​ដំឡើង​ពន្ធ​​ទៅ​លើ​រថ​យ​ន្ត​។ លោក​ស្រី​ឡីយេន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​អ៊ិច​ថា​ «យើង​ចង់​បង្កើត​ឱកាស​សម្រាប់​ការ​ចរ​ចា​គ្នា​។ គម្រោង​ដំឡើង​ពន្ធ​ទៅ​លើ​ទំនិញ​អាមេរិក​នោះ​ត្រូវ​អឺរ៉ុប​សម្រេច​រួច​ហើយ​​។ គ្រាន់​តែ​ថា​អឺរ៉ុប​ចង់​ព្យួរ​ទុក​ផែន​ការ​នេះ១​​អន្លើ​សិន​រយៈ​ពេល​៩០​ថ្ងៃ​»​។​

លោក​ត្រាំ​ព្យួរ​ទុក​ការ​ដំឡើង​ពន្ធ​​​ធ្វើ​ឱ្យ​ពិភព​លោក​មាន​ដង្ហើម​ដក​បាន​ស្រួល​បន្តិច​។ ​​ទី​ផ្សារ​ភាគ​ហ៊ុន​ធំ​ៗ​នៅ​លើ​ពិភព​លោក​​​នៅ​ទ្វីប​អាស៊ី​ និង​អាមេរិក​ក៏​បាន​គ្រាន់​បើ​ជាង​ថ្ងៃ​ម្សិល​មិញ​​ផង​ដែរ​។  នៅ​អឺរ៉ុប​ តម្លៃ​មូល​ប័ត្រ​បំណុល​របស់​រដ្ឋាភិបាល​នៅ​​ប្រទេស​ប្រើ​ប្រាស់​ក្រដាស​ប្រាក់​អឺរ៉ូ​ក៏​ចាប់​ផ្ដើម​ឡើង​ថ្លៃ​វិញ​ផង​ដែរ​។ សកម្ម​ភាព​ជួញ​ដូរ​ភាគ​ហ៊ុន​នៅ​តាម​ទី​ផ្សារ​មូល​ប័ត្រ​​​មាន​សម្ទុះ​ជា​ធម្មតា​។​

លោក​ស្រី​ឡីយេន​ថ្លែង​ថា​ចំណាត់​ការ​របស់​លោក​ត្រាំ​កាល​ពី​យប់​មិញ​​ធ្វើ​ឱ្យ​ស្ថាន​ភាព​សេដ្ឋ​កិច្ច​ពិភព​លោក​វិល​មក​រក​ស្ថិរ​ភាព​ឡើង​វិញ​។ ប៉ុន្តែ​លោក​ស្រី​ព្រមាន​ថា​បញ្ហា​ប្រឈម​នៅ​តែ​អាច​កើត​មាន​​សា​ជា​ថ្មី​។ លោក​ស្រី​ថ្លែង​ថា​បើ​​​​ការ​ចរ​ចា​គ្នា​មិន​អាច​សម្រេច​បាន​លទ្ធ​ផល​គួរ​ជា​ទី​ពេញ​ចិត្ត​ទេ​ វិធាន​ការ​ឆ្លើយ​តប​របស់​យើង​ត្រូវ​តែ​អនុវត្ត​​។ ​អឺរ៉ុប​​​ត្រៀម​ដាក់​ចេញ​វិធាន​ការ​ឆ្លើយ​តប​​​ជា​បន្ត​បន្ទាប់​​​។ ដូច​ដែល​​លោក​ស្រី​ជម្រាប​ជូន​តាំង​ពី​មុន​នេះ​អីចឹង​គឺ​ថា​អឺរ៉ុប​បាន​ដាក់​ជម្រើស​ទាំង​អស់​នៅ​លើ​តុ​។​

តាម​ពិត​ លោក​ត្រាំ​នៅ​តែ​ដំឡើង​ពន្ធ​ដដែល​ទេ​។ គ្រាន់​តែ​ថា​ការ​ដំឡើង​ពន្ធ​លើក​ចុង​ក្រោយ​នេះ​ត្រូវ​លោក​ព្យួរ​ទុក​សិន​។ ដោយ​ឡែក ពន្ធ​១០%​ដែល​ដំឡើង​សម្រាប់​ទំនិញ​ទូទៅ​គ្រប់​ប្រទេស​ទាំង​អស់​នោះ​នៅ​រក្សា​ទុក​​ដដែល​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​សេត​វិមាន​។ ទំនិញ​ខ្លះ​ដូច​ជា​ឡាន ដែក និង​អាលុយ​មីញ៉ូម​ក៏​លោក​ត្រាំ​មិន​បាន​ប្រកាស​ព្យួរ​ទុក​​រយៈ​ពេល​៩០​នោះ​ទេ​។​

​​កាណាដា និង​ម៉ិក​ស៊ីកូ​​​នឹង​ជាប់​ពន្ធ​២៥%​ដដែល​ទៅ​លើគ្រប់​មុខ​ទំនិញ​ទាំង​អស់​​បើ​​​​​ពួក​គេ​មិន​អាច​ទប់​ស្កាត់​គ្រឿង​ញៀន​ដូច​ការ​សន្យា​​។ ប្រភព​ខ្លះ​បង្ហើប​ឱ្យ​ដឹង​ថា​នៅ​ក្នុង​ចំណោម​មុខ​ទំនិញ​របស់​អាមេរិក​ដែល​អឺរ៉ុប​មាន​គម្រោង​ដំឡើង​ពន្ធ​​នោះ​មាន​ដូច​ជា​ពោត ស្រូវសាលី ម៉ូតូ សាច់​សត្វ​បក្សី ផ្លែ​ឈើ និង​សំលៀក​បំពាក់​។ ​​ពន្ធ​ទៅ​លើ​ទំនិញ​ទាំង​នេះ​ព្យួរ​ទុក​៩០​ថ្ងៃ​សិន​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ