ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រឿង​ចក្រផុង​ដី រម្លំដង​ស្ទូច​សង្កត់​ម៉ូតូ​០១​គ្រឿង និង​សំ​យាប​ផ្ទះ​ពលរដ្ឋ​០៤​ល្វែង នៅ​​ប្រឡាយ​ទឹក​ស្អុយស្ទឹង​មាន​ជ័យ

1 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ ដងសន្ទូច សម្រាប់​ស្ទូច​ថ្ម​បេតុង ដែល​ដាក់​ទប់​តាម​មាត់​ប្រឡាយ​ស្ពានដែក ​ស្ទឹង​មាន​ជ័យ ស្រាប់តែ​ផុង​ដី ផ្អៀង​មួយ​ចំហៀង រម្លំដង​ស្ទូច​ប្រហែល ​៥០​ម៉ែត្រ…

រាជធានី​ភ្នំពេញ ៖ ដងសន្ទូច សម្រាប់​ស្ទូច​ថ្ម​បេតុង ដែល​ដាក់​ទប់​តាម​មាត់​ប្រឡាយ​ស្ពានដែក ​ស្ទឹង​មាន​ជ័យ ស្រាប់តែ​ផុង​ដី ផ្អៀង​មួយ​ចំហៀង រម្លំដង​ស្ទូច​ប្រហែល ​៥០​ម៉ែត្រ សង្កត់​ទៅ​លើ​សំ​យាបផ្ទះ​ប្រជាពលរដ្ឋ រង​ការ​ខូចខាត​ចំនួន ០៤​ល្វែង ​និង​ម៉ូតូ​០១​គ្រឿង ។

ហេតុការណ៍​នេះ បង្ក​ការ​ភ្ញាក់ផ្អើល​ឡើងកាល​វេលា​ម៉ោង​០៤​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១០ ខែមេសា​ ឆ្នាំ​២០២៥ ស្ថិត​នៅ​តាម​បណ្ដោយ​មាត់​ប្រឡាយ​ស្ពានដែក សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ ​បានអោយ​ដឹង​ថា គាត់​បានឃើញ​គ្រឿងចក្រ ​ស្ទូច​លើក​បេតុង ដើម្បី​សង្កត់​តាម​មាត់​ប្រឡាយ​ ជា​ធម្មតា​ដូច​សព្វ​មួយ​ដង។ ខណៈ​​ពេលកំពុង​ស្ទូច​ថ្ម​បេតុង ​ទៅ​សង្កត់​តាម​មាត់​ប្រឡាយ​បន្ត​ទៀតនោះ ស្រាប់តែ​គ្រឿងចក្រ​ ផុង​ដី​មួយ​ចំហៀង បណ្ដាល​អោយ​រម្លំ បាក់ដង​សន្ទូច ​ប្រវែង​ប្រហែល​៥០​ម៉ែត្រ ​សង្កត់​មក​លើ​សំ​យាប​ផ្ទះ​ប្រជាពលរដ្ឋ​ និង​ម៉ូតូ​បណ្ដាល​អោយ​ខូចខាត សំណាងល្អ​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ ។

ក្រោយ​កើតហេតុ តំណាង​ក្រុមហ៊ុន ​បាន​មក​ធ្វើការ​សម្របសម្រួល​ដោះស្រាយ​សំណង ជាមួយ​ពលរដ្ឋ​រង​គ្រោះ និង​ដាក់​កម្លាំង​ជាង​ចុះ​កាត់​ដង​ស្ទូច​យក​ចេញពី​ទីតាំង​កើតហេតុ ​ដើម្បី​ធ្វើការ​ជួសជុល​ឡើង​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ