ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​ថៅកែ​លក់​សាច់​អាំង​យីហោ ហេង​ហេង បញ្ជូន​ទៅ​តុលាការ ពាក់​ព័ន្ធ​ចេញ​សែក​ស្អុយ

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ថៅកែ​លក់​សាច់​អាំង​យីហោ ហេង​ហេង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ខាងក្រោយ​សាលា​ពៅ​អ៊ុំ ម្តុំ​ទួល​គោក ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការ កាលពី​រសៀល​ថ្ងៃ​ទី​១០ ខែមេសា…

រាជធានី​ភ្នំពេញ ៖ ថៅកែ​លក់​សាច់​អាំង​យីហោ ហេង​ហេង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ខាងក្រោយ​សាលា​ពៅ​អ៊ុំ ម្តុំ​ទួល​គោក ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការ កាលពី​រសៀល​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០២៥ ពាក់​ពន្ធ​ករណី​ចេញ​មូលប្បទានប័ត្រ ដោយ​គ្មាន​សាច់ប្រាក់​”​សែក​ស្អុយ​” ។

ថៅកែ​លក់​សាច់​អាំង​រូប​នោះ មានឈ្មោះ ញ៉ សុខ​ហេង ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​២៨ ផ្លូវ​លេខ​៥៩០ សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។
តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​ចៅក្រម​ស៊ើប សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បញ្ជាក់​ថា សម្រេច​ដាក់​ជន​ត្រូវ​ចោទ​ឈ្មោះ ញ៉ សុខ​ហេង ពី​បទ​.​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៦ តាម​បញ្ញា​ត្តិ​មាត្រា ២៣១ នៃ​ច្បាប់​ស្តី​ពី​ឧបករណ៍​អាច​ជួញដូរ​បាន និង​ប្រតិបត្តិការ​ទូទាត់​ប្រាក់ ។

ថៅកែ​លក់​សាច់​អាំង​យីហោ ហេង​ហេង មាន​ដីកា​បង្គាប់​ឲ្យ​កម្លាំង​សាធារណៈ ស្រាវជ្រាវ​រក​ចាប់ខ្លួន និង​នាំ​ខ្លួន​មក​ប្រគល់​ជូន​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ដែល​ដី​បង្គាប់​ឲ្យ​ចាប់ខ្លួន​នោះ បាន​ចេញ​នៅ​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២១ ដោយ​លោក រស់ សា​ម៉ី​ឌី កាល​នៅ​ជា​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជ ធានី​ភ្នំពេញ ។ ជន​ត្រូវ​ចោទ នឹង​អាច​ត្រូវ​ឃុំខ្លួន ដើម្បី​អនុវត្ត​ទោស​តាម​ច្បាប់​ជា​ធរមាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ