ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូ​មក​លួច​ស្រា​បៀរ​២​កេស ពី​ផ្ទះ​លក់​ចាប់ហួយ​មួយ​កន្លែង​ក្នុង​ក្រុង​តា​ខ្មៅ

2 ថ្ងៃ មុន

ខេត្តកណ្តាល ៖ ជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូឌុប​គ្នា មក​លួច​ស្រា​បៀរទឹកខ្មៅ ចំនួន​២​កេស រួច​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​ស្រមោល ខណៈ​ដែល​សមត្ថកិច្ច​ក្រុង​តា​ខ្មៅ ប្រកាស​ឲ្យ​ក្រុម​ជនសង្ស័យ យក​ស្រា​បៀរ…

ខេត្តកណ្តាល ៖ ជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូឌុប​គ្នា មក​លួច​ស្រា​បៀរទឹកខ្មៅ ចំនួន​២​កេស រួច​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​ស្រមោល ខណៈ​ដែល​សមត្ថកិច្ច​ក្រុង​តា​ខ្មៅ ប្រកាស​ឲ្យ​ក្រុម​ជនសង្ស័យ យក​ស្រា​បៀរ មក​ប្រគល់​ឲ្យ​ម្ចាស់​គេ​វិញ ។

ហេតុការណ៍​នេះ បើ​តាម​កាមេរ៉ា​សុវត្ថិភាព បង្ហាញ​ឲ្យ​ឃើញ​ថា បាន​កើតឡើង​នៅ​វេលា​ម៉ោងជាង​០២​រសៀល​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០២៥​នេះ ចំណុច​ផ្ទះ​លក់​ចាប់ហួយ​មួយ​កន្លែង នៅ​ភូមិ​ទួល​ក្រសាំង សង្កាត់​រការ​ខ្ពស់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

បើ​យោង​តាម​ផេ​ក​ផ្លូវការ​របស់​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ បាន​ឲ្យ​ដឹង​ថា «​បើ​សាមីខ្លួន​បានឃើញ​ហើយ សូម​យក​ប្រគល់​ស្រា​បៀរ មក​ប្រគល់​ជូន​ម្ចាស់​គេ​វិញ​ទៅ ផ្ទះ​លក់​ចាប់ហួយ នៅ​ភូមិ​ទួល​ក្រសាំង សង្កាត់​រការ​ខ្ពស់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។ បើ​បងប្អូន​ស្គាល់​ប្អូន​ទាំង​ពីរ​នាក់​ដូច​ក្នុង​វី​ដេ​អូ​នេះ សូម​ផ្តល់​ដំណឹង​ដល់​សមត្ថកិច្ច​ផង​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ