អាមេរិក បានបញ្ចុះពន្ធសម្រាប់ទំនិញកម្ពុជា ពីចំនួន៤៩ភាគរយ មកនៅត្រឹម១០ភាគរយ សម្រាប់រយ:ពេល៩០ថ្ងៃ ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១០ ខែមេសានេះ ។

ក្នុងសេចក្តីប្រកាសព័ត៌មាននោះ ក្រសួងពាណិជ្ជកម្មក៏បានអោយដឹងផងដែរថា កម្ពុជាបានចម្លើយជាវិជ្ជមានពីភាគីអាមេរិក លើសំណើសុំបើកការចរចារកដំណោះស្រាយរួម ។ ក្រុមការងារអន្តរក្រសួងដែលដឹកនាំដោយ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងភាគីអាម៉េរិកនឹងបើកការចរចានាពេលឆាប់ៗខាងមុខនេះ ។
អាមេរិកបានដំឡើងពន្ធទំនិញកម្ពុជាឡើងដល់៤៩ភាគរយ ប៉ុន្តែកម្ពុជាបានបង្ហាញជំហរចរចា និងសុឆន្ទៈក្នុងការទម្លាក់ពន្ធលើទំនិញអាមេរិកមកត្រឹម៥ភាគរយ ។

សម្តេចមហាបវរធិតបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសរសេរសំបុត្រទៅលោកត្រាំ នាពេលកន្លងមក ដើម្បីសុំចរចា និងប្រាប់ពីចេតនារបស់កម្ពុជា ក្នុងការទម្លាក់ពន្ធលើទំនិញអាមេរិកមកនៅត្រឹម៥ភាគរយ ៕
ចែករំលែកព័តមាននេះ