ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិកផ្តល់ពេល ៣ខែដល់កម្ពុជាដើម្បីចរចាពន្ធជាមួយអាមេរិក

6 ថ្ងៃ មុន

ប្រទេស​កម្ពុជា និង​ប្រទេស​ភាគច្រើន​បំផុត មាន​ពេល​បី​ខែ​ទៀត សម្រាប់​ការ​ចរចា​ពន្ធ​ជាមួយ​អា​មេ​រិ​ក បន្ទាប់​ពី​ត្រាំ បាន​ធ្វើការ​ផ្លាស់​ប្តូរ​ជំហរ ក្នុង​ការ​ដំឡើង​ពន្ធ ។ នេះ​បើ​តាម​ការ​ផ្សាយ​ព័ត៌មាន​បរទេស នៅ​ព្រឹក​ថ្ងៃ​ព្រ​ហ​ស្បត៍…

ប្រទេស​កម្ពុជា និង​ប្រទេស​ភាគច្រើន​បំផុត មាន​ពេល​បី​ខែ​ទៀត សម្រាប់​ការ​ចរចា​ពន្ធ​ជាមួយ​អា​មេ​រិ​ក បន្ទាប់​ពី​ត្រាំ បាន​ធ្វើការ​ផ្លាស់​ប្តូរ​ជំហរ ក្នុង​ការ​ដំឡើង​ពន្ធ ។ នេះ​បើ​តាម​ការ​ផ្សាយ​ព័ត៌មាន​បរទេស នៅ​ព្រឹក​ថ្ងៃ​ព្រ​ហ​ស្បត៍ ទី​១០ ខែ មេ​សា​នេះ ។

អា​មេ​រិ​កបាន​ដំឡើង​ពន្ធ​ទំនិញ​កម្ពុជា ឡើង​ដល់​៤៩​ភាគរយ ប៉ុន្តែ​កម្ពុជា​បាន​បង្ហាញ​ជំហរ​ចរចា​សុ​ឆន្ទៈ ក្នុង​ការ​ទម្លាក់​ពន្ធ​លើ​ទំនិញ​អា​មេ​រិ​ក មក​ត្រឹ​៥​ភាគរ យ ។

សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​សរសេរ​សំបុត្រ​ទៅ​លោក​ត្រាំ នា​ពេល​កន្លង​មក ដើម្បី​សុំ​ការ​ចរចា និង​ប្រាប់​ពី​ចេតនា​របស់​កម្ពុជា ក្នុង​ការ​ទម្លាក់​ពន្ធ​លើ​ទំនិញ​អា​មេ​រិ​ក មក​នៅ​ត្រឹម​៥​ភាគរយ ។

តែ​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​ការ​ដំឡើង​ពន្ធ​ចូល​ជា​ធរមាន លោក​ប្រធានាធិបតី​អា​មេ​រិ​ក ដូ​ណា​ល់ ត្រាំ បាន​ដកថយ​វិញ ដោយ​ទុក​ពេល​បី​ខែ​សម្រាប់​ការ​ចរចា ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​គាត់​បែរជា​ដំឡើង​ពន្ធ​ចិន​ឡើង​ដល់​១០៥​ភាគរយ​ទៅ​វិញ ដោយ​ខឹង​នឹង​ចិន ដែល​ធ្វើការ​តប សង​ដំឡើង​ពន្ធ​៨៤​ភាគរយ​លើ​ទំនិញ​អា​មេ​រិ​ក ។ ការ​ដំឡើង​ពន្ធ​ថ្មី​លើ​ទំនិញ​ប្រទេស​ជា​ច្រើន ដែល​ចូល​ទីផ្សារ​អា​មេ​រិ​កបាន​ចូល​ជា​ធរមាន កាលពី​កណ្តាលថ្ងៃត្រង់​ម៉ោង​នៅ​កម្ពុជា កាលពី​ថ្ងៃ​ទី​៩ ខែមេសា ។

លោក ដូ ណា​ល់​ត្រាំ ប្រធានាធិបតី​អា​មេ​រិ​កបាន​សម្រេច​នៅ​ព្រឹក​ថ្ងៃ​ពុធ​ម៉ោង​នៅ​កម្ពុជា ដំឡើង​ពន្ធ​បន្ថែម​ទៀត​ចំនួន​៥០​ភាគរយ ដោយ​ធ្វើ​អោយ​ពន្ធ​លើ​ទំនិញ​ចិន​នឹង​ត្រូវ​ឡើង​ដល់​១០៤​ភាគរយ ។ លោក ត្រាំ ដាក់​ពន្ធ​បន្ថែម​៥០​ភាគរយ​ទៀត លើ​ទំនិញ​ចិន បន្ទាប់​ពី​ចិន​បាន​សង​សឹង​ដាក់​ពន្ធ​ទំនិញ​៣៤​ភាគរយ​លើ​ទំនិញ​អា​មេ​រិ​ក ជា​ការ​ឆ្លើយ​តប​នឹង​ការ​ដំឡើង​ពន្ធ​របស់​អា​មេ​រិ​កលើ​ទំនិញ​ចិន​ចំនួន​៣៤​ភាគរយ កាលពី​ចុងខែ​មីនា​ទៅ​លើ​ពន្ធ ដែល​មាន​ស្រាប់​២០​ភាគរយ ។

លោក​ត្រាំ សម្រេច​ដាក់​ពន្ធ​បន្ថែម​៥០​ភាគរយ​ទៀត​មែន​នោះ​វា​នឹង​ធ្វើ​អោយ​ពន្ធ​លើ​ទំនិញ​របស់​ចិន​ឡើង​ដល់​១០៤​ភាគរយ ពីព្រោះ​អា​មេ​រិ​កបាន​ដំឡើង​ពន្ធ​៣៤​ភាគរយ​ទៅ​លើ​ពន្ធ​២០​ភាគរយ​លើ​ទំនិញ​ចិន​កាលពី​ខែមីនា ។ ចិន​ក្តៅស្លឹកត្រចៀក​ក៏​ដំឡើង​ពន្ធ​លើ​ទំនិញ​អា​រិ​ក​ចំនួន​៨៤​ភាគរយ ដើម្បី​កុំអោយ​អា​មេ​រិ​ក​ប្រមាថ​ដល់​ខ្លួន ក្នុង​នាម​ជា​ប្រទេស​សេដ្ឋកិច្ច​ធំ​ជាងគេ​បំផុត​ទី​២ ។

ប៉ុន្តែ​ការ​ដំឡើង​ពន្ធ​នេះ​ធ្វើ​អោយ​លោក​ត្រាំ​រឹតតែ​ខឹង​ខ្លាំង ហើយ​សម្រេច​ដំឡើង​ពន្ធ​ចិន​ដល់​១០៥​ភាគរយ ។ ដូច្នេះ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អា​មេ​រិ​ក និង​ចិន​នឹង​កាន់តែ​ឆេះ​សន្ធោសន្ធៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ