ផ្កាយ១ ឈាវ មុន្និន ត្រូវបានលុបឈ្មោះចេញពីក្របខណ្ឌយោធា
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានចុះហត្ថលេខាក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់លើព្រះរាជក្រឹត្យ លុបឈ្មោះឧត្ដមសេនីយ៍ត្រី ឈាវ…
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានចុះហត្ថលេខាក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់លើព្រះរាជក្រឹត្យ លុបឈ្មោះឧត្ដមសេនីយ៍ត្រី ឈាវ…
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានចុះហត្ថលេខាក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់លើព្រះរាជក្រឹត្យ លុបឈ្មោះឧត្ដមសេនីយ៍ត្រី ឈាវ មុន្និន ចេញពីក្របខណ្ឌនៃកងយោធពលខេមរភូមិន្ទ តាមសំណើរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រី ។ នេះបើយោងតាមព្រះរាជក្រឹត្យដែលទទួលបាននៅថ្ងៃទី៨ ខែមេសា ២០២៥ ។
ព្រះរាជក្រឹត្យលុបឈ្មោះលោកផ្កាយ១ ឈាវ មុន្និន ចេញពីក្របខណ្ឌ បានធ្វើឡើង ក្រោយពីបុគ្គលឈ្មោះ ឈាវ មុន្និន បានបង្ហោះវិដេអូលើបណ្តាញ TikTok ធ្វើឲ្យប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូរ របស់ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទទាំងមូល ។
ក្រសួងការពារជាតិ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ បានចេញសេចក្តីប្រកាសព័ត៌មានពាក់ព័ន្ធនឹងករណី ឧកញ៉ា ឧត្តមសេនីយ៍ត្រី ឈាវ មុន្និន ថតវីដេអូរាំក្នុងអង្គភាពរបស់ខ្លួនបង្ហោះលើបណ្តាញសង្គម Tik Tok ធ្វើឱ្យមានការរិះគន់ពីសាធារណជនជាច្រើន ។
តាមសេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា កាលពីពេលថ្មីៗនេះ នៅក្នុងបណ្តាញសង្គម Tik Tok មានការបង្ហោះនូវវីដេអូមួយចំនួនរបស់បុគ្គលឈ្មោះ ឈាវ មុន្និន មានឋានន្តរស័ក្តិថ្នាក់ឧត្តមសេ នីយ៍ត្រី តួនាទីជានាយករងនៃនាយកដ្ឋានបច្ចេកទេស កងទ័ពជើងអាកាស អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ ដែលបានបង្ហាញនូវរូបភាព និងអាកប្បកិរិយាមិនសមរម្យក្នុងនាមជាយោធិន ដោយបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងឧត្តម ភាពរបស់ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទទាំងមូល ។
ដើម្បីឆានាការអនុវត្តឱ្យបានម៉ឺងម៉ាត់នូវបទវិន័យ ក៏ដូចជាការរក្សាឱ្យបាននូវក្រមសីលធម៌វិជ្ជាជីវៈរបស់កងទ័ព ឯកឧត្តម នាយកឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការ ពារជាតិ បានសម្រេចចាត់តាំងឱ្យអង្គភាពជំនាញរៀបចំបង្កើតក្រុមប្រឹក្សាវិន័យ ក្នុងគោលបំណងធ្វើ ការពិនិត្យ និងវាយតម្លៃនូវរាល់ទង្វើទាំងឡាយ ដែលបុគ្គលខាងលើនេះបានប្រព្រឹត្តខុសឆ្គង ដើម្បីដាក់ទណ្ឌកម្មឱ្យស្របទៅនឹងច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូ
មិន្ទ ។
សូមជម្រាបថា លោក ឈាវ មុន្និន ម្ចាស់ហាងពេជ្រមួយកន្លែងឈ្មោះថា «ហាងមាសពេជ្រ មុន្និន ១៦៨» ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារជា «ឧកញ៉ា» កាលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ។
គួរបញ្ជាក់ថា តាមព្រះរាជក្រឹត្យថ្មីស្តីពីគោរមងារឧកញ៉ា ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ត្រង់មាត្រា១០ បានចែងថា គោរមងារឧកញ៉ា មានវិសមិតភាពជាមួយមុខងារជាមន្ត្រីនគរបាលជាតិ និងយោធិន ដែលកំពុងបំពេញការងារតាមក្រសួង ស្ថាប័ននានារបស់រដ្ឋ ។ នេះមានន័យថា បុគ្គលម្នាក់មិនអាចមានគោរមងារឧកញ៉ាផង និងបំពេញការងារជាមន្ត្រីរាជការ នគរបាលជាតិ ឬយោធិន ផងនោះទេ ពោលគឺតម្រូវឱ្យជ្រើសរើសយកតែមួយប៉ុណ្ណោះ រវាងក្របខ័ណ្ឌរដ្ឋ និងគោរមងារឧកញ៉ា ៕
ចែករំលែកព័តមាននេះ