ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកត្រាំ ដកថយការដំឡើងពន្ធដោយទុកពេលបីខែសម្រាប់ចរចា

6 ថ្ងៃ មុន

តែ​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​ការ​ដំឡើង​ពន្ធ​ចូល​ជា​ធរមាន លោក​ប្រធានាធិបតី​អា​មេ​រិ​ក ដូ​ណា​ល់ ត្រាំ បាន​ដកថយ​វិញ ដោយ​ទុក​ពេល​បី​ខែ​សម្រាប់​ការ​ចរចា ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ គាត់​បែរជា​ដំឡើង​ពន្ធ​ចិន​ឡើង​ដល់​១០៥​ភាគរយ​ទៅ​វិញ ដោយ​ខឹង​នឹង​ចិន ដែល​ធ្វើការ​តប​សង​ដំឡើង​ពន្ធ​៨៤​ភាគរយ…

តែ​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​ការ​ដំឡើង​ពន្ធ​ចូល​ជា​ធរមាន លោក​ប្រធានាធិបតី​អា​មេ​រិ​ក ដូ​ណា​ល់ ត្រាំ បាន​ដកថយ​វិញ ដោយ​ទុក​ពេល​បី​ខែ​សម្រាប់​ការ​ចរចា ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ គាត់​បែរជា​ដំឡើង​ពន្ធ​ចិន​ឡើង​ដល់​១០៥​ភាគរយ​ទៅ​វិញ ដោយ​ខឹង​នឹង​ចិន ដែល​ធ្វើការ​តប​សង​ដំឡើង​ពន្ធ​៨៤​ភាគរយ លើ​ទំនិញ​អា​មេ​រិ​ក ។

ការ​ដំឡើង​ពន្ធ​ថ្មី​លើ​ទំនិញ​ប្រទេស​ជា​ច្រើន ដែល​ចូល​ទីផ្សារ​អា​មេ​រិ​ក បាន​ចូល​ជា​ធរមាន​កា​ពី​កណ្តាលថ្ងៃត្រង់​ម៉ោង​នៅ​កម្ពុជា កាលពី​ថ្ងៃ​ទី​៩ ខែមេសា ។

លោក ដូ ណា​ល់​ត្រាំ ប្រធានាធិបតី​អា​មេ​រិ​ក បាន​សម្រេច​នៅ​ព្រឹក​ថ្ងៃ​ពុធ ម៉ោង​នៅ​កម្ពុជា​ដំឡើង​ពន្ធ​បន្ថែម​ទៀត ចំនួន​៥០​ភាគរយ ដោយ​ធ្វើ​អោយ​ពន្ធ​លើ​ទំនិញ​ចិន​នឹង​ត្រូវ​ឡើង​ដល់​១០៤​ភាគរយ ។

លោក ត្រាំ ដាក់​ពន្ធ​បន្ថែម​៥០​ភាគរយ​ទៀត លើ​ទំនិញ​ចិន​បន្ទាប់​ពី​ចិន​បាន​សង​សឹង​ដាក់​ពន្ធ​ទំនិញ​៣៤​ភាគរយ​លើ​ទំនិញ​អា​មេ​រិ​ក ជា​ការ​ឆ្លើយ​តប​នឹង​ការ​ដំឡើង​ពន្ធ​របស់​អា​មេ​រិ​កលើ​ទំនិញ​ចិន ចំនួន​៣៤​ភាគរយ កាលពី​ចុងខែ​មីនា ទៅ​លើ​ពន្ធ​ដែល​មាន​ស្រាប់​២០​ភាគរយ ។ លោក​ត្រាំ សម្រេច​ដាក់​ពន្ធ​បន្ថែម​៥០​ភាគរយ​ទៀត​មែន​នោះ​វា​នឹង​ធ្វើ​អោយ​ពន្ធ​លើ​ទំនិញ​របស់​ចិន​ឡើង​ដល់​១០៤​ភាគរយ​ពីព្រោះ​អា​មេ​រិ​កបាន​ដំឡើង​ពន្ធ​៣៤​ភាគរយ​ទៅ​លើ​ពន្ធ​២០​ភាគរយ​លើ​ទំនិញ​ចិន​កាលពី​ខែមីនា ។

ចិន​ក្តៅស្លឹកត្រចៀក​ក៏​ដំឡើង​ពន្ធ​លើ​ទំនិញ​អា​មេ​រិ​ក​ចំនួន​៨៤​ភាគរយ ដើម្បី​កុំអោយ​អា​មេ​រិ​ក​ប្រមាថ​ដល់​ខ្លួន​ក្នុង​នាម​ជា​ប្រទេស​សេដ្ឋកិច្ច​ធំ​ជាងគេ​បំផុត​ទី​២ ។

ប៉ុន្តែ​ការ​ដំឡើង​ពន្ធ​នេះ ធ្វើ​អោយ​លោក​ត្រាំ រឹតតែ​ខឹង​ខ្លាំង​ហើយ​សម្រេច​ដំឡើង​ពន្ធ​ចិន​ដល់​១០៥​ភាគរយ ។ ដូច្នេះ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អា​មេ​រិ​ក និង​ចិន​នឹង​កាន់តែ​ឆេះ​សន្ធោសន្ធៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ