ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ត្រឹម​៩​ថ្ងៃ​! ​ពលករ​​ជិត​២​ម៉ឺន​នាក់ ​ត្រឡប់​មក​ស្រុក​កំណើត ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​

3 ថ្ងៃ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ រយៈពេល​៩​ថ្ងៃ​មាន​ពលករ​ខ្មែរ​ជិត​២​ម៉ឺន​នាក់​ដែល​ត្រឡប់​មក​ស្រុក​កំណើត​វិញ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​យ៍​ខ្មែរ​រហូត​ដល់​ថ្ងៃ​ទី​០៩ ខែមេសា ឆ្នាំ​២០២៥ តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​។ លោក វ៉ា​ន់ ដា​រ៉ា​ន់ ប្រធាន​ស្នាក់​ការ​ត្រួតពិនិត្យ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា​៖​រយៈពេល​៩​ថ្ងៃ​ចាប់ពី​ថ្ងៃ​០១​ដល់​០៩…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ រយៈពេល​៩​ថ្ងៃ​មាន​ពលករ​ខ្មែរ​ជិត​២​ម៉ឺន​នាក់​ដែល​ត្រឡប់​មក​ស្រុក​កំណើត​វិញ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​យ៍​ខ្មែរ​រហូត​ដល់​ថ្ងៃ​ទី​០៩ ខែមេសា ឆ្នាំ​២០២៥ តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​។

លោក វ៉ា​ន់ ដា​រ៉ា​ន់ ប្រធាន​ស្នាក់​ការ​ត្រួតពិនិត្យ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា​៖​រយៈពេល​៩​ថ្ងៃ​ចាប់ពី​ថ្ងៃ​០១​ដល់​០៩ ខែមេសា ឆ្នាំ​២០២៥​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ត្រឡប់​មក​ស្រុក​កំណើត​វិញ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​មាន​ចំនួន​១៦.៤៤០​នាក់​និង​មាន​ស្រី​៧.៧៧៨​នាក់ ក្នុង​នោះ​មាន​ពលករ​ខ្មែរ​ចំនួន​១០.០៥៨​នាក់​ក្នុង​ស្រី​ចំនួន​៤.៥៨៤​នាក់​។

លោក​បាន​បញ្ជាក់​ថា​៖​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​យ៍​ខ្មែរ​ឆ្នាំ​២០២៥​គេ​ឃើញ​ពលករ​ខ្មែរ​ដែល​ត្រឡប់​ពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​រយៈពេល​៩​ថ្ងៃ​មាន​ប្រមាណ​ជិត​២​ម៉ឺន​នាក់ ដើម្បី​មក​ជួបជុំ​សាច់ញាតិ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​។

លោក វ៉ា​ន់ ដា​រ៉ា​ន់ បាន​បញ្ជាក់​ថា​៖​រាជរដ្ឋាភិបាល​កម្ពុជា​បាន​សំណើរ​ទៅ​រាជរដ្ឋាភិបាល​ថៃ​បាន​ឯកភាព​និង​លើកលែង​តម្លៃ​សេវា​អនុញ្ញាត​ចេញ​.​ចូល​ប្រទេស​ថៃ​ដល់​ពលករ​ខ្មែរ​អំឡុង​ពេល​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​យ៍​ជាតិ​ចាប់ពី​ថ្ងៃ​ទី​០១ ខែមេសា ដល់​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២៥​ហើយ​ការ​លើកលែង​នេះ​ក៍​បូក​រួម​ទាំង​កូន​ក្រោម​អាយុ​១៨​ឆ្នាំ​ដែល​ទទួល​បាន​វាយ​ត្រា​ប្រភេទ​អ្នក​ក្នុង​បន្ទុក​និង​មាន​លិខិតអនុញ្ញាត​អោយ​ស្នាក់​នៅ​ក្នុង​ប្រទេស​ថៃ​លើស​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២៥ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ